ខ្ទឹម​ខ្មៅ មាន​ប្រសិទ្ធភាព​រារាំង កោសិកា​មហារីក​

 
 

ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ខ្ទឹម​ខ្មៅ ត្រូវបាន​មនុស្ស​ជាច្រើន ដឹង​អំពី​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ ចំពោះ​សុខភាព អាស្រ័យ​ដោយ​បរិមាណ សារជាតិ ជីវជាតិ ខ្ពស់ជាង​ច្រើនដង ប្រៀប​នឹង​ខ្ទឹម​ធម្មតា ក្នុងនោះ​មាន​សារជាតិ ដែលមាន​លក្ខណៈ បង្ការ​ប្រឆាំង​មហារីក និង​ប្រឆាំង​អុកស៊ីតកម្ម គឺ​លេចធ្លោ​បំផុត ។​
​ខ្ទឹម​ខ្មៅ ធាតុពិត ជា​ផលិតផល​ឡើង​មេ (fermentarion) ពី​ខ្ទឹម​ស្រស់ ដែលមាន​លក្ខខណ្ឌ​សមស្រប , មាន​ពណ៌​ខ្មៅ , ទន់ , ហាក់ដូចជា​គ្មាន​ក្លិន និង​មាន​រសជាតិ​ផ្អែម ដូចជា​ផ្លែឈើ ។ ពេល​ទទួលទាន គេ​គ្រាន់តែ​បក​ស្រទាប់ សំបក​ក្រៅ គឺអាច​ទទួលទាន​បាន ។ ខ្ទឹម​ខ្មៅ អាច​ថែ​រក្សាទុក ក្នុង​រយៈពេល​យូរ​ជាង ប្រៀប​នឹង​ខ្ទឹម​ធម្មតា ។​
ខ្ទឹម​ខ្មៅ មាន​បរិមាណ សារជាតិ​ជីវជាតិ​ខ្ពស់ៈ​
​ក្រៅពី​ផលិតផល ក្រោយពេល​ឡើង​មេ , ខ្ទឹម​ខ្មៅ នៅ​ត្រូវបាន​កែច្នៃ​លក្ខណៈ​ទូទៅ នៅ​បណ្តា​ប្រទេស​ជប៉ុន , កូរ៉េ , អាមេរិក​… និង​មានតម្លៃ​ខ្ពស់​គួរសម ។​
​តាម​ការស្រាវជ្រាវ​រប​ស់ ពួក​អ្នកវិទ្យាសាស្ត្រ បានបង្ហាញ​ឲ្យ​ឃើញថា សារជាតិ​ចម្រាញ់ ពី​ផលិត​នេះ មាន​ប្រសិទ្ធភាព​ប្រឆាំង​តប កោសិកា​ដុំ​គីស ។ ខ្ទឹម​ខ្មៅ សម្បូរ​បរិមាណ សារជាតិ​រំញោច SAC ធ្វើ​ឲ្យ​ថយចុះ ការកកើត​របស់ ដុំ​គីស​ពោះវៀន – សញ្ញា​ឆាប់​បំផុត របស់​មហារីក​ពោះវៀន ។ ក្រោយ​ការកែច្នៃ អស់​រយៈពេល ៤០ ថ្ងៃ បរិមាណ SAC មាន​គុណភាព​ខ្ពស់ជាង​៨ ដង ប្រៀប​នឹង​ខ្ទឹម​ធម្មតា ។​
ក្រៅពី​ប្រសិទ្ធភាព​ទប់ស្កាត់​មហារីក , ខ្ទឹម​ខ្មៅ នៅបាន​បង្ហាញថា ក្រោយពេល​ឡើង​មេ , សមាសធាតុ​គីមី វា​បាន​ប្រែប្រួល​ច្រើន , ពិសេស​គឺ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង ។ ប្រសិទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម ត្រូវបាន​បញ្ជាក់ថា កើន​ដល់ ២៥ ដង បើ​ប្រៀបធៀប​ជាមួយនឹង​ខ្ទឹម​ស្រស់ ។​
* វិធី​កែច្នៃ​ខ្ទឹម​ខ្មៅៈ​
-​ទទួលទាន​ផ្ទាល់​៖ វិធី​ល្អ​បំផុត គឺ​ទទួលទាន​ឆៅ ទាំង​កំពឹស ដោយ​គ្រាន់តែ​បកសំបក​ចេញ ។ បរិមាណ​ប្រើប្រាស់ ២-៥ ក្រាម ក្នុង​១​ថ្ងៃ ប្រហាក់ប្រហែល ៣-៥ កំពឹស ។ មនុស្ស​ចាស់ គួរ​ប្រើតែ ១-២ កំពឹស ក្នុង​១​ថ្ងៃ ។​
-​ត្រាំ​ស្រា​៖ ក្រៅពី​វិធី​ទទួលទាន​ផ្ទាល់ អ្នក​អាច​ប្រើ​ខ្ទឹម​ខ្មៅ ដើម្បី​ត្រាំ​ស្រា ។ ចំពោះ​វិធី​នេះ ខ្ទឹម​ពង្រីក​ប្រសិទ្ធភាព ដល់ ៩០ ភាគរយ ។​
-​កៀប​យក​ទឹក​៖ អ្នក​ក៏​អាច​កែច្នៃ​ខ្ទឹម​ខ្មៅ ដោយ​ដាក់​កិន ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក ។ នេះ​ក៏​ជា​វិធី​បន្ថយ​ក្លឹ​ន​ខ្ទឹម ពេល​ទទួលទាន ។ ដាក់ ៣-៥ ក្រាម ខ្ទឹម​ខ្មៅ បន្ថែម​ទឹក​ឧណ្ហៗ​បន្តិច បន្ទាប់មក​យកទៅ​រក្សាទុក ក្នុង​ទូទឹកកក ។ វិធី​នេះ ត្រូវបាន​អនុវត្តន៍ នៅ​ប្រទេស​ជប៉ុន និង កូរ៉េ ។​
​បច្ចុប្បន្ន តម្លៃ​ខ្ទឹម​ខ្មៅ នៅ​ប្រទេស​ជប៉ុន គឺ​ប្រមាណ ១៥០-២០០ ដុល្លារ ក្នុង​១ គីឡូក្រាម ៕ ប្រភព ៖ CEN

300x225-images-health_picture-2014-8-toi2-7621-1407951616


​ ប្រភព៖ ksn-news.com

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម