ថា​ម៉េច “​ប្រដាប់​ភេទបុរស​” ត្រូវការ​វីតាមីន D?

 
 

កង្វះ​វីតាមីន​ដែល​បានមកពី​ពន្លឺព្រះអាទិត្យ​ប្រហែលជា​អាច​ធ្វើអោយ​ការងារ ឬ​ល្បែង​លើ​គ្រែ​របស់​អ្នក​ទទួល​រង​នូវ​ផលប៉ះពាល់​នានា​បាន​។ តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​អោយដឹងថា ការខ្វះ​វីតាមីន D ប្រហែល​ជា​បង្កើន​ការ​ប្រឈម​នឹង​អាកា​រៈងាប់​លិង្គ​ខ្ពស់​។​
​កង្វះ​កម្រិត​វីតាមីន D ជម្រុញ​អោយ​មាន​ការផលិត​រ៉ាឌីកាល់​សេរី​មួយ​ប្រភេទ​ឈ្មោះថា Superoxide Ions ដែល​វា​នឹង​ទៅ​កាត់បន្ថយ​ចំនួន​សារធាតុ Nitric Oxide ដែល​ជា​ម៉ូលេគុល​ជួយ​បង្កើន​មុខងារ​សរសៃឈាម​។ ដូច្នេះ កាលណា​វា​ថយចុះ វា​ក៏​ធ្វើអោយ​លិង្គ​ពិបាក​នឹង​ងើបឡើង​ដែរ​។
​សារធាតុ Nitric Oxide ជា​អ្នក​ធ្វើ​អោយ​សរសៃឈាម​ស​ម្រាក ឬ​ធូរ ដូច្នេះ វា​នឹង​បង្កើន​លំហូរ​ឈាម និង​ធ្វើអោយ​លិង្គ​ឡើង​រឹង​តាម​កាលៈទេសៈ​ធម្មតា​បាន​។ បើ​គ្មាន​ចំនួន​សារធាតុ Nitric Oxide គ្រប់គ្រាន់​ទេ សរសៃឈាម​របស់​អ្នក​ប្រហែលជា​មិន​អាច​សម្រាក​គ្រប់គ្រាន់​ដើម្បី​ជួយ​អោយ​លិង្គ​ឡើង​រឹង​បានឡើយ​។
​បើសិន​ជា​អ្នក​ជួប​បញ្ហា​ងាប់​លិង្គ​ហើយ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​អោយ​គាត់​ពិនិត្យ​ទៅលើ​កម្រិត​វីតាមីន D បន្ថែម​ផង​។ សម្រាប់​អ្នកជំងឺ​ងាប់​លិង្គ​ដែល​មាន​វីតាមីន D ចុះ​ទាប​នោះ គួរតែ​ទទួល​ទាន​ថ្នាំ​បំប៉នបន្ថែម​អោយ​បាន​ចាប់​ពី ៣០ g/ml ឡើងទៅ​៕


ប្រភពៈ www.health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម