ធ្វើដូចម្តេចទើប កុំអោយកូនលេងថ្នាំញៀនបាន?
ការអប់រំ គឺជារឿងសំខាន់មួយដើម្បីការពារកូនរបស់អ្នកពីការប្រើប្រាស់ថ្នាំញៀន។ ក្នុងនាមជាឪពុកម្តាយ អ្នកត្រូវតែដើរតួនាទីដ៏សកម្មមួយក្នុងការបង្ការកូនពីការប្រើខ្លួនទៅពិសោធន៍ជាមួយនឹងសារធាតុអស់ទាំងនេះ។ ការអប់រំកូនកុំអោយលេងថ្នាំញៀនក៏ជារឿងសំខាន់ដែរក្នុងពេលដែលមានបញ្ហាច្រើនក្នុងគ្រួសារដូចជា ការលែងលះគ្នា ការទៅរស់នៅកន្លែងថ្មី និងការឈានដល់ភាពពេញវ័យរបស់កូន។ តាមរយៈការសិក្សាអំពីសញ្ញាប្រកាសអាសន្ន និងរបៀបដោះស្រាយ អាចធ្វើអោយអ្នកជួយកូនចៀសឆ្ងាយពីការលេងថ្នាំញៀនបាន។
សម្គាល់កត្តាប្រឈមមុខ
ចូរពិចារណាទៅលើប្រវត្តិនៃការលេងថ្នាំញៀនរបស់គ្រួសារ អាកប្បកិរិយាឆេវឆាវរបស់កូន កម្រិតនៃការស្រឡាញ់ខ្លួនឯង និងការប្រើប្រាស់ថ្នាំញៀនរបស់មិត្តភកិ្តពួកគេ ព្រោះវាសុទ្ធតែជាកត្តាប្រឈមមុខដែលនាំអោយកូនអ្នកកាន់តែងាយរងសម្ពាធនៃការលេងថ្នាំទាំងអស់។
សួរកូនថាតើ ពួកគេគិតដូចម្តេចចំពោះថ្នាំញៀន?
ចូរចៀសវាងការនិយាយអប់រំខ្លាំងៗពេក តែអ្នកគួរតែនិយាយយ៉ាងណាស្រួលស្តាប់ ដើម្បីអោយកូនបកស្រាយអំពីចំណេះដឹងរបស់ខ្លួនដែលបានសិក្សារួចវិញទៅ។ ចូរប្រើប្រាស់ព័ត៌មានដែលអ្នកផ្តល់អោយគេជាមួយនឹងគន្លឹះផ្សេងៗដែលមានប្រយោជន៍ ដើម្បីបញ្ជាក់ថាតើពួកគេកំពុងតែប្រើប្រាស់ថ្នាំញៀនហើយ ឬក៏អត់។
អោយហេតុផលដល់ពួកគេក្នុងការចៀសវាងថ្នាំញៀន
មិនត្រូវបន្លាចកូនពីការប្រើប្រាស់ថ្នាំញៀន តាមរយៈបង្ហាញនូវហេតុផលគួរអោយតក់ស្លុតនោះទេ ប៉ុន្តែ អ្នកគួរតែផ្តល់ជាព័ត៌មានណាដែលមានប្រយោជន៍ចំពោះពួកគេ ដើម្បីអោយពិចារណាវិញទើបជាការល្អ។ ចូរពន្យល់ពីរបៀបដែលថ្នាំញៀនអាចប៉ះពាល់ដល់ការសិក្សា ការងារប្រចាំថ្ងៃ និងរូបរាងខាងក្រៅរបស់កូន ជាពិសេស គឺការអោយមានការញៀនធ្ងន់ធ្ងរ។
មើលតាមប្រព័ន្ធផ្សព្វផ្សាយ
ចូរមើលរឿងក្នុងកុន និងទូរទស្សន៍ដែលបង្ហាញអំពីការប្រើប្រាស់ថ្នាំញៀន ដើម្បីផ្តល់ឱកាសដល់កូនអ្នកធ្វើការពិភាក្សាអំពីវា។ ចូរសួរយោបល់របស់ពួកគេអំពីការប្រើប្រាស់ថ្នាំញៀនក្នុងខ្សែភាពយន្តនោះ តែអ្នកក៏ត្រូវបង្ហាញអំពីគំនិតរបស់ខ្លួនដែរ។
ប្រាប់ពីក្បួនច្បាប់នៃការប្រើប្រាស់ថ្នាំអោយបានច្បាស់លាស់
ចូរប្រាប់កូនអ្នកថា ការប្រើប្រាស់ថ្នាំញៀន គឺជារឿងខុសច្បាប់ ហើយការដាក់ទោសនឹងត្រូវកើតមាន បើសិនជារូបគេបំពាន់លើច្បាប់មួយនេះ។
បង្រៀនកូនអ្នកអោយចេះនិយាយថា “ទេ”
ចូរពិចារណាពីវិធីសាស្ត្រខុសៗគ្នាដែលអាចអោយផ្តល់អោយគេនឹងជ្រើសរើសវិធីបដិសេធចំពោះការប្រើប្រាស់ថ្នាំញៀនបាន។ ចូរចាំថា សម្ពាធរបស់យុវវ័យអាចនឹងមានឥទ្ធិពលលើកូនរបស់អ្នកយ៉ាងខ្លាំង។
ចៀសវាងការប្រើប្រាស់ថ្នាំញៀនដោយខ្លួនឯង
ចូរធ្វើអោយកូនអ្នកដឹងថា អ្នកមិនបានប្រើប្រាស់ថ្នាំញៀនអ្វីឡើយ ព្រោះវាគឺជារឿងគ្រោះថ្នាក់។ ចូរចងចាំថា សកម្មភាពដែលអ្នកធ្វើនឹងបន្លឺសម្លេងខ្លាំងជាងសម្តីដែលអ្នកនិយាយទៅទៀត ដូច្នេះ ចូរធ្វើខ្លួនជាគំរូដ៏ល្អសម្រាប់កូនរបស់អ្នក៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- 4 រឿងសម្ងាត់បំផុតដែលមិត្តស្រីមិនប្រាប់អ្នក
- ៥យ៉ាងដែលធ្វើអោយអ្នកគេងបានស្រួល
- គន្លឹះសំខាន់ៗសម្រាប់ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!