ចង់ណាត់នាងទៅក្រៅ តើគួរធ្វើអ្វីខ្លះទៅ?
ការសុំណាត់ជួបជាមួយមនុស្សស្រីម្នាក់អាចក្លាយទៅជារឿងដ៏ពិបាកមួយ ព្រោះវានៅតែអាចជាបទពិសោធន៍ដ៏គួរអោយខ្លាចសម្រាប់អ្នកដែលអៀនខ្មាស់ ឬឆាប់ភ័យតែម្តង នៅពេលស្ថិតក្នុងមជ្ឈដ្ឋានសង្គម។ ដូច្នេះ តើយើងគួរធ្វើដូចម្តេចខ្លះទើបជាការងាយស្រួលទៅ?
រៀបចំ
មុនពេលអ្នកអាចដាក់ការស្នើរសុំនៅចំពោះមុខនាងបាន អ្នកត្រូវតែមានការរៀបចំទុកជាមុនសិន។
ស្គាល់នាង
អ្នកមិនអាចចូលទៅនិយាយត្រង់ៗ ឬនិយាយជាមួយនាងតែម្តង ក្រោយពីទើបតែស្គាល់នាង ពីម្សិលមិញឡើយ។ ដំបូងឡើយ អ្នកគួរតែរាយមន្តស្នេហ៍ដាក់នាងសិន ហើយធ្វើខ្លួនអោយដូចជាមនុស្សម្នាក់ដែលនាងចង់ទៅក្រៅជាមួយ ហើយអ្នកគួរតែប្រាកដថា អ្នកបានស្គាល់នាងច្បាស់លាស់ហើយ។ ដូច្នេះ អ្នកគួរតែចាប់ផ្តើមធ្វើរឿងនេះ និងរកអោយឃើញថា តើអ្វីទៅជាចំណាប់អារម្មណ៍របស់នាង? នាងចូលចិត្តមនុស្សបែបណា? ហើយចង់ធ្វើអ្វីនៅពេលអនាគត?
រកអោយឃើញថា តើនាងចូលចិត្តអ្វី?
ដើម្បីផ្តល់ការចាប់អារម្មណ៍ដល់មនុស្សស្រីម្នាក់ ដំបូងឡើយអ្នកគួរតែស្គាល់នាង ហើយណាត់ជួបគ្នាជាមួយនាង។ អ្នកគួរតែរកអោយឃើញថា តើនាងចូលចិត្តអ្នកដែរឬអត់? តើនាងមានប្រើខ្សែភ្នែកដាក់អ្នកញឹកញាប់ដែរទេ នៅពេលអ្នកស្ថិតក្នុងចំណោមមនុស្សច្រើននាក់? តើនាងមានញញឹមដាក់អ្នក នៅពេលនាងនៅជាមួយមិត្តភក្តិដែរទេ? វាគឺជារឿងដ៏ល្អមួយសម្រាប់អោយបុរសអាចយល់ដឹងអំពីរឿងដ៏សំខាន់ៗរបស់មនុស្សស្រី។
ធ្វើអោយនាងគិតអំពីអ្នក មុនពេលនាងដេក
បើសិនជាអ្នកសង្ឃឹមយ៉ាងមុតមាំចំពោះការបង្កើតភាពស្និទ្ធស្នាលជាមួយនាង ការនិយាយលេងជាមួយនាងនៅពេលយប់ គឺជាពេលវេលាដ៏ល្អបំផុតហើយ។ ចូរចាប់ផ្តើមផ្ញើសារអោយនាងគ្រប់ពេលទាំងអស់នៅពេលល្ងាច និងចាប់ផ្តើមទូរស័ព្ទទៅនាង នៅពេលយប់បន្តិចម្តងៗទៅ តែម្តងម្កាលបានហើយ។ ចូរចាប់ផ្តើមនិយាយជាមួយនាងអំពីរឿងជាច្រើនដែលនាងចូលចិត្ត និងចង់អោយនៅជាមួយអ្នក ហើយនាងក៏ត្រូវការនិយាយគ្នាលេងជាមួយអ្នកជារៀងរាល់យប់ដែរ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ហានិភ័យខ្ពស់ ពេលចូលឡាន មិនបើកកញ្ចក់ ឲ្យបាន ២ ទៅ ៣នាទី មុនពេល បើកម៉ាស៊ីនត្រជាក់!
- ៥ ចំនុចនេះ នឹងជួយឲ្យប្រពន្ធ លោកអ្នក នៅតែ មានសម្រស់ ស្រស់ស្អាត!
- តើកូនរបស់ខ្ញុំមិនធំធាត់ឬ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!