វិធីដោះស្រាយអារម្មរណ៏តានតឹងក្នុងពេលប្រលង
រឿងរ៉ាវមួយចំនួនអាចកាត់បន្ថយភាពតានតឹងអារម្មរណ៏ក្នុងពេលប្រលង និងធ្វើអោយអ្នកប្រលងបានលទ្ធផលល្អ។ ភាពតានតឹងតិចតួចមុនពេលប្រលងគឺជារឿងធម្មតាមួយ និងអាចជួយ ធ្វើអោយអ្នកមានទឹកចិត្តមុតស្រួច និងផ្តោតអរម្មរណ៏បានល្អ។ ប៉ុន្តែដោយការថប់បារម្ភនឹងការប្រលងនេះ ការបារម្ភ និងភាពមិនច្បាស់លាស់លើខ្លួនឯងអាចរំខានដល់ការប្រលងរបស់អ្នកនិងអោយទទួលបានលទ្ធផលមិនល្អ។ ការថប់បារម្ភពេលប្រលងអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ទាំងសិស្សបឋមសិក្សា វិទ្យាល័យ និស្សិត ឬបុគ្គលិកដែលប្រលងដើម្បីទទួលបានការងារ ឬដើម្បីទទួលបានសញ្ញាបត្រ។
ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចជួយកាត់បន្ថយការថប់បារម្ភដែលកើតមានពេលប្រលងបានដែលវិធីទាំងនោះមានដូចជា៖
- រៀនពីបច្ចេកទេសដើម្បីបន្ថយភាពតានតឹង៖ មានរឿងជាច្រើនដែលអ្នកអាចធ្វើបានមុន និងក្នុងអំឡុងពេលប្រឡងដើម្បីជួយអ្នកអោយមានចិត្ដស្ងប់ និងមានជំនឿចិត្តលើខ្លួនឯងដូចជាការដកដង្ហើមអោយបានជ្រៅៗ សំរាកសាច់ដុំនៅពេលតែមួយ ឬការបិទភ្នែក ហើយនឹងស្រម៉ៃពីលទ្ធផលជាវិជ្ជមានដែលនឹងទទួលបាន។
- ចូរកុំភ្លេចបរិភោគអាហារ៖ វាដូចគ្នាទៅនឹងសាច់ដុំក្នុងរាងកាយរបស់អ្នកដែរ ខួរក្បាល របស់អ្នកត្រូវការថាមពលដើម្បីបំពេញមុខងារបានប្រសើរ។ សូមញ៉ាំអាហារនៅក្នុងថ្ងៃប្រលង ដូច្នេះអ្នកនឹងមិនមានពោះទទេទេនៅពេលដែលកំពុងប្រលង។ ញ៉ាំទឹកអោយបានច្រើន។ ចៀសវាងភេសជ្ជៈដែលមានជាតិស្ករដែលអាចបណ្តាលអោយជាតិស្ករក្នុងឈាមរបស់អ្នកឡើងដល់កំពូល និងបន្ទាប់មកធ្លាក់ចុះវិញយ៉ាងរហ័ស ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាភេសជ្ជៈប៉ូវថាមពល ឬកាហ្វេដែលអាចបង្កើនភាពតានតឹងបាន។
- ធ្វើលំហាត់ប្រាណមួយចំនួន៖ ការធ្វើលំហាត់ប្រាណបានទៀងទាត់ និងហាត់ប្រាណក្នុងថ្ងៃប្រឡងអាចបន្ថយភាពតានតឹងបាន។
- គេងអោយបានច្រើន៖ ការគេងដែលត្រូវបានទាក់ទងនឹងការអនុវត្តដោយផ្ទាល់ទៅក្នុងការសិក្សារ។ កុមារ និងក្មេងជំទង់ត្រូវការជាពិសេសក្នុងការគេងអោយបានទៀងទាត់ និងបានគ្រប់គ្រាន់។
- ពិភាក្សារជាមួយគ្រូរបស់អ្នក៖ ធ្វើអោយប្រាកដថាអ្នកបានយល់ពីអ្វីដែលនឹងប្រលង និងដឹងយ៉ាងច្បាស់អំពីការត្រៀមខ្លួនជាមុន។ លើសពីនេះទៀតអនុញ្ញាតអោយគ្រូរបស់អ្នកដឹងពីអារម្មណ៍ភ័យនៅពេលដែលអ្នកប្រលង។ គាត់អាចនឹងផ្ដល់យោបល់ដើម្បីជួយអ្នកអោយទទួលបានជោគជ័យ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីងាយៗ ៣យ៉ាង ជួយឱ្យធ្មេញ ស ភ្លឺរលោង បានភ្លាមៗ (មានវីដេអូ)
- ចង់អោយគេ “គោរព” នៅកន្លែងធ្វើការ គួរធ្វើដូចម្តេច?
- គេងតិចនៅថ្ងៃធ្វើការនិងគេងច្រើននៅថ្ងៃចុងសប្តាហ៍វាល្អទេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!