ជិត “​ប្រមាញ់​” បាន​មនុស្ស​ក្រៅ​ភពផែនដី !

 
 

នេះ​ជា​ពាក្យសន្យា​របស់​ពួក​តារាវិទូ​អាមេរិក ក្នុង​សវនាការ​មួយ​នៃ​សភា​ប្រទេស​នេះ ។ វា​ក៏​ជា​សវនាការ​មួយ នៃ​ការបើក​កកាយ​អម​នឹង​សំណួរ​ចម្លែកៗ ។​
​គេហទំព័រ Register បាន​ដកស្រង់​ប្រសាសន៍​របស់​អ្នកជំនាញការ Seth Shostak ឲ្យ​ដឹងថាៈ តិច​បំផុត​មាន​ពី​ភព​ប្រមាណ​ពាក់កណ្តាល ស្ថិត​នៅក្រៅ​ផែនដី អាចជួយ​សង្គ្រោះ​ដល់​សភាវ​រស់ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​នៃ​យើង ។ ប្រូ​បា​ប៊ី​លី​តេ នៃ​ការរកឃើញ​ពិភព​មួយ​បែបនេះ ពុំ​ទាប​ទេ ហើយ​វា​អាច​កើតមាន​ខ្ទង់ ២០ ឆ្នាំ ទៀត អាស្រ័យ​លើ​លទ្ធភាព​ហិរញ្ញវត្ថុ ។​
Dan Werthimer មេដឹកនាំ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ SETI នៅ Berkcley បាន​បូកសរុប​ត្រួសៗ​ពី​កិច្ចប្រឹងប្រែង​តាម​ប្រមាញ់​បញ្ញា​ឆ្លាត​វៃ​ក្រៅ​ភពផែនដី ឲ្យ​ដឹងថា បច្ចុប្បន្ន មជ្ឈមណ្ឌល​នេះ កំពុង​ប្រើប្រាស់​នូវ​កែវ​តារាសាស្ត្រ​វិទ្យុ Telescopes និង​វិទ្យុ​អុ​ប​ទិ​ក​ធំ​បំផុត​ពិភពលោក ដើម្បី​កំណត់​ទីតាំង បណ្តា​ខឿន​អារយ្យធម៌​ក្រៅ​ភពផែនដី ។​
​រីឯ​អ្នកឯកទេស Werthimer នៃ​សាកលវិទ្យាល័យ California (​អាមេរិក​) ក៏បានផ្តល់​បន្ថែម​នូវ​ព័ត៌មាន​ទទួលបាន​ពី​បេសកកម្ម Kepler ឲ្យ​ដឹងថាៈ មាន​ពិភព​រាប់ពាន់​លាន ដែលមាន​ទំហំ​ប៉ុន​ផែនដី​យើង និង​ស្ថិតក្នុង​តំបន់​អាចមាន​សភាវៈ​រស់ លូតលាស់​បាន​… ។ បច្ចុប្បន្ន អាចនិយាយបាន​បាន​ថាៈ ការកើតឡើង​ដែលថា ក្នុង​ចក្រ​វា​ឡ​នេះ មានតែ​ភព​មនុស្សលោក​យើង ទើប​ពិតជា​…​រឿង​ចម្លែក ៕​

404181814n_1


​ ប្រភព៖ ksn-news.com

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម