ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព​ជាមួយ “ក្មេងៗ​”

 
 

ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព​អាច​កើតឡើង​នៅពេល​មនុស្ស​ទាំង​សងខាង​មាន​ការចូលរួម​និយាយ​គ្នា​ជាមួយ​ការ​ស្តាប់ និង​យល់ដឹង​អំពី​គោលបំណង​របស់​អ្នកផ្សេងៗ​ទៀត​។ រឿង​នេះ​ងាយ​នឹង​បាត់បង់​ការយល់ដឹង នៅពេល​ដែល​ឪពុក​ម្តាយ ឬ​គ្រូបង្រៀន​ព្យាយាម​ធ្វើ​ទំនាក់ទំនង​ជាមួយ​កូន ឬ​សិស្ស​តូចៗ​។

​ដោយសារ​តែ​ការសន្ទនា​គ្នា​ច្រើន​តែ​ផ្តោត​សំខាន់​ទៅលើ​ការណែនាំ មនុស្ស​វ័យ​កណ្តាល​ភាគច្រើន​តែងតែ​យក​រឿង​នេះ​មក​និយាយ​។ ក្មេង​ច្រើន​តែងតែ​មិនដឹងថា ពេល​ណា​ត្រូវ​និយាយ​អំពី​ការយល់ឃើញ​របស់​ពួកគេ ឬ​ខ្លាច​ក្នុងការ​និយាយ​តែ​ម្តង ដោយសារតែ​ពួកគេ​មិន​ចង់យក​ឈ្នះ ឬ​តស៊ូ​មតិ​។

​ទំនាក់ទំនង​ត្រឹមត្រូវ​មិន​កើត​មាន​ជាមួយ​ក្មេង​ទេ រហូត​ដល់​ឪពុកម្តាយ ឬ​គ្រូបង្រៀន​ច្បាស់​ថា ក្មេង​នោះ​មាន​ការយល់ដឹង​នូវ​អ្វី​ដែល​ពួកគេ​កំពុងតែ​និយាយ​។ មធ្យោបាយ​មួយ​ដែល​មនុស្ស​ធំ​អាច​ដឹង​នោះ គឺ​តាមរយៈ​ការតាមដាន​លើ​អាកប្បកិរិយា​របស់​ក្មេង​សម្រាប់​ការផ្លាស់ប្តូរ​ជា​មូលដ្ឋាន​លើ​អ្វី​ដែល​អ្នក​បាន​និយាយ និង​មើលថា​តើ ក្មេង​នោះ​បាន​យក​អ្វី​ខ្លះ​ទៅ​ពិភាក្សាគ្នា​។

​ទំនាក់ទំនង​ពិតប្រាកដ​ក៏​ចាប់ផ្តើម​នៅពេល​ក្មេង​អាច​ចេះ​និយាយ​ឆ្លើយឆ្លង​វិញ តាម​របៀប​មួយ​ដែល​បង្ហាញ​ថា វា​ជា​សញ្ញា​ដែល​ពួកគេ​ស្តាប់​យល់​។ ការ​ស្តាប់ គឺជា​វិធីសាស្ត្រ​ពីរ​។ វា​គឺជា​រឿង​សំខាន់​ត្រង់​ថា ទាំង​មនុស្ស​ធំ និង​កូនក្មេង​អាច​និយាយ​ឡើងវិញ​នូវ​អ្វី​ដែល​បាន​និយាយ​រួច ក្នុង​គោលបំណង​ដើម្បី​អោយ​ច្បាស់​ថា គ្មាន​ការយល់ច្រឡំ​។

​ដើម្បី​ចាប់ផ្តើម​ក្បួន​ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព​មួយ​បាន ឪពុកម្តាយ និង​គ្រូ​បង្រៀន​គួរតែ​ផ្តោត​សំខាន់ និង​ដំបូង​គេ​ក្នុង​ការបង្កើត​នូវ​មជ្ឈដ្ឋាន​ដ៏​មាន​សុវត្ថិភាព​មួយ​។ ក្រៅ​ពី​ការប្រើប្រាស់​កម្លាំង​សម្លេង​បែប​លើកទឹកចិត្ត និង​គាំទ្រ ការយកចិត្តទុកដាក់​គួរតែ​កើតមាន​លើ​កាយវិការ​អ្នក​ដែរ សម្រាប់​ជួយ​អោយ​ក្មេង​យល់ថា មនុស្ស​ធំ​ត្រូវបាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​អ្វី​ដែល​ក្មេង​គួរតែ​និយាយ​។ ការរក្សា​នូវ​ខ្សែ​ភ្នែក និង​ការ​ងក់ក្បាល​ដើម្បី​ទទួល​ស្គាល់​ការពិត​នូវ​អ្វី​ដែល​ក្មេង​កំពុងតែ​និយាយ គឺជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​ការចាប់ផ្តើម​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម