រឿង ៦ យ៉ាងដែលមនុស្សស្រីកត់សម្គាល់មនុស្សប្រុសភ្លាមៗ
ចំណាប់អារម្មណ៍ដំបូងគេ ប្រហែលជាកើតមានភ្លាមៗ ប៉ុន្តែ ទំនាក់ទំនងស្នេហានឹងកើតឡើងបន្ទាប់ទៅវិញ។ ដូច្នេះ បើសិនជាអ្នកដឹងថា អ្វីដែលអាចចេញពីរូបអ្នកហើយ អ្នកពិតជាអាចអោយស្ថានភាពរបស់អ្នកល្អឥតខ្ចោះចំពោះខ្សែភ្នែកមនុស្សស្រីជាមិនខាន។ ដូច្នេះ អ្វីទៅដែលមនុស្សស្រីចូលចិត្តកត់សម្គាល់ភ្លាមៗ?
រូបសម្បត្តិ
អ្នកប្រហែលជាដឹងរួចទៅហើយថា ទំហំមិនមែនជាបញ្ហានោះទេ។ កម្ពស់ និងទម្ងន់ គឺជាចំណាប់អារម្មណ៍ដំបូងគេក្នុងខ្សែភ្នែករបស់មនុស្សស្រី។ ការដែលមានទម្ងន់ ឬកម្ពស់ច្រើនពេក ឬតិចពេកសុទ្ធតែត្រូវបានស្ត្រីចាត់ទុកថា ជាបុរសដែលគ្មានភាពទាក់ទាញ។
អ្វីៗខាងក្រៅខ្លួន និងភាពទាក់ទាញ
មែនហើយ សម្រស់គឺជារឿងមួយដែលបុរសត្រូវតែមាន ប៉ុន្តែ វានឹងធ្វើអោយមនុស្សស្រីចង់ដឹងថា មានអ្វីនៅពីក្រោយការធ្វើអោយមានសម្រស់ទាក់ទាញបែបនោះ។ ការទាក់ទាញមានដូចជា អ្វីដែលអ្នកមានពីកំណើត ប៉ុន្តែ ហ្សែនរបស់អ្នកតែមួយមុខមិនអាចជួយអោយអ្វីៗល្អទាំងអស់នោះទេ។ អ្វីដែលអាចទុកចិត្តបាននោះគឺថា តើអ្នកបានធ្វើអ្វីខ្លះចំពោះសក់ សម្លៀកបំពាក់ ការរៀបចំខ្លួន និងអនាម័យទូទៅ។ បើសិនជាអ្នកមិនអាចធ្វើរឿងទាំងនេះបានទេ មនុស្សស្រីពិតជាមិនចង់យល់ដឹងពីអ្នកឡើយ។
ញញឹម
នៅពេលមនុស្សស្រីធ្វើការវាយតម្លៃទៅលើរូបរាងខាងក្រៅទាំងអស់របស់អ្នកហើយ នាងនឹងមើលលើស្នាមញញឹមរបស់អ្នកទៀត។ សមត្ថភាពនៃការញញឹម ជាពិសេសរយៈពេលពីរបីនាទីដំបូងនៃការជួបគ្នា វាពិតជាបង្ហាញនូវការស្វាគមន៍ដ៏កក់ក្តៅដល់នាងជាមិនខាន។ អ្វីដែលអ្នកគួរធ្វើនោះគឺថា ស្នាមញញឹមត្រូវតែបង្ហាញអោយគេឃើញដោយមានហេតុផល ព្រមទាំងឃើញធ្មេញស្អាតផងដែរ។ ដូច្នេះ ដើម្បីប៉ះប៉ូវបញ្ហាធ្មេញ អ្នកគួរតែអោយពេទ្យធ្មេញពិនិត្យសិនទើបបាន។
កំប្លែង
ហេតុផលមួយផ្សេងទៀតដើម្បីបង្ហាញនូវធ្មេញដ៏សស្អាតបាននោះ គឺការធ្វើអោយគេសើច។ មនុស្សស្រីចូលចិត្តបុរសណាដែលមានសមត្ថភាពធ្វើអោយនាងសើច។ ពេលនោះ អ្នកនឹងទទួលបានចំណាប់អារម្មណ៍បន្ថែមកាន់តែច្រើន។
ទំនុកចិត្ត
មនុស្សស្រីច្រើនតែយល់ថា មនុស្សប្រុសដែលមានទំនុកចិត្តលើខ្លួនឯង នឹងមានភាពទាក់ទាញខ្លាំងណាស់។ ក្នុងរយៈពេលពីរបីនាទីដំបូងនៃការជួបគ្នា មនុស្សស្រីមិនត្រឹមតែវាយតម្លៃទៅលើកម្រិតនៃការទុកចិត្តរបស់អ្នកទេ តែពួកគេនឹងស្វែងយល់បន្ថែមអំពីភាពភ័យរបស់អ្នក ព្រមទាំងគំនិតនៃការយល់ឃើញរបស់អ្នកថែមទៀត។
ការសន្ទនា
មនុស្សប្រុសនឹងទទួលបានជោគជ័យច្រើនក្នុងការផ្តល់ចំណាប់អារម្មណ៍ដល់មនុស្សស្រីតាមរយៈការធ្វើខ្លួនអោយរឹងមាំ និងស្ងៀមស្ងាត់។ ដូច្នេះ ពួកគេនឹងមិនរំពឹងថា អ្នកជាមនុស្សដែលមានជំនាញខាងនិយាយរឿងឡប់ៗឡើយ។ ប៉ុន្តែ អ្វីដែលអ្នកត្រូវធ្វើនោះគឺ ធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍នាងអោយបាន។ ដូច្នេះហើយ អ្នកគួរតែធ្វើយ៉ាងណារកអ្វីនិយាយអោយបានច្រើនតាមតែអាចធ្វើបាន ព្រោះពួកគេកំពុងតែរកមនុស្សម្នាក់ដែលអាចរក្សាការនិយាយគ្នាបានយូរ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ជំងឺទឹកនោមផ្អែម ប្រភេទទី ១ បណ្តាលមកពីអ្វី?
- តើអ្វីទៅដែលធ្វើអោយមានភាពតានតឹងដល់ស្នេហារបស់អ្នក?
- កូនខ្ញុំ អាចកម្រើក នៅពេលណាទៅ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!