អាមេរិកពិសោធន៍ជោគជ័យថ្នាំព្យាបាលអេបូឡាលើស្វា
ពួកអ្នកវិទ្យាសាស្ត្រអាមេរិក និងកាណាដាថ្មីៗនេះបានពិសោធន៍ជោគជ័យថ្នាំព្យាបាលវីរុស Marburg រួមត្រកូលជាមួយអេបូឡាលើសត្វស្វាកន្ទុយខ្លី , ផ្តល់ក្តីសង្ឃឹមអំពីលទ្ធភាពប្រឆាំងទប់ទល់វីរុស “មច្ចុរាជ” អេបូឡា ។ ពត៌មានខាងលើទើបត្រូវបានប្រកាសលើទស្សនាវដ្តី Science Translational Medicin របស់អាមេរិកចេញផ្សាយថ្ងៃ ២០ សីហា ។
ដើម្បីអនុវត្តការស្រាវជ្រាវនេះ ពួកជំនាញការនៅសកលវិទ្យាល័យតិចសាស(អាមេរិក) និងក្រុមហ៊ុនឱសថ Tekmira របស់កាណាដា បានចាក់បរិមាណដ៏ធំមួយនៃវីរុស Marburg-Angola នៅក្នុងសរីរាង្គសត្វស្វាកន្ទុយខ្លី ២១ក្បាល ។ នេះជាអម្បូរវីរុសគ្រោះថ្នាក់បំផុតរបស់ប្រភេទ Marburg បង្កអត្រាបាត់បង់ជីវិតឡើងដល់៩០% ក្នុងរយៈពេលតែ៣ថ្ងៃ ក្រោយពេលលេចចេញរោគសញ្ញា ។ បន្ទាប់មកពួកអ្នកវិទ្យាសាស្ត្របានផ្តាច់ចេញសត្វស្វា ៥ក្បាល និងចាក់ថ្នាំ SikNA ផលិតដោយក្រុមហ៊ុន Tekmira ឲ្យសត្វស្វា ១៦ក្បាលទៀត ។ ស្វាទាំង១៦ក្បាលនេះត្រូវបានចែកជា ៤ក្រុម និងត្រូវបានព្យាបាលក្នុងរង្វង់ ៣០-៤០នាទី ក្រោយពេលឆ្លងវីរុស ។ ក្រុមទី២ត្រូវបានព្យាបាលក្រោយ១ថ្ងៃ ។ ២ក្រុមចុងក្រោយត្រូវបានព្យាបាលក្រោយ ២,៣ថ្ងៃ ។
លទ្ធផលបង្ហាញថា សត្វស្វាទាំង១២ក្បាល ត្រូវបានព្យាបាលដោយថ្នាំ SiRNA សុទ្ធតែនៅរស់ ក្នុងពេលស្វា៥ក្បាលត្រូវផ្តាច់ចេញបានងាប់ក្នុងរង្វង់ ៧-៩ថ្ងៃក្រោយពេលឆ្លងជំងឺ ។
សាស្ត្រាចារ្យ Thomas Geisbert នៅសកលវិទ្យាល័យតិចសាស , ប្រធានក្រុមស្រាវជ្រាវ ឲ្យដឹងថា ថ្នាំ SiRNA ត្រូវបានផ្សំដោយបច្ចេកវិទ្យា nano ។ ពេលត្រូវបានចាក់ក្នុងសរីរាង្គថ្នាំនឹងវាយប្រហារកោសិកាឆ្លងជំងឺដើម្បីទប់ស្កាត់វីរុស Marburg រីកចម្រើន ។ លោកសាស្ត្រាចារ្យសង្ឃឹមថា ថ្នាំនេះនឹងអាចនាំមកនូវប្រសិទ្ធភាពក្នុងការព្យាបាលជំងឺអេបូឡា ព្រោះវីរុសទាំង២សុទ្ធតែមានពេលវេលាចេញរោគសញ្ញាដូចគ្នា ។
បច្ចុប្បន្នក្រុមហ៊ុនឱសថ Tekmira កំពុងធ្វើការពិសោធន៍ថ្នាំ SiRNA លើមនុស្ស ។ មុននោះកាលពីខែ៣ ក្រុមហ៊ុនត្រូវបានស្ថាប័នគ្រប់គ្រងឱសថ និងអាហារអាមេរិក (FDS) ផ្តល់ច្បាប់អនុញ្ញាតស្រាវជ្រាវ , អភិវឌ្ឍន៍ថ្នាំប្រឆាំងអេបូឡាមានឈ្មោះ TKM-Ebola ៕
ប្រភព៖ ksn-news.com
មើលគួរយល់ដឹងផ្សេងៗទៀត
- វីតាមីន D អាចធ្វើអោយការសម្រាលកូនមិនសូវឈឺ?
- របស់ ៦ ប្រភេទ ដែលមិនអាចដាក់ ក្នុងទូទឹកកកបាន
- វិធីសាស្ត្រដើម្បីអោយទំនាក់ទំនងកាន់តែល្អ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!