ធ្វើម៉េចដឹងថា “ខ្លួនឯងកំពុងមានស្នេហា”?
គ្មានសញ្ញាបញ្ជាក់ប្រាប់ត្រង់ៗថា អ្នកកំពុងតែមានស្នេហាជាមួយមនុស្សណាម្នាក់ទេ។ ការណាត់ជួបគ្នាពីរបីដង ការញ៉ាំអាហារពេលយប់យ៉ាងអស្ចារ្យ ឬភាពស្និទ្ធស្នាលខាងផ្លូវកាយ គឺជាសញ្ញាអាចបញ្ជាក់អំពីការពិតថា អ្នកទាំងពីរកំពុងតែចូលចិត្តគ្នាទៅវិញទៅមកហើយ។ អ្នកអាចមានស្នេហាបាន លុះត្រាតែអ្នកទាំងពីបានធ្វើការសម្រេចចិត្តមួយចំនួនអោយគ្នាទៅវិញទៅមក រួមទាំងបញ្ហាផ្ទាល់ខ្លួន ហើយដែលកាន់តែសំខាន់ចំពោះស្ថានភាពទំនាក់ទំនងអ្នកតែម្តង។
ដូច្នេះ តើមានអ្វីខ្លះដែលអាចបញ្ជាក់ថា អ្នកមានស្នេហាមួយមែននោះ?
ការសម្រេចចិត្តអោយគ្នាទៅវិញទៅមក ថាមិនអោយចាប់អារម្មណ៍អ្នកផ្សេង
នៅពេលអ្នកទាំងពីរធ្វើការសម្រេចទៅវិញទៅមកថា នឹងមិនអោយចាប់អារម្មណ៍អ្នកផ្សេង ហើយផ្តោតអារម្មណ៍តែលើគ្នាទៅវិញទៅមកនោះ មានន័យថា អ្នកពិតជាឈានដល់ដំណាក់កាលមួយទៀត ដើម្បីចូលខ្លួនក្នុងស្នេហាមួយ។ ការពិតនោះគឺថា អ្នកកំពុងតែចង់ចំណាយពេលវេលាទាំងអស់របស់អ្នកជាមួយដៃគូ ដើម្បីបង្ហាញថា អ្នកប្រហែលជាលង់ស្រឡាញ់គេហើយ។
និយាយពីរឿងអនាគត
នៅពេលមនុស្សពីរនាក់មានភាពចាស់ទុំមួយអំពីអ្វីដែលជារឿងអនាគតរបស់ស្នេហាពួកគេ ហើយសម្រេចចិត្តថា ពួកគេអាចមើលថែរក្សាខ្លួនពួកគេបាន នោះវាជាពេលវាលាមួយដែលពួកគេដឹងថា ពួកគេកំពុងតែស្រឡាញ់គ្នាហើយ។ ការនិយាយអំពីកត្តាជាច្រើនដូចជា “រឿងអនាគត” នឹងជួយអោយអ្នកដឹងថា ពេលណាអ្នកស្ថិតក្នុងជីវិតស្នេហា។
ឃើញសញ្ញាមួយចំនួន
វាមិនមែនជាក្បួនច្បាប់ដែលពិតប្រាកដនោះទេ។ តែបើសិនជាអ្នកយល់ថា អ្នកកំពុងតែបង្កើតអារម្មណ៍ទំនាក់ទំនងជាមួយដៃគូ វាប្រហែលជារឿងត្រឹមត្រូវហើយ ព្រោះអ្នកកំពុងណាត់ជួបគ្នា ហើយគិតអំពីវាខ្លាំងមែនទែន។ អ្នកនឹងដឹងថា ខ្លួនអ្នកកំពុងតែស្ថិតក្នុងស្នេហាមួយ នៅពេលអ្នកចេះតែគិតអំពីមនុស្សម្នាក់នោះមិនដាច់ ហើយចេះតែចង់ប្រាប់ថា “អ្នកស្រឡាញ់គេ”។
ប្រាប់មិត្តភក្តិ
បើសិនជាអ្នកយល់ថា ខ្លួនឯងចេះតែនិយាយអំពីមនុស្សពិសេសក្នុងជីវិតប្រាប់អោយមិត្តភក្តិអោយដឹងនោះ វាគឺជាគន្លឹះសំខាន់មួយហើយដែលបញ្ជាក់ថា អ្នកកំពុងតែមានស្នេហា។ លើសពីនេះទៅទៀត បើសិនជាដៃគូអ្នក និងអ្នកចង់ជួបមិត្តភក្តិគ្នាទៅវិញទៅមក នោះហើយជាសញ្ញាបញ្ជាក់អំពីការពិតនៃសេចក្តីស្រឡាញ់។
ជួបឪពុកម្តាយ
មែនហើយ បើសិនជាគេប្រាប់អ្នកថា ចង់ជួបឪពុកម្តាយទាំងសងខាងក្នុងរយៈពេលខ្លីខាងមុខនោះ មានន័យថា គេពិតជាកំពុងតែគិតអំពីការបង្កើតចំណងស្នេហានាពេលឆាប់ៗខាងមុខហើយ។ ការជួបឪពុកម្តាយ គឺជារឿងមួយដ៏សំខាន់ក្នុងទំនាក់ទំនងស្នេហាគ្រប់ប្រភេទ ហើយអ្នកក៏គួរតែគិតអោយច្បាស់អំពីអារម្មណ៍ខ្លួនឯងដែរ មុនពេលឈានដល់ចំណុចនេះ។
សញ្ញាបញ្ជាក់តិចតួចផ្សេងទៀតដែលជួយអោយអ្នកដឹងថាអ្នកមានស្នេហា ៖
• អ្នកចង់ទៅពិធីជប់លៀងនានាជាមួយគ្នា
• អ្នកផ្តល់ជាបំណងប្រាថ្នា និងក្តីស្រមៃអោយគ្នាទៅវិញទៅមក
• ប្រើវិធីផ្ទាល់ខ្លួន ដើម្បីធ្វើអោយមនុស្សម្នាក់ផ្សេងទៀតសប្បាយចិត្ត។
ទោះបីជាយ៉ាងណាក៏ដោយ សញ្ញាដ៏បំផុតនោះគឺថា ចិត្តរបស់អ្នកប្រាប់ខ្លួនឯង ថាអ្នកមានស្នេហាហើយ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ណាត់ជួបគ្នាដំបូង មិនត្រូវសួរសំណួរអ្វីខ្លះ?
- សកម្មភាពមួយចំនួន ដែលធ្វើឱ្យអ្នក បែកគ្នា 234 មានមនុស្សមួយចំនួនគិតថា ការបែកគ្នា គឺជារឿងធម្មតា បើគេមិនស្រលាញ់ហើយ ត្រូវតែដើរចេញ។ ប៉ុន្តែ មានអ្នកខ្លះ ពុំគិតដូច្នោះទេ ព្រោះគេស្រលាញ់ងប់ មិនអាចដកចិត្តរួចឡើយ។ ដូចនេះ បើអ្នកមិនចង់បែក
- របៀបរស់នៅ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងបេះដូង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!