ហេតុអ្វី​បានជា​វិធី​ប្រើ​ឱសថ​ម្យ៉ាង​ដើម្បី​ព្យាបាល​រោគ​មហារីក​ត្រូវគេ​មើលរំលង ?

 
 

ក្រុម​អ្នកវិទ្យាសាស្ត្រ​កាណាដា​នៅ​សាកលវិទ្យាល័យ Alberta បាន​រកឃើញ​វិធី​ព្យាបាល​ដោយ​ឱសថ​ម្យ៉ាង ដែល​សាមញ្ញ តែ​អាច​ព្យាបាល​សះស្បើយ​រោគ​មហារីក ។ ប៉ុន្តែ វា​បាន​ត្រូវ​ពពួក​ក្រុមហ៊ុន​ឱសថ​ធំៗ មាន​ចំណាប់អារម្មណ៍ ។​
​បច្ចេកវិទ្យា​ដែល​ពួកគេ​ផ្តើមឡើង គឺ​ចាំបាច់​គ្រាន់តែ​ប្រើ​ប្រភេទ​សថ​សាមញ្ញ Dichloroacetate – បច្ចុប្បន្ន កំពុង​ត្រូវបាន​ប្រើ​សម្រាប់​ព្យាបាល​ដំណើរ​រអាក់រអួល នៃ​ការ​បំប្លែង​សារធាតុ ។ ម្យ៉ាងទៀត ការប្រើ​ឱសថ​នេះ គេ​ពុំមាន​កង្វល់​ដល់​ប្រតិកម្ម​បន្ទាប់បន្សំ​របស់​ឱសថ​ផង ។​
​ប្រភេទ​ឱសថ​នេះ ពុំ​ចាំបាច់​ចុះបញ្ជី​សុំ​កម្មសិទ្ធិបញ្ញា ក៏ដូចជា​លិខិតអនុញ្ញាត អ្នកណាៗ​ក៏​អាច​ប្រើប្រាស់​វា​បាន​នៅ​គ្រប់​ទីកន្លែង ជាមួយ​តម្លៃ​ដ៏​ថោក ។​
ក្រុម​អ្នកវិទ្យាសាស្ត្រ​កាណាដា បាន​ត្រួតពិនិត្យ​ពិសោធន៍ Dichloroacetate លើ​បណ្តា​កោសិកា​របស់​មនុស្ស ។ លទ្ធផល​បង្ហាញថា ឱសថ​នេះ​អាច​កម្ចាត់​បាន​បណ្តា​កោសិកា​មហារីក សួត​, ក្រពេញ​សុដន់ និង​ខួរក្បាល ដោយ​ថែមទាំង​ប៉ះពាល់​ដល់​បណ្តា​កោសិកា​ល្អ របស់​មនុស្ស ។​
​ក្នុងការ​ត្រួតពិនិត្យ​លើ​កណ្តុរ ដែលមាន​រោគ​មហារីក​សាហាវៗ គេ​ឲ្យ​ពួកវា​ផឹកទឹក​លាយ​នឹង Dichloroacetate ហើយ​ក្រោយមក ពិនិត្យឃើញថា បណ្តា​កោសិកា​មហារីក​របស់​ក​ណ្តុ​រ បាន​ថយចុះ ។​
​គេ​បានដឹងថា ក្នុង​សរីរាង្គ​មនុស្ស មាននូវ​បណ្តា​កោសិកា​ប្រឆាំង​មហារីក​បែប​ធម្មជាតិ តែ​ដើម្បី​ឲ្យ​វា​បញ្ចេញ​សកម្មភាព​នោះ គឺ​ទាមទារ​ត្រូវ​ដាស់​រំញោច​វា ។ ប៉ុន្តែ ប្រការ​គួរ​ឲ្យ​សោកស្តាយ គឺ​អ្នកវិទ្យាសាស្ត្រ​ពុំ​តិច​ទេ ដែល​បាន​ស៊ាំ​ជាមួយ​ផ្នត់គំនិត​គិតថាៈ បណ្តា​កោសិកា mitochondria (Cellmitochondria) រងរបួស ហេតុនេះ ទើប​ពួកវា​ពុំ​អាច​ប្រឆាំង​តបត​យ៉ាង​មាន​ប្រសិទ្ធភាព នឹង​រោគ​មហារីក ! ។​
​អាស្រ័យហេតុនេះ ពួកគេ​ប្រមូលផ្តុំ​តែ​លើ​ការសិក្សា​ស្រាវជ្រាវ​អំពី hydrolysis of gloycogen (hydorlysis – ឧទក​កម្ម ឬ ការញែក​ធាតុ​ដោយ​ទឹ​), (gloycogen -​ប្រភព​ឋា​ម​ពល​សំខាន់បំផុត របស់​រាងកាយ (​ចលនា​)) ដែល​ពុំ​សូវ​មាន​ប្រសិទ្ធភាព ហើយ​មាន​ឥទ្ធិពល​អាក្រក់​លើ​សរីរាង្គ ។ ផ្អែក និង “​សំរួល​”  តាម​នោះ ពួកក្រុម​ហ៊ុន​ឱសថ​ក៏​នាំគ្នា “​គាំទ្រ​” ព្រោះ​វា​មាន​ផលចំណេញ​សម្រាប់​ក្រុមហ៊ុន ។ ខណៈពេលដែល​វិធីសាស្ត្រ​ប្រើប្រាស់ dichloroacetate គឺ​ពឹង​ផ្អែកលើ​កោសិកា mitochondria ត្រូវបាន​ដាស់​ភ្ញោ​ច​ឲ្យ​វាយបក​លើ​កោសិកា​មហារីក ។​
​បច្ចេកវិទ្យា​សម្រាប់​ផលិត​ឱសថ​ទាំងនេះ​សាមញ្ញ​, ឱសថ​ងាយ​ប្រើប្រាស់ តែ​ហេតុអ្វី​ប្រពន្ធ​ផ្សព្វផ្សាយ និង​បណ្តា​ក្រុមហ៊ុន​ឱសថ “​យក្ស​” ត្រលប់​ជា​មើល​រំ​ឡង ? ។​
​ហេតុផល​តែ​១​គត់ នៃ​ការ​ពុំ​វិនិយោគទុន​លើ​និក្ខេបបទ​ស្រាវជ្រាវ​នោះ ព្រោះ​វិធីសាស្ត្រ dichloroacetate ពុំ​អាច​សុំ​បាន​កម្មសិទ្ធិបញ្ញា និង​ដោយហេតុ​នេះឯង ពុំ​អាចមាន “​ផល​” ដូចដែល​គេ​កំពុង​ប្រមូល ពេល​គេ​មាន​កម្មសិទ្ធិបញ្ញា​លើ​ការព្យាបាល​ជីវិត​របស់​អ្នក​កើត​ជំងឺ HIV/AIDS ។​
​តាម (Newsland និង Esorester) ប្រែ​សំរួល​ដោយ​៖ ស្ថាបនា​

8-5-huong-thuoc ung thu 2_QAFY

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម