“​ប្រពន្ធ​មិន​ល្អ​” មាន​លក្ខណៈ​បែប​ណាខ្លះ​?

 
 

បើសិន​ជា​អ្នក​នឹង​មាន​គម្រោង​សុំ​មិត្តស្រី​រៀបការ​នោះ មាន​រឿង​មួយ​ចំនួន​តូច​ដែល​អ្នក​គួរតែ​ពិចារណា​សិន​។ មុន​ពេល​សម្រេច​ចិត្ត អ្នក​ត្រូវ​តែ​គិត​អោយ​ច្បាស់​ថា​តើ អ្នក​ទាំង​ពីរ​មាន​ភាព​ចុះសម្រុង​នឹង​គ្នា​ទៅវិញទៅមក​ហើយ​ឬ​នៅ​។
ខណៈពេល​ដែល​អ្នក​កំពុងតែ​ជ្រើសរើស​ដៃ​គូជីវិត​នោះ បុរស​ភាគច្រើន​ក៏​មិន​បាន​គិតគូរ​យ៉ាង​ដឹតដល់​ចំពោះ​សញ្ញា​ទាំងឡាយណា​ដែល​បញ្ជាក់ថា នាង​ប្រហែលជា​អាច​ក្លាយទៅជា​ប្រពន្ធ​មិន​ល្អ​ដែរ​។
ខាងក្រោម​នេះ គឺជា​សញ្ញា​ខ្លះៗ​ដែល​នាង​អាច​នឹង​ក្លាយទៅជា​ប្រពន្ធ​មិន​ល្អ​សម្រាប់​អ្នក​បាន​។
•​    ​បើសិនជា​មិត្តស្រី​អ្នក​ជា​មនុស្ស​ដែល​ចេះ​តែ​ប្រច័ណ្ឌ​លើ​មនុស្ស​ស្រី​ទាំងអស់​ដែល​នៅ​ជុំវិញ​អ្នកនោះ មានន័យ​ថា នាង​អាច​នឹង​ក្លាយទៅជា​ប្រពន្ធ​មិន​ល្អ​ហើយ​។
•​    ​ស្ត្រី​ម្នាក់​ដែល​ចូលចិត្ត​របៀប​រស់នៅ​ដែល​ផ្លាស់​ប្តូរ​ជាប់​រហូត​ដូចជា នាង​មិន​អាច​រស់នៅ​ជាមួយ​មិត្ត​នាង​បាន ឧស្សាហ៍​ផ្លាស់ប្តូរ​ការងារ និង​លេង​ស្តាយ​សក់​ច្រើន ... នោះ​អាច​បញ្ជាក់​ថា នាង​ប្រហែលជា​មិនមែន​ជា​ស្ត្រី​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ឡើយ​។
•​    ​បើសិន​ជា​សង្សារ​របស់​អ្នក​មិន​ចូលចិត្ត​អោយ​អ្នក​នៅ​ជាមួយ​មិត្តភក្តិ​អ្នក​ទេនោះ នាង​ប្រហែល​នឹង​មិន​ក្លាយទៅជា​ប្រពន្ធ​ដែល​អ្នក​ត្រូវការ​អោយរស់នៅ​ជាមួយ​ឡើយ​។ ចូរ​ចាំ​ថា បើសិនជា​នាង​ដាក់​បម្រាម​អោយ​អ្នក​ចាប់ពី​ឥឡូវ​នេះ​ហើយ នោះ​ស្ថានភាព​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ក្រោយ​ពី​អ្នក​រៀបការ​រួច​ជាមិនខាន​។
•​    ​បើសិន​ជា​មិត្ត​ស្រី​របស់​អ្នក​លេងសើច​ជាមួយ​នឹង​ភាពភ័យខ្លាច ភាពទន់ខ្សោយ ភាពអាម៉ាស់ ភាព​ដែល​ងាយ​នឹង​ឈឺចាប់ តម្លៃ​របស់​អ្នក ព្រមទាំង​ព្យាយាម​គ្រប់គ្រង​លើ​អ្នក នោះ​មានន័យ​ថា នាង​នឹង​ក្លាយទៅជា​ប្រពន្ធ​មិន​ល្អ​ហើយ​។ នាង​នឹង​បន្ត​ផ្ញើ​សារ​គម្រាម​ផ្លូវចិត្ត​របស់​អ្នក​ទៀត​ទោះបីជា​អ្នក​បាន​រៀបការ​ជាមួយ​គ្នា​រួច​ហើយ​ក៏​ដោយ​។
•​    ​ស្ត្រី​ម្នាក់​ដែល​តែងតែ​ធ្វើ​ការរិះគន់ ស្រែក​ដាក់ យក​អ្នក​ជា​ល្បែង​លេងសើច ធ្វើអោយ​អ្នក​អាម៉ាស់មុខ និង​ធ្វើអោយ​អ្នក​ចេះ​តែ​ខឹង​នោះ ប្រាកដ​ណាស់ នាង​ពិតជា​មិនមែន​ជា​ស្ត្រី​ដែល​អ្នកត្រូវការ​ទេ​៕ 


ប្រភពៈ www.health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម