ខ្ញុំ​មិន​ចង់​មាន​ស្នេហា ព្រោះ​ខ្លាច …?

 
 

​មនុស្ស​មួយចំនួន​ហៅ​ស្នេហា​ថា ជា​អារម្មណ៍​ដ៏​អស្ចារ្យ​បំផុត​ក្នុង​លោក​នេះ ចំណែក​ឯ​ខ្លះ​ទៀត​ហាក់បីដូច​ជា​ខ្លាច​វា​ទៅវិញ​។ អ្នកខ្លះ មាន​ភាព​រីករាយ​នឹង​សេចក្តីស្រឡាញ់​ខ្លាំងណាស់ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​បែរ​ជា​ចេះតែ​បែក​គ្នា​ទៅវិញ​។ ការ​ដែល​មើលឃើញ​នូវ​បទពិសោធន៍​នៃ​ភាព​ល្វីង​ជូរចត់​របស់​អ្នកដទៃ អាច​ធ្វើអោយ​អ្នក​កាន់តែ​ពិបាក​ក្នុង​ការជឿជាក់​ទៅលើ​សេចក្តីស្រឡាញ់ ហើយ​ច្រើន​តែ​ធ្វើអោយ​យើង​នៅ​កាន់តែ​ឆ្ងាយ​ពី​ស្នេហា​ទៀតផង​។ ខាងក្រោម​នេះ គឺជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើអោយ​មនុស្ស​យើង​ខ្លាច​សេចក្តីស្នេហា ៖
 

​ស្នេហា​ធ្វើអោយ​យើង​ឈឺចាប់​
នៅពេល​យើង​ឈាន​ជើង​ចូលទៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ យើង​ច្រើន​តែ​មិន​បានដឹង​ពី​អ្នកដទៃ​ច្បាស់​នោះទេ ហើយ​ការ​ប្រឈម​នឹង​ភាពភ័យខ្លាច​ក៏​មិន​បានដឹង​ដែរ​។ គេ​ជឿជាក់ថា កាលណា​មនុស្ស​យើង​មាន​ការយកចិត្តទុកដាក់​កាន់តែខ្លាំង ការ​ប្រឈម​នឹង​ការឈឺចាប់​កាន់តែច្រើន​។ 

ឃើញ​អ្នក​ដទៃ​ឈឺចាប់​
មនុស្ស​ជាច្រើន​ជឿជាក់ថា វា​គឺជា​រឿង​ពិបាក​ណាស់​សម្រាប់​ពិភពលោក​នា​ពេលបច្ចុប្បន្ន​សម្រាប់​ស្វែងរក​មនុស្ស​ម្នាក់​ដែល​មាន​ការប្តេជ្ញាចិត្ត និង​ស្មោះស្ម័គ្រ​ជាមួយ​អ្នក ១០០ ភាគរយ​។ មូលដ្ឋាន​នៃ​ទំនាក់ទំនង​ស្នេហា គឺជា​ការជឿជាក់​គ្នា ដែល​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​រក្សា​ទំនាក់ទំនង​នោះបាន​។ យើង​ច្រើន​តែ​មើលឃើញ​នូវ​ការ​ខូចចិត្ត ដែល​បណ្តាល​មកពី​ការបោកប្រាស់​ស្នេហា​លើ​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់​យើង ដែល​វា​ជា​ហេតុផល​ដ៏​ធំ​មួយ​ធ្វើអោយ​មនុស្ស​មាន​ភាពភ័យខ្លាច​សេចក្តីស្នេហា និង​ការជឿជាក់​។​

ស្នេហា​ត្រូវការ​ប្រើ​ពេលវេលា​
ពេលខ្លះ នៅពេល​យើង​លង់​ស្រឡាញ់គ្នា និង​បណ្តោយ​ខ្លួន​ទៅក្នុង​ទំនាក់ទំនង​នោះ យើង​ពិតជា​លែង​ខ្វល់​អំពី​គ្រួសារ​របស់​យើង​ជាមិនខាន ហើយក៏​មាន​ការផ្លាស់ប្តូ​រ​ច្រើន​ចេញ​ពី​រង្វង់​គ្រួសារ​ទៅ​តាម​មនុស្ស​ដែល​យើង​ស្រឡាញ់​ដែរ​។ ប៉ុន្តែ សម្រាប់​មនុស្ស​មួយចំនួន គ្រួសារ​របស់​ពួកគេ គឺជា​រឿង​ទី​មួយ​ដែល​ត្រូវ​គិត ហើយ​ពួកគេ​ក៏​មិន​ចង់​បង្វែរ​ការយកចិត្តទុកដាក់​របស់​ពួកគេ​ចេញ​ឆ្ងាយ​ពី​គ្រួសារ​ទៅរក​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ដែរ​។ 
 

​ខ្លាច​ភាពជោគជ័យ​
មនុស្ស​មួយចំនួន​យល់ថា ពួកគេ​មិន​អាច​ផ្តោតអារម្មណ៍​ទៅលើ​មុខរបរ និង​ការសិក្សា​របស់​ខ្លួន​បានទេ បើសិន​ជា​ពួកគេ​មាន​ស្នេហា ព្រោះ​ពួកគេ​នឹង​ចំនាយ​ពេលវេលា​ច្រើនពេក​លើ​ស្នេហា​។ មុខរបរ គឺជា​ការងារ​អទិភាព​ដំបូង​គេ​សម្រាប់​មនុស្ស​មួយចំនួន ដូច្នេះហើយ ទើប​ពួកគេ​មិន​ចង់អោយ​មាន​កា​រំខាន​ពី​សេចក្តីស្នេហា​ឡើយ​។ 

ខ្លាច​គេ​បដិសេធ​
មនុស្ស​យើង​ច្រើន​តែ​ខ្លាច​ការ​មិន​យល់ព្រម​។ ពេលខ្លះ វា​ពិបាក​ក្នុង​ការទទួលយក​នូវ​ការបដិសេធ​ពី​គេ​ណាស់ ដូច្នេះ វា​ក៏​ធ្វើអោយ​មនុស្ស​ខ្លាច​ការស្រឡាញ់​ផងដែរ​។ អ្នកខ្លះ​ត្រូវ​ជាប់​ចំណង​ដោយ​បញ្ហសា​សនា វណ្ណៈ​សង្គម​។​ល​។ ការ​មិន​យល់ព្រម​ពី​សំណាក់​គ្រួសារ គឺជា​ហេតុផល​ដ៏​សំខាន់​ដែល​ធ្វើអោយ​មនុស្ស​យើង​ខ្លាច​សេចក្តីស្នេហា​។ 

ខ្លាច​ការប្រែប្រួល​
មនុស្ស​យើង​នឹង​ផ្លាស់ប្តូរ​ទម្លាប់​មួយចំនួន នៅ​ពេល​អ្នក​មាន​ស្នេហា ដើម្បី​សម្រប​តាម​ដៃគូ​របស់​អ្នក​។ ប៉ុន្តែ មនុស្ស​ជាច្រើន​មិន​ចូល​ចិត្ត​ការផ្លាស់ប្តូរ​នោះទេ ហើយ​ចេះតែ​ចង់​អោយ​អ្វីៗ​នៅ​ដូច​មុន​ដដែល​។ ពួកគេ​ស្រឡាញ់​អត្ត​ចរិក និង​ចង់​រស់នៅ​ក្នុង​ជីវិត​មួយ​ផ្ទាល់ខ្លួន​។ ពួកគេ​មាន​ទស្សនៈ​ថា ស្នេហា​អាច​ធ្វើអោយ​មនុស្ស​ម្នាក់​ក្លាយជា​មនុស្ស​មួយ​ផ្សេងទៀត ដែល​វា​ជា​ហេតុផល​ដ៏​សំខាន់​ធ្វើអោយ​មនុស្ស​យើង​មិន​ចង់​មាន​ស្នេហា​។​
 

​ខ្លាច​ការប្តេជ្ញា​
មនុស្ស​មួយចំនួន​ខ្លាច​ការប្តេជ្ញា​ចិត្ត​ណាស់ ព្រោះ​វា​ជា​ជម្រើស​ដែល​ត្រូវ​ធ្វើ​ចេញពី​ចិត្ត​។ អ្នកខ្លះ​មិន​ប្រាប់ថា ពួកគេ​លង់​ស្រឡាញ់​នរណា​ឡើយ ព្រោះ​វា​នឹង​ធ្វើអោយ​ពួកគេ​ឆ្លើយ​នូវ​ចម្លើយ​ដែល​កើតចេញ​ពី​ចិត្ត ហើយ​មនុស្ស​ម្នាក់​ផ្សេងទៀត​អាច​នឹង​ធ្វើអោយ​ពួកគេ​មាន​អារម្មណ៍​ថា​ខ្លួនឯង​សាង​កំហុស បើសិន​ជា​រឿង​ដែល​ពួកគេ​ប្តេជ្ញា​នោះ​ធ្វើ​មិន​បាន​សម្រេច​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម