មាន​អ្វី​កើតឡើង​ក្នុង​ខួរក្បាល ពេល​អ្នក​មាន​ស្នេហា​?

 
 


​ខណៈពេល​ដែល​កវីនិពន្ធ​ជាច្រើន​មាន​ការពន្យល់​ដោយ​ផ្ទាល់​ខ្លួន​ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​កើតឡើង​នៅពេល​មនុស្ស​មាន​ស្នេហា​នោះ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ក៏​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ការ​ស្កេន​ដើម្បី​រកអោយឃើញ​ថា មាន​អ្វី​ពិតប្រាកដ​ដែល​បាន​កើតឡើង​ក្នុង​ខួរក្បាល​មនុស្ស នៅ​ពេល​ពួកគេ​មាន​ស្នេហា​ផងដែរ​។ ហើយ​លទ្ធផល​ដែល​គេ​ទទួលបាន ពិតជា​គួរអោយ​ចាប់អារម្មណ៍​ណាស់​។

“​ការវិនិច្ឆ័យ​” ត្រូវបាន​រាំងស្ទះ​
​បើ​យោង​ទៅ​តាម​ការ​ស្កេន​ដោយ​ម៉ាស៊ីន MRI បានអោយដឹងថា នៅ​ពេល​អ្នក​មាន​ស្នេហា ក្លែប​ខួរក្បាល​ផ្នែក​ខាងៗ​នៃ​ផ្នែក​ខាង​ថ្ងាស​ដែល​មាន​តួនាទី​ធ្វើការ​វិនិច្ឆ័យ​នោះ “​បាន​ឈប់​ធ្វើការ​”​។ រឿង​នេះ​អាច​បញ្ជាក់​អំពី​ហេតុផល​ដែល​មនុស្ស​យើង​ច្រើន​តែ​បាត់បង់​ស្មារតី និង​មិន​បាន​គិត​ច្រើន នៅ​ពេល​ពួកគេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហា​។

Dopamine ឡើង​ខ្ពស់ ដែល​ជា​ហេតុនាំអោយ​អ្នកមាន​អារម្មណ៍​សប្បាយចិត្ត​
Dopamine គឺជា​សារធាតុ​គីមី​របស់​ខួរក្បាល​ដែល​ត្រូវ​បាន​បញ្ចេញ ខណៈ​ពេល​អ្នក​កំពុងតែ​មាន​ស្នេហា ហើយ​វា​នឹង​ជួយ​អោយ​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង​។ ការបញ្ចេញ​សារធាតុ​គីមី​មួយ​នេះ​មាន​លក្ខណៈ​ដូច​គ្នា​ក្នុងពេល​ប្រើ​ថ្នាំញៀន​ដូចជា ថ្នាំ​កូកាអ៊ីន​។ ហើយ​រឿង​នេះ​ក៏​អាច​ពន្យល់បាន​ថា វា​អាច​ធ្វើអោយ​មនុស្ស​យើង​ញៀន​នឹង​ស្នេហា​ទៀតផង​។

Serotonin ថយចុះ ធ្វើអោយ​អ្នក​មាន​អារម្មណ៍​កើតទុក្ខ​
​គេ​បាន​កត់ត្រា​យ៉ាង​ច្បាស់លាស់​ថា ស្នេហា​មិន​គ្រាន់តែ​ធ្វើអោយ​អ្នក​សប្បាយ​ចិត្ត​ទេ តែ​ក៏​ធ្វើអោយ​អ្នក​កើតទុក្ខ​ដែរ​។ អ្វី​ដែល​កើតឡើង​នោះ​គឺថា ការកើនឡើង​នៃ​សារធាតុ Dopamine ក្នុងពេល​មាន​ស្នេហា ធ្វើអោយ​សារធាតុ Serotonin ធ្លាក់ចុះ​ទៅ​វិញ​។ សារធាតុ​គីមី​មួយ​នេះ​មាន​នាទី​សម្របសម្រួល​អារម្មណ៍ និង​របប​អាហារ ហើយ​កាលណា​វា​ធ្លាក់ចុះ​ច្រើន​បែប​នេះ វា​អាច​ធ្វើអោយ​មនុស្ស​យើង​មាន​អារម្មណ៍​តក់ស្លុត និង​ព្រួយបារម្ភ​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការថយចុះ​របស់ Serotonin ក្នុងពេល​មាន​ស្នេហា​អាច​ក្លាយទៅជា​រឿង​ធ្ងន់ធ្ងរ​ដូច​អ្នក​ដែល​មាន​ជំងឺ​ធ្វើ​អ្វី​ដដែលៗ និង​ពិបាក​គ្រប់គ្រង​ខ្លួនឯង​ខុស​ពី​ធម្មតា (Obsessive Compulsive Disorder) អញ្ចឹង​។

Adrenaline កើន​ឡើង​ខ្លាំង​
​បើសិន​ជា​អ្នក​ធ្លាប់មាន​បញ្ហា​ខ្លាច ឬ​ភ្ញាក់ផ្អើល​ខ្លាំង​ជាមួយ​នរណាម្នាក់ វា​ទំនងជា​ធ្វើអោយ​អ្នក​ទាំង​ពីរ​លង់​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ដោយសារ​តែ​ការបញ្ចេញ​អ័រម៉ូន Adrenaline ដំណាលគ្នា ជាពិសេស វា​ផ្តល់​នូវ​អារម្មណ៍​ស្រឡាញ់គ្នា​តែម្តង​៕្រ្រ

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម