ក្មេងជំទង់ ធ្លាក់ទឹកចិត្ត ... ត្រូវតែព្យាបាល
ជំងឺធ្លាក់ទឹកចិត្តរបស់មនុស្សវ័យជំទង់ ជាបញ្ហាវេជ្ជសាស្ត្រដ៏ធ្ងន់ធ្ងរមួយ ដែលបង្កអោយមានអារម្មណ៍ទុក្ខព្រួយ និងបាត់បង់ការចាប់អារម្មណ៍ជាប់ជានិច្ច។ វាប៉ះពាល់ដល់របៀបដែលក្មេងជំទង់គិត ការមានអារម្មណ៍ និងឥរិយាបថហើយវាអាចបណ្តាលអោយមានបញ្ហាផ្លូវចិត្ត ការងារ និងរាងកាយ។ បើទោះបីជាជំងឺផ្លូវអារម្មណ៍ ដូចជាការធ្លាក់ទឹកចិត្តអាចកើតឡើងនៅពេលណាមួយនៃជីវិតក៏ដោយ តែរោគសញ្ញាអាចមានភាពខុសគ្នារវាងមនុស្សវ័យជំទង់ និងមនុស្សពេញវ័យ។
បញ្ហានានា ដូចជាការមានសម្ពាធពីមិត្តភក្តិ ការសិក្សា និងការផ្លាស់ប្តូររូបរាងកាយ អាចធ្វើអោយក្មេងជំទង់ម្តងសប្បាយចិត្ត ម្តងមិនសប្បាយចិត្ត ដែលទាំងនេះគឺជារោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ ចំពោះក្មេងជំទង់ភាគច្រើន រោគសញ្ញាជំងឺធ្លាក់ទឹកចិត្តអាចនឹងបានធូស្រាលដោយការព្យាបាលដោយការប្រើថ្នាំ និងការផ្តល់ប្រឹក្សាយោបល់។
ប្រសិនបើអ្នកសង្ស័យថា កូនរបស់អ្នកមានជំងឺធ្លាក់ទឹកចិត្ត សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យអោយបានឆាប់តាមដែលអ្នកអាចធ្វើទៅបាន។ រោគសញ្ញាជំងឺធ្លាក់ទឹកចិត្តទំនងជានឹងមិនបានល្អប្រសើរជាងមុនដោយខ្លួនឯងនោះទេ ហើយវាអាចនឹងកាន់តែអាក្រក់ជាងមុន ឬនាំអោយមានបញ្ហាផ្សេងទៀតប្រសិនបើមិនមានការព្យាបាល។ ក្មេងជំទង់ដែលមានជំងឺធ្លាក់ទឹកចិត្តហើយមិនមានការព្យាបាលអាចមានហានិភ័យខ្ពស់ក្នុងការធ្វើអត្តឃាត បើទោះបីជាមិនមានរោគសញ្ញាធ្ងន់ធ្ងរក៏ដោយ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- រៀនបណ្តើរស្តាប់ចម្រៀងបណ្តើរល្អដែរទេ?
- សញ្ញាណ ទាំង ៧ យ៉ាងនេះ អាចបញ្ជាក់ថា សង្សារចាស់ របស់អ្នក ចង់ត្រូវគ្នា ជាមួយអ្នកវិញ!
- បេះដូងដើរល្អ បន្ទាប់ពីរៀបការរួច
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!