ព្យាបាលក្អកប្រសិទ្ធិភាពពីផ្លែម្នាស់
សារជាតិចម្រាញ់ពីផ្លែម្នាស់ មានលទ្ធភាពធ្វើឲ្យថយចុះសារជាតិរំអិលក្នុងសួតលឿនជាង ៥ ដង ប្រៀបនឹងពពួកស៊ីរ៉ូក្អក មានសារជាតិគីមី ។ជំនួសឲ្យការប្រើស៊ីរ៉ូក្អក មានសារជាតិគីមី
ឬ ពពួកថ្នាំព្យាបាលក្អក ឬ ផ្តាសាយ អាចធ្វើឲ្យសរីរាង្គអស់កម្លាំង យើងអាចប្រើផ្លែឈើមួយចំនួនព្យាបាលដាច់អាការក្អករបស់ខ្លួន ជាមួយនឹងប្រសិទ្ធិភាព ៥ ដង ដោយមិននាំមកនូវឥទ្ធិពលបន្ទាប់បន្សំ ។
តាមបណ្តាការស្រាវជ្រាវ ពពួកផ្លែឈើត្រូពិក ពេលគួបផ្សំជាមួយវត្ថុធាតុផ្សេងៗ អាចប្រើដូចជាថ្នាំ១ប្រភេទ សម្រាប់អ្នកកើតជំងឺរបេង ក៏ដូចជាព្យាបាលជំងឺក្អកស្ងួត ។ តាមរយៈនោះ ពេលលាយទឹកម្ចាស់ជាមួយនឹងទឹកឃ្មុំសុទ្ធ, ម្ទេស Cayenne និងអំបិល អាចជួយរំលាយសារជាតិរំអិលក្នុងសួតរបស់អ្នកជំងឺរបេង ។ ក្នុងករណីផ្សេង ពួកអ្នកស្រាវជ្រាវក៏រកឃើញថា សារជាតិចម្រាញ់ពីម្នាស់ មានលទ្ធភាពធ្វើឲ្យថយចុះរោគសញ្ញាក្អកស្ងួត ។
តាមការស្រាវជ្រាវប្រកាសលើគេហទំព័រ George Meteljan Foundation, ម្នាស់ជាប្រភពអាហារសម្បូរវីតាមីន C, ជួយប្រឆាំងទប់ទល់ពពួករ៉ាឌីកាល់សេរី និងជំនួយសកម្មភាពរបស់ផ្លូវដង្ហើម ។ ក្រៅពីនេះ វីតាមីន C ក៏ជួយបង្កើនប្រព័ន្ធអង្គបដិបក្ខ បង្កើតជាសារជាតិមានប្រសិទ្ធភាពបង្ការប្រឆាំងឆ្លងបាក់តេរីឡើងវិញ, ផ្តាសាយ ។ ម្នាស់ក៏មានផលប្រយោជន៍ផ្សេងៗច្រើនទៀត សម្រាប់សុខភាពដូចជាជំនួយរលាកសន្លាក់, ទប់ស្កាត់ជំងឺមហារីកសុដន់, មហារីកបំពង់ក និងគ្រប់គ្រងសម្ពាធឈាម ។
- វិធីធ្វើស៊ីរ៉ូក្អកពីម្ចាស់
សមាសធាតុផ្សំៈ ទឹកម្នាក់១កែវ, ទឹកក្រូចឆ្មារ ១/៤ កែវ, ខ្ញី១បន្ទះ, ទឹកឃ្មុំ១ស្លាបព្រា, ម្សៅម្ទេស Cayenne កន្លះស្លាបព្រា ។
កិនរបស់ទាំងអស់ខាងលើក្នុងម៉ាស៊ីនកិនទឹកក្រឡុក ។ ទទួលទានម្តង ១/៤ ចានចង្កឹះ, ២-៣ ដងក្នុង១ថ្ងៃ និងទទួលទានទៀងទាត់រាល់ថ្ងៃ ៕
ប្រភព៖ ksn-news.com
មើលគួរយល់ដឹងផ្សេងៗទៀត
- ប្រការគួរយល់ដឹង! គុណសម្បត្តិ និងគុណវិបត្តិ នៃការពាក់អាវទ្រនាប់ ប្រចាំថ្ងៃ
- យុវវ័យចេះផឹកស្រា ប្រឈមមុខនឹងបញ្ហាជីវិតកាន់តែច្រើន
- ក្មេងអាយុពី ៤ ទៅ ៧ ខែ គួរគេងយូរប៉ុណ្ណា?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!