អ្នកអាចមានសុខភាពល្អដោយមិនចាំបាច់ចំណាយប្រាក់
ឧបករណ៍ហាត់ប្រាណដែលមើលទៅហាក់ដូចជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលយើងបានឃើញគេផ្សាយតាមទូរទស្សន៍ធ្វើឱ្យវាហាក់ដូចជាទាល់តែយើងត្រូវតែសន្សំប្រាក់ប្រសិនបើយើងចង់ចាប់ផ្តើមហាត់ប្រាណ។ ក្នុងសង្គមពិត មូលដ្ឋានគ្រឹះនៃការហាត់ប្រាណល្អៗទាំងអស់មិនមានចាំបាច់មានអ្វីស្មុគស្មាញច្រើនជាងការដើរឬការរត់តិចៗដែលមិនចំណាយប្រាក់នោះទេ។ ឧបករណ៍ហាត់ប្រាណហាត់ប្រាណដែលថ្លៃៗឬការចំណាយប្រាក់លើការចូលរួមធ្វើសមាជិកក្នុងក្លឹបហាត់ប្រាណមិនមែនជារឿងអ្វីមិនល្អនោះទេប្រសិនបើអ្នកចង់បានវា ប៉ុន្តែវាមិនចាំបាច់សម្រាប់អ្នកក្នុងការទទួលបានផលវិជ្ជមានចំពោះសុខភាពអ្នកនោះទេ។
អ្នកស្រី លីនដា បានដើរលំហែរក្នុងសួនច្បារនៅជិតផ្ទះរបស់គាត់អស់រយៈពេល ២០ឆ្នាំ មកហើយ ប៉ុន្តែបច្ចុប្បន្នគាត់មានមិត្តភ័ក្តជាច្រើនដើរជាមួយគាត់។
ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍និងកាសែតពីគ្រប់ទិសទីដែលលើកឡើងពីសារប្រយោជន៍នៃការដើរ បានជួយឱ្យមនុស្សជាច្រើនពាន់នាក់ងើបចេញពីកៅអីហើយផ្លាស់ប្តូរទៅជាការដើរតាមទីកន្លែងនានាក្នុងទីក្រុង។ ការផ្សាយពាណិជ្ជកម្មបានជួយឱ្យមានការកើនឡើងនៃចំនួនអ្នកដើរយ៉ាងតិច ៣០នាទី ក្នុងមួយថ្ងៃ និង ៥ថ្ងៃក្នុងមួយសប្តាហ៍ បានដល់ទៅ ៣២ភាគរយ។
ខណៈដែលក្នុងឆ្នាំ ២០០៥ ប្រជាជនអាមេរិកចំណាយប្រាក់ប្រហែលជា ៦.០០០លានដុល្លារទៅលើឧបករណ៍ហាត់ប្រាណនៅផ្ទះ អ្នកស្រីលីនដា មិនឃើញពីតម្រូវការចាំបាច់ក្នុងការទិញវានោះទេ។ អ្នកស្រីលីនដាបាននិយាយក្រោយពីការដើរជាមួយនឹងសត្វឆ្កែចិញ្ចឹមរបស់គាត់ថា “ការដើរគឺជាការហាត់ប្រាណល្អបំផុតដែលអ្នកអាចធ្វើ។ អ្នកមិនចាំបាច់មានឧបករណ៍ហាត់ប្រាណគ្រប់ប្រភេទនោះទេ។ អ្នកអាចដើរបានជាមួយមិត្តភ័ក្ត។ អ្នកអាចដើរតែម្នាក់ឯង។ អ្នកអាចដើរក្នុងល្បឿនលឿនឬយឺតតាមដែលអ្នកចង់”។
ការដើរបានជួយឱ្យអ្នកស្រីលីនដាមានអារម្មណ៍ល្អទាំងផ្នែករាង្គកាយនិងផ្លូវចិត្ត ដែលបង្កើនកម្រិតនៃថាមពលរបស់អ្នកស្រីនៅពេលអ្នកស្រីអស់កម្លាំង។ អ្នកស្រីនិយាយបន្ថែមថា “ខ្ញុំចូលចិត្តការចេញទៅក្រៅ ហើយខ្ញុំចូលចិត្តការហាត់ប្រាណរបៀបដែលខ្ញុំមិនបង្ខំខ្លួនឯង”។
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- យុទ្ធសាស្ត្រ ៧យ៉ាង អាចជួយអ្នក កាត់បន្ថយហានិភ័យ នៃជម្ងឺ ដាច់សរសៃឈាមខួរក្បាលបាន
- ចាប់ផ្តើមស្នេហាថ្មីមួយឱ្យមានភាពរ៉ូមែនទិចដោយវិធីណា?
- ប្រវត្តិទីក្រុងខ្មោចធំៗទាំង ១៤ នៅជុំវិញពិភពលោក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!