មិត្តភាពពិតមានប្រយោជន៍ចំពោះសុខភាព
បើយោងទៅតាមការសិក្សារបស់ជនជាតិអូស្ត្រាលីដែលបានប្រមូលទិន្ន័យដោយ Centre for Ageing Studies នៅឯងសាកលវិទ្យាល័យ Flinders បានអោយដឹងថា អ្នកដែលមានមិត្តភក្តិល្អៗច្រើនគឺមានជីវិតរស់នៅបានយូរជាងគេ។ ការសិក្សានេះបានធ្វើការតាមដានលើមនុស្សចាស់ប្រមាណ ១៥០០នាក់រយៈពេល ១០ឆ្នាំ ហើយរកឃើញថា អ្នកដែលមានទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយមិត្តភក្តិ ពួកគេអាចរស់នៅបានយូរតែជាមួយនឹងមិត្តភក្តិល្អៗពីរបីនាក់ប៉ុណ្ណោះ។
អ្នកស្រាវជ្រាវជឿជាក់ថា មូលហេតុដែលមនុស្សមានមិត្តភក្តិច្រើនហើយរស់បានយូរតែជាមួយមិត្តភក្តិពីរបីនាក់នោះ គឺថា មិត្តល្អតែងមិនលើកទឹកចិត្តអោយធ្វើសកម្មភាពមិនផ្តល់សុខភាព ឬអាកប្បកិរិយាដូចជា ផឹកស្រាច្រើនៗ និងជក់បារីទេ។ ជាមួយគ្នានេះដែរ ជើងឯងដែលផ្តល់ដោយការជួយពីមិត្តភក្តិគឺគ្មានការបាក់ទឹកចិត្តទេ តែជាការផ្តល់នូវការគាំទ្រ និងពង្រឹងដល់ការទុកចិត្តលើខ្លួនឯងតែម្តង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួននៅពេលមានមិត្តភក្តិល្អៗ៖
អាយុវែង
ការសិក្សាមួយដែលបានសរសេរក្នុងសារព័ត៌មាន Cancer និងបានតាមដានទៅលើស្ត្រីចំនួន ៦១នាក់ ដែល ស្ថិតក្នុងដំណាក់កាលជំងឺមហារីកក្រពេញអូវ៉ែដំណាក់កាលចុងក្រោយ បានអោយដឹងថា ស្ត្រីដែលទទួលបាន ការគាំទ្រពីសង្គមគ្រប់គ្រាន់ ឃើញថាមានការថយចុះចំនួនប្រូតេអ៊ីនច្រើនជាងស្ត្រីដែលមានការគាំទ្រតិច។ ការថយចុះរបស់ប្រូតេអ៊ីនធ្វើអោយថ្នាំព្យាបាលជំងឺមហារីកកាន់តែមានប្រសិទ្ធភាព ដូច្នេះហើយវានឹងជម្រុញ អោយមានដំណើរការនៃការជាសាសរបួសបាន។
មិនសូវជាមានជំងឺ
បើយោងទៅតាម តាសហា អ ហូវ (Tasha R. Hove, PhD) សាស្ត្រាចារ្យជំនួយខាងចិត្តសាស្ត្រនៅឯសកលវិទ្យាល័យ Humboldt State បានអោយដឹងថា អ្នកដែលមានទំនាក់ទំនងក្នុងសង្គមយ៉ាងទូលំទូលាយ គឺមិនសូវជាមានការប្រឈមនឹងបញ្ហាបេះដូង-សរសៃឈាម និងប្រព័ន្ធភាពស៊ាំនោះទេ។ ការសិក្សាបានបង្ហាញទៀតថា អ្នកដែលមានមិត្តភក្តិតិចតួចបំផុតគឺឆាប់ស្លាប់ជាងអ្នកដែលមានមិត្តភក្តិទំនាក់ទំនងគ្នារឹងមាំ ហើយអ្នកដែលស្លាប់នោះច្រើនតែកើតជំងឺគាំងបេះដូងតែម្តង។
បន្ថយស្ត្រេស
វាគឺជាការពិតត្រង់ថា ពេលខ្លះដែលអ្នកនឹងកើតស្ត្រេសដោយសារតែមិត្តភក្តិដែឬ។ ប៉ុន្តែអ្វីដែលល្អនោះគឺថា មិត្តអាចជាអ្នកជួយបំបាត់ស្ត្រេសច្រើនជាងការយល់ឃើញរបស់អ្នកទៅទៀត។ អ្នកដែលមានកម្រិតគាំទ្រក្នុង សង្គមល្អត្រូវបានគេយល់ថា មានចំនួនអ័រម៉ូនស្ត្រេសតិចតួចណាស់ (Cortisol)។ តាសហា និយាយថា ទំនាក់ទំនងរួមគ្នានៃជីវិតដែលគ្មានស្ត្រេស និងមិត្តភក្តិបានត្រឡប់ទៅរកភាពពិតប្រាកដដែល ជាការរស់នៅរបស់ សត្វលោក ហើយវាក៏ជាតម្រូវការដើម្បីរស់រានមានជីវិតដែរ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីសាស្ត្រ ពង្រឹងជំនាញទំនាក់ទំនង
- អាថ៌កំបាំងផ្លូវភេទដែលយុវវ័យត្រូវដឹង
- វិធីងាយៗ ២យ៉ាង កំចាត់ខ្លាញ់ក្បាលពោះ បានដោយធម្មជាតិ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!