“សកម្មភាព” ដែលជម្រុញអោយស្នេហាកាន់តែល្អ
សុភាសិតមួយនិយាយថា “សកម្មភាពអាចបន្លឺសម្លេងលឺជាងពាក្យនិយាយទៅទៀត” ... រឿងនេះពិតជាត្រឹមត្រូវណាស់ នៅពេលអ្នកបានបង្ហាញយ៉ាងសកម្មថា ប្តី ឬប្រពន្ធ និងស្នេហារបស់អ្នកជាមនុស្សដែលសំខាន់បំផុតចំពោះអ្នក។ ស្នេហារបស់អ្នកត្រូវការភាពជឿជាក់ ការប្តេជ្ញា និងការអោយតម្លៃដើម្បីអោយវាមានភាពយូរអង្វែង ហើយអ្នកអាចធ្វើវាបានតាមរយៈការបង្កើតនូវសកម្មភាពនានាជាមួយគ្នា ដើម្បីបង្កើនគុណភាពនៃការបង្កើតស្នេហាអៅយកាន់តែល្អ និងរឹងមាំជាងមុនថែមទៀត។
បង្កើតភាពជឿជាក់
ចូរបង្កើតភាពជឿជាក់តាមរយៈការរក្សានូវកិច្ចសន្យារបស់អ្នក។ បើសិនជាអ្នកមានភាពយឺតយ៉ាវ ចូរទូរស័ព្ទទៅប្តី ឬប្រពន្ធ និងអោយដៃគូដឹងថា ពេលណាទើបអាចទៅដល់។ អ្វីដែលជាចំណុចសំខាន់នោះគឺ ធ្វើយ៉ាងណាកុំអោយមានភាពលាក់បាំងគ្នាអោយសោះ។
បញ្ជាក់អំពីការប្តេជ្ញាចិត្ត
ចូរបញ្ជាក់ថា ប្តី ឬប្រពន្ធអ្នក គឺជាមនុស្សដែលសំខាន់បំផុត តាមរយៈការជ្រើសរើសពេលវេលានៅជាមួយគេ ជំនួសអោយការសប្បាយជាមួយមិត្តភក្តិ។ ចូរដាក់សញ្ញាដើម្បីរំលឹកដល់អ្នកដូចជា ការដាក់រូបថតប្រពន្ធ ឬប្តីអ្នកនៅលើតុធ្វើការជាដើម។ ចូរធ្វើការណាត់ជួបគ្នានៅពេលយប់អោយបានទៀងទាត់ និងជ្រើសរើសសកម្មភាពនានាដែលអាចធ្វើជាមួយគ្នាបាន។ បើសិនជាអ្នកកំពុងតែមានបញ្ហាច្រើននោះ ចូរយល់ស្របនឹងការជួប និងលួងប្រពន្ធ ឬប្តីអ្នករហូតទៅ។ អ្នកអាចនិយាយពាក្យផ្អែមល្ហែមបានដូចជា “បងពិតជាមានសំណាងណាស់ដែលបានអូនជាប្រពន្ធ” ឬ “គ្មាននរណាម្នាក់ធ្វើល្អដូចបងធ្វើចំពោះអូនឡើយ”។
ធ្វើខ្លួនអោយមានតម្លៃ
ចូរចែករំលែកអារម្មណ៍របស់អ្នកជាមួយប្តី ឬប្រពន្ធដើម្បីបង្ហាញនូវតម្លៃរបស់អ្នក។ ចូរធ្វើដូចការពិតអញ្ចឹង ដោយអោយដៃគូអ្នកដឹងថា ពេលណាអារម្មណ៍អ្នកមានការឈឺចាប់ ឬពេលណាដែលអ្នកមិនសប្បាយចិត្ត? ចូរស្ទាបអង្អែលគាត់ដោយក្តីស្រឡាញ់ និងប្រុងប្រយ័ត្ន ដើម្បីអោយគាត់ដឹងថា ស្នេហានេះមានតម្លៃចំពោះអ្នកមែន។ ចូរបង្ហាញពីអារម្មណ៍ និងអនុញ្ញាតិអោយប្រពន្ធ ឬប្តីអ្នកផ្តល់នូវផាសុខភាព និងគាំទ្រនៅពេលអ្នកត្រូវការវា។
ចែករំលែកការសប្បាយជាមួយគ្នា
មិនត្រូវអោយការសប្បាយកប់ចោលក្នុងស្នេហារបស់អ្នកឡើយ។ ចូរបង្កើតជាការធ្វើដំណើរកម្សាន្តមួយ ដើម្បីក្លាយទៅជាអនុស្សាវរីយ៍ថ្មី ឬចាប់ផ្តើមបង្កើតទម្លាប់កម្សាន្តថ្មី ឬការចាប់អារម្មណ៍ណាមួយដែលអ្នកអាចធ្វើជាមួយគ្នាបាន ដូចជាការរាំលេងតែពីរនាក់ជាដើម។ អ្នកអាចនិយាយរឿងកំប្លែងដើម្បីសើចទាំងអស់គ្នា។ ការលេងហ្គេមកម្សាន្ត រត់លេងនៅក្នុងសួនច្បារ ឬលេងកាំភ្លើងបាញ់ទឹកដាក់គ្នាក៏ជារឿងសប្បាយផងដែរ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- បំបៅកូនដោយទឹកដោះជួយពន្យារកំណើត
- រឿងដែលអ្នក “មិនគួរធ្វើ” នៅពេលរួមភេទ
- តើធ្វើដូចម្តេចដើម្បីដោះស្រាយជាមួយដៃគូដែលពូកែអន់ចិត្ត ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!