យុវវ័យមើលទូរទស្សន៍រងឥទ្ធិពលអវិជ្ជមានអ្វីខ្លះ?
បើយោងទៅតាមការសិក្សា Kaiser Family Foundation បានអោយដឹងថា យុវវ័យភាគច្រើនចំណាយពេលវេលាជាមធ្យម ៤ ទៅ៥ម៉ោងជារៀងរាល់ថ្ងៃក្នុងការមើលទូរទស្សន៍។ ជាមួយនឹងការលូតលាស់ខាងបច្ចេកវិទ្យាជាច្រើន បានធ្វើអោយយុវវ័យអាចមើលកម្មវិធីទូរទស្សន៍ច្រើនប្រភេទតែម្តង ប៉ុន្តែពួកគេក៏អាចមើលដោយការប្រើក្បាលចាក់ DVD, កុំព្យូទ័រ, ថេប្លេត ឬទូរស័ព្ទដៃ។ រឿងនេះមិនបាច់ឆ្ងល់ទេ គឺពិតជាមានឥទ្ធិពលអវិជ្ជមានច្រើនណាស់ចំពោះពួកគេ។
ហិង្សា
ហិង្សាក្នុងទូរទស្សន៍ពិតជាអាចនាំអោយមានសកម្មភាពបែបហិង្សាក្នុងពិភពពិតរបស់ពួកគេបាន។ នៅពេលដែលកូនអ្នកឈានជើងចូលវ័យជាយុវវ័យហើយនោះ គេនឹងអាចមើលឃើញឃាតកររហូតដល់ ៨០០០នាក់ហើយក្នុងពេលមើលកម្មវិធីតាមទូរទស្សន៍។ ទោះបីជាកូនអ្នកមានសមត្ថភាពឆ្លាតវៃក្នុងការផ្តល់ជាហេតុផលថា ការប្រើអំពើហិង្សាក្នុងទូរទស្សន៍នោះជាការស្រមើស្រមៃក៏ដោយ ក៏នៅងតែអាចមានផលប៉ះពាល់ដល់ពួកគេនៅថ្ងៃក្រោយដែរ ជាពិសេសសកម្មភាពដែលយកតម្រាប់តាមតែម្តង។
ការជក់បារី
បើសិនជាសម្ពាធយុវវ័យដូចគ្នាមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីជម្រុញអោយកូនអ្នកជក់បារីនោះទេ គេក៏ប្រហែលជាទទួលរងឥទ្ធិពលពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗហើយ ជាពិសេសការមើលរឿងក្នុងទូរទស្សន៍តែម្តង។ ទូរទស្សន៍ជាឧបករណ៍ដែលបង្ហាញកម្មវិធី និងរឿងភាពយន្ត ដែលបញ្ជាក់អំពីភាពស្រស់ស្អាត, ក្មេង, មនុស្សជក់បារីដែលមានការពេញនិយម ដែលរឿងនេះសុទ្ធតែហាក់បីដូចជាអស្ចារ្យណាស់សម្រាប់យុវវ័យណាស់។ ឪពុកម្តាយគួរតែនិយាយដោយបើកចំហរជាមួយកូនរបស់ខ្លួនដើម្បីបន្ធូរបន្ថយឥទ្ធិពលអវិជ្ជមានដែលជម្រុញអោយពួកគេជក់បារី។
ការណាត់ជួបគ្នា និងការរួមភេទ
អាយុរបស់យុវវ័យគឺជាពេលវេលាមួយដែលគេប្រហែលជាមានទំនាក់ទំនងស្នេហាដ៏រ៉ូម៉ែនទិចជាលើកដំបូង និងចាប់ផ្តើមគិតផ្លូវភេទរបស់គេហើយ។ រឿងនេះគឺជាពេលវេលាដែលយល់ច្រឡំមួយដែលកូនអ្នកកំពុងតែប្រើវាច្របូកច្របល់នឹងភាពជាយុវវ័យ និងកម្មវិធីផ្សព្វផ្សាយ។ កម្មវិធីទូរទស្សន៍ប្រហែលជាធ្វើអោយកូនអ្នកគិតថា ការធ្វើសកម្មភាពបែបផ្លូវភេទគឺជារឿងអាចទទួលយកបាន។ ឪពុកម្តាយគួរតែប្រើពេលដើម្បីនិយាយជាមួយកូនខ្លួនអំពីស្ថានភាពផ្លូវភេទដែលមើលឃើញតាមកញ្ចក់ទូរទស្សន៍។ រឿងនេះអាចជួយអោយកូនយល់អំពីទស្សនៈអវិជ្ជមានផ្សេងៗ និងពិភាក្សាលើផលវិបាករបស់ជីវិតពិតប្រាកដរបស់មនុស្ស។
រូបសម្បត្តិ
កម្មវិធីទូរទស្សន៍ដែលកូនអ្នកចូលចិត្តដែលបង្ហាញអំពីតួប្រុសដែលមានសាច់ដុំស្អាតៗ ឬតួស្រីមានស្បែកស្អាត និងសរលោងអាចផ្តល់ជាឥទ្ធិពលអវិជ្ជមានដល់រូបសម្បត្តិ និងទស្សនៈផ្ទាល់ខ្លួនគេបាន។ យុវវ័យប្រហែលជាប្រៀបធៀបពួកគេផ្ទាល់ទៅនឹងរូបភាពរបស់មនុស្សដែលល្អឯកតាមកញ្ចក់ទូរទស្សន៍ហើយ។ ទោះបីជារឿងទាំងអស់នេះមិនមែនជាការពិតក៏ដោយ ក៏ពួកគេប្រហែលយល់ថាខ្លួនឯងស្ថិតក្នុងលំដាប់អន់មួយនៅពេលនិយាយអំពីរូបរាងដ៏ល្អឥតខ្ចោះក្នុងទូរទស្សន៍។ ដូច្នេះរឿងនេះនឹងបង្កអោយមានភាពអវិជ្ជមានចំពោះរូបសម្បត្តិ និងកង្វះការស្រឡាញ់ខ្លួនឯងទៀតផង៕ea
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- តើស្វាមីអ្នក ជាប្តីល្អដែរឬទេ?
- ៣ ជំហាន ក្នុងការបំបាត់ភាពព្រួយបារម្ភ
- គុណវិបត្តិ ៧ យ៉ាងដែលធ្វើឲ្យអ្នកស្រឡាញ់គ្នាមិនបានយូរ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!