ចង់​លក់​ផលិតផល​ដាច់ គួរ​ធ្វើ​ដូចម្តេច​?

 
 

​សម្រាប់​អ្នក​លក់​ផលិតផល ឬ​មនុស្ស​គ្រប់​គ្នា​ដែល​កំពុងតែ​ព្យាយាម​ផ្សព្វផ្សាយ​មុខ​ជំនួញ​របស់ខ្លួន ជំនាញ​ខាង​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​រឿង​សំខាន់​ណាស់​ចំពោះ​ការលក់​។ ការបង្កើត​នូវ​ទំនាក់ទំនង​ដ៏​ល្អ និង​បង្កើន​ភាពជឿជាក់​គ្នា ខណៈពេល​មាន​ការគោរព​គ្នា និង​ទុកចិត្ត​លើ​ខ្លួនឯង​ផង​នោះ វា​សុទ្ធតែជា​រឿង​ដ៏​ចាំបាច់​សម្រាប់​គន្លឹះ​នៃ​ការលក់​ផលិតផល​ឆាប់​ដាច់​។ ចូរ​អាន​នូវ​ចំណុច​គន្លឹះ​ខ្លះៗ​ខាងក្រោម​នេះ ដែល​និយាយ​អំពី​របៀប​ពង្រឹង​ជំនាញ​ទំនាក់ទំនង​ពេល​អ្នក​កំពុង​តែ​ព្យាយាម​លក់​ផលិតផល​ណាមួយ​។​

​មើល​ការចាប់​ដៃ​របស់​អ្នក​
​មនុស្ស​មួយចំនួន​តូច​អាច​នឹង​ឃើញ​មនុស្ស​ម្នាក់​ដែល​បាន​ផ្តល់​នូវ​ការ​ចាប់ដៃ​គ្នា​យ៉ាង​ល្អ​មួយ​បាន ប៉ុន្តែ​ពួកគេ​ភាគច្រើន​ទំនងជា​នឹង​ចាំតែ “​មនុស្ស​ដែល​ចាប់ដៃ​អាក្រក់​” មួយ​ប៉ុណ្ណោះ​។ ការចាប់​ដៃ​ដែល​អាក្រក់ៗ​ដូចជា ការចាប់​ដៃ​បែប​មិនល្អ និង​ទន់ខ្សោយ មនុស្ស​ដែល​ចាប់​ដៃ​ហើយ​មិន​លែង ការចាប់​ដៃ​ដែល​បែក​ញើស ការចាប់​ដៃ​បែប​អ្នកនយោបាយ​ជាដើម​។ ដូច្នេះ អ្នក​គ្រាន់តែ​ព្រលែង​ដៃ ហើយ​សម្លឹង​មើល​ភ្នែក​របស់​គេ​បូករួម​ការ​ញញឹម និង​ផ្តល់​ទំនុកចិត្ត​ប្រកបដោយ​ភាព​រាក់ទាក់ ហើយ​ចូរ​ធ្វើយ៉ាងណា​អោយ​ការចាប់​ដៃ​នោះ​មាន​រយៈពេល​តែ​ពីរ​វី​នាទី​បាន​ហើយ​។​

​គិត​ពី​ចិត្ត​អ្នកដទៃ​មុន​
​អ្វី​ដែល​អ្នកត្រូវការ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ស្តាប់​នូវ​គោលបំណង​របស់​អតិថិជន​។ តើ​ពួកគេ​បារម្ភ​អំពី​អ្វី​? តើ​ពួកគេ​មាន​បញ្ហា​អ្វីខ្លះ​ដែល​អ្នក​អាច​ជួយ​ដោះស្រាយ​អោយ​ពួកគេ​បាន​? ភាគច្រើន បើសិន​ជា​អ្នក​យកចិត្តទុកដាក់​យ៉ាង​ជិតស្និទ្ធ​ទៅលើ​អ្វី​ដែល​អតិថិជន​កំពុងតែ​និយាយ​ប្រាប់ ហើយ​ធ្វើ​តាម​គេ​នោះ អ្នក​នឹង​មិន​អាច​លក់​អ្វី​បានទេ​។ ដំណោះស្រាយ​ដែល​អ្នក​ផ្តល់​អោយ​គេ នឹង​ដូច​អ្វី​ដែល​គេ​ធ្លាប់បាន​ទទួល​ហើយ​ផងដែរ​។

​ជជែក​ដេញដោល​ខ្លួនឯង​
​ក្រោយពី​ស្តាប់​នូវ​ការនិយាយ​របស់​អតិថិជន​រួចហើយ អ្នក​គួរតែ​ប្រើ​សម្លេង​អោយបាន​ត្រឹមត្រូវ​ផង​ចំពោះ​ការនិយាយ​តប​ទៅកាន់​ការបារម្ភ​របស់​ពួកគេ​។ ការធ្វើ​បែប​នេះ​នឹង​ទទួលបាន​រឿង​ពីរ​ដូចជា ៖ ១. វា​នឹង​ធ្វើអោយ​អ្នក​ដទៃ​ចូល​ចិត្ត​អ្នក ដោយសារ​តែ​អ្នក​កំពុងតែ​យកចិត្តទុកដាក់​ទៅលើ​តម្រូវការ​របស់​ពួកគេ​។ រឿងនេះ​នឹង​ធ្វើអោយ​អតិថិជន​ចូល​ចិត្ត​អ្នក​កាន់តែខ្លាំង ព្រមទាំង​ពង្រឹង​ដល់​ឱកាស​នៃ​ការលក់​ផលិតផល​ដាច់​ទៀតផង​។​ ២.​ វា​នឹង​កាត់បន្ថយ​ឱកាស​នៃ​ការព្យាយាម​លក់​ផលិតផល ឬ​គំនិត​ដែល​មិន​ត្រូវ​។

​ប្រើប្រាស់​រឿង​អ្វីមួយ​
​នេះ​មិនមែន​មានន័យថា អ្នក​គួរតែ​ចាប់ផ្តើម​និយាយ​រឿងព្រេង​និទាន​នោះទេ ប៉ុន្តែ គួរតែ​ធ្វើ​យ៉ាងណា​អោយ​អ្នក​ស្តាប់​របស់​អ្នក​ផ្លាស់ប្តូរ​គំនិត​មក​ចាប់អារម្មណ៍​លើ​អ្នក​វិញ​។ ពេលនោះ វា​នឹង​មាន​ប្រសិទ្ធភាព​អស្ចារ្យ​ដូច​ការណែនាំ​ក្នុង​ការទិញ​អ្វីមួយ​អញ្ជឹង​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម