ផែនដី​ប្រឈម​ហានិភ័យ ត្រូវកំទេច​ដោយ​អាច​ម៌​ផ្កាយ​ដ៏​ធំ​មួយ​

 
 

អាច​ម៌​ផ្កាយ​ដ៏​ធំ​មួយ មាន​វិ​ជ្ជ​មាត្រ​ជាង ១០០០ ម៉ែត្រ បាន​កំពុងតែ​បោះពួយ​យ៉ាង​លឿន​ក្នុង​អវកាស មាន​ល្បឿន ៣៨.០០០ ម៉ៃ​ល៍​/​ម៉ោង ហើយ​មានលទ្ធភាព​បុក​ចំ​ផែនដី -​នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់ Dailystar ។​
​តាម​បណ្តា​អ្នកវិទ្យាសាស្ត្រ នោះ​ដុំ​អាច​ម៌​ផ្កាយ​នេះ​មាន​លេខ​សំគាល់ 1950DA មានឱកាស​បុក​ចំ​ផែនដី ១/៣០០ នៅ​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២៨០០ ។ ប្រសិនបើ​ប្រការនេះ កើតមានឡើង​មែន​នោះ ឋា​ម​ពល​នៃ​ការប៉ះទង្គិច​នេះ ស្មើនឹង​ការផ្ទុះ​រំសេវ TNT 44.800 លាន​តោន ដែល​នឹង​បង្ក​កំពូល​រលក​យក្ស​, រញ្ជួយ​ដី ហើយ​ការ​ផ្ទុះឡើង​នៃ​ភ្នំភ្លើង អាច​លេប​ត្របាក់​បណ្តា​ទីក្រុង និង​កំទេចចោល​ភាវៈ​មានជីវិត​ប្រមាណ ៩៩% លើ​ភពផែនដី ។​
​ខុសប្លែក​ពី​ដុំ​អាច​ម៌​ផ្កាយ​មុនៗ ដែល​ធម្មតា​ដុំ​អាច​ម៌​ផ្កាយ​នឹង​បែក​ជា​បំណែក​ពេល​ប៉ះ​នឹង​ស្រទាប់​បរិយាកាស​ផែនដី តែ​ចំពោះ​ដុំ​អាច​ម៌​ផ្កាយ​នេះ តាម​អ្នកវិទ្យាសាស្ត្រ នោះ​បំណែក​ទាំងឡាយ​របស់​វា​នឹងត្រូវ​បាន​ផ្គុំ​ភ្ជាប់​នឹង​គ្នា​ដោយ​ឋា​ម​ពល Van der Waals ដែលជា​កម្លាំង​ពិសេស​មួយ ធ្វើ​ឲ្យ​ដុំ​អាច​ម៌​ផ្កាយ​នេះ តែង​ស្ថិតក្នុង​សណ្ឋាន​ចងបាច់ ។ នេះ​ក៏​ជា​បាតុភូត​ពុំ​ធ្លាប់មាន ចំពោះ​ដុំ​អាច​ម៌​ផ្កាយ​មុនៗ​ដែរ ។​
​តាម​អង្គការ NASA នោះ​ដុំ​អាច​ម៌​ផ្កាយ 1950DA ពិតជា​គ្រោះថ្នាក់​ណាស់ ។​
​គួររម្លឹកថា ៦៦ លាន​ឆ្នាំមុន ដុំ​អាច​ម៌​ផ្កាយ​ធំ​១ បាន​បុក​ចំ​ប្រទេស​ម៉ិចស៊ីកូ បំផ្លាញ​សភាវៈ​មានជីវិត និង​សត្វ​ដាយ​ណូ​ស័​រ អស់​ពីលើ​ភពផែនដី ម្តង​រួចមកហើយ ៕
Thien_Thach_khong_lo
​ ប្រភព៖ ksn-news.com

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម