ទទួលទាន​ចេក​១​ផ្លែ ក្នុង​១​ថ្ងៃ អាច​បង្ការ​ជំងឺ​ច្រើនយ៉ាង​

 
 

ការស្រាវជ្រាវ​អំពី​ចេក​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា ដោយ​គ្រាន់តែ​ទទួលទាន​ចេក ២​ផ្លែ​គឺ​បាន​ផ្គត់ផ្គង់​គ្រប់​ថាមពល​សម្រាប់​ការហ្វឹកហាត់​តានតឹង ៩០​នាទី ។​
​ចេក​ផ្ទុក​ស្ករ​៣ ធម្មជាតិ​៣​ប្រភេទ ៖ ស្ករ​កញ្ចក់ , ស្ករ fructose និង​ស្ករ glucose ។ ចេក​ត្រូវបាន​ចាត់ទុកជា​ផ្លែឈើ​លេខ​១​សម្រាប់​កីឡាករ​ល្បី​ពិភពលោក ។ ប៉ុន្តែ​បំពេញ​ថែម​ថាមពល​ពុំមែន​ជា​ប្រសិទ្ធភាព​តែ​១​គត់​ដែល​ចេក​នាំមក​ឲ្យ ។ ផ្លែឈើ​នេះ​នៅ​ជួយ​ឲ្យ​រូបរាង​សមល្មម និង​ទប់ស្កាត់​ជំងឺ​មួយចំនួន ឬ​ស្ថានភាព​ធ្ងន់ធ្ងរ ។​
-​ទ្រុឌទ្រោម​ស្មារតី​
​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​ទៅលើ​អ្នកជំងឺ​ទ្រុឌទ្រោម​ស្មារតី​បង្ហាញថា អ្នកជំងឺ​ជាច្រើន​មាន​អារម្មណ៍ល្អ​ជាង​ក្រោយពេល​ទទួលទាន​ចេក ។ នោះ​គឺ​ដោយសារ​ចេក​ផ្ទុក​សារជាតិ tryptophan , អាស៊ីត​អាមីន​មួយ មាននៅ​ក្នុង​សរីរាង្គ ផលិត​សារជាតិ​បង្ក​ឲ្យ​គេង Serotonin និង melatonin ជួយ​អ្នក​សម្រួល​អារម្មណ៍ និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​សុភមង្គល​ជាង ។​
-​ជំងឺ​សោកសៅ​
​កុំ​ប្រើ​ថ្នាំ តែ​ចូរ​ទទួលទាន​ចេក​១​ផ្លែ ព្រោះ​វីតាមីន B6 មាន​ក្នុង​ចេក​សម្រួល​បរិមាណ​ស្ករ glucose ក្នុង​ឈាម​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​សភាព​ផ្លូវចិត្ត​របស់​អ្នក ។​
-​ខ្វះ​ឈាម​
​ផ្ទុក​ជាតិ​ដែក​ច្រើន ហេតុនេះ​ចេក​នៅ​រំញោច​ការផលិត​ឈាម ។​
-​គាំងបេះដូង​
​ចេក​សម្បូរ​ប៉ូ​តា​ស្យូ​ម និង​ផ្ទុក​អំបិល​រ៉ែ​តិច ជួយ​បង្ការ​ជំងឺ​គាំងបេះដូង ។​
-​ការព្យាបាល​ទល់លាមក​
​ចេក​មាន​ជាតិ​សរសៃ​ច្រើន ដូច្នេះ​នឹង​ជួយ​អ្នក​រំលាយ​អាហារ​បានល្អ ។​
-​ស្រវឹងស្រា​
​វិធី​១​ក្នុងចំណោម​វិធី​លឿន​បំផុត​ដើម្បី​បន្សាប​ស្រា គឺ​ទទួលទាន​ទឹកក្រឡុក​ចេក​ជាមួយ​ទឹកឃ្មុំ​និង​ទឹកដោះគោ ។ រួមជាមួយ​ទឹកឃ្មុំ ចេក​សម្រួល​ជាតិ​រំអិល​ក្រពះ ចំណែក​ទឹកដោះគោ​ធ្វើ​ឲ្យ​កើន​ទឹក​ក្នុង​សរីរាង្គ ។​
-​មូស​ខាំ​
​មុនពេល​ប្រើ​ក្រែ​ម​ប្រឆាំង​សត្វល្អិត​ខាំ ចូរ​អ្នក​សាក​លាប​ផ្នែក​ខាងក្នុង​របស់​សំបកចេក​ទៅលើ​កន្លែង​ស្បែក​ត្រូវ​ខាំ ។ សំបកចេក​អាច​បន្ថយ​ការ​ហើម​ដរ និង​ឈឺផ្សា ។​
-​សរសៃប្រសាទ​
​ចេក​ផ្ទុក​វីតាមីន B6 ច្រើន ជួយ​ប្រព័ន្ធ​សរសៃប្រសាទ​បន្ថយ​តានតឹង ។​
-​ដំបៅ​ក្រពះ​
​ចេក​ត្រូវបាន​ប្រើ​ដូចជា​អាហារ​មួយ​ប្រភេទ​ប្រឆាំង​ភាពមិនប្រក្រតី​នៃ​ការរំលាយ​អាហារ ។ វា​សម្រួល​បរិមាណ​អាស៊ីត​លើស​ក្នុង​ក្រពះ និង​បន្ថយ​ស្ថានភាព​ឈឺក្រពះ ៕​ ប្រភព៖ ksn-news.com

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម