ប្តី​ឆ្លាត មិន​គួរ​សួរ​ប្រពន្ធ​ខ្លួន​រឿង​អ្វីខ្លះ​?

 
 

​ពេលខ្លះ ការនិយាយ​ជា​មួយ​មនុស្ស​ស្រី​អាចជា​រឿង​ធម្មតា​មែន តែ​វា​ក៏​អាច​នឹង​បង្ក​បញ្ហា​ច្រើន​ផងដែរ​។ ជាទូទៅ មនុស្ស​ស្រី​ទំនងជា​មាន​ប្រតិកម្ម​ផ្លូវចិត្ត​ច្រើន​ជាង​មនុស្ស​ប្រុស មានន័យ​ថា ពួកគេ​អាច​នឹង​ឆាប់​មានប្រតិកម្ម ឬ​ឆាប់​ខឹង​ច្រើន​តែ​ម្តង​។ មនុស្ស​ស្រី​តែងតែ​មិន​អាច​ទទួលយក​សំណួរ​ទាំងឡាយ​ណា ដែល​ប៉ះពាល់​ដល់​អារម្មណ៍​របស់​នាង​ពេក​នោះទេ ដូច្នេះហើយ ដើម្បី​កុំអោយ​នាង​មាន​បញ្ហា​ផ្លូវចិត្ត​កាន់តែច្រើន អ្នក​គួរតែ​កុំ​លើក​ជា​សំណួរ​ដូចខាងក្រោម​នេះ​សួរ​នាង​អី​។​

​អាទិត្យ​នេះ​មាន​ទៅ​ហាត់ប្រាណ​ដែរ​ទេ​?
​វា​អាច​ជា​រឿង​ល្អ​វិញ​បើ​អ្នក​សួរ​ថា “​តើ​អូន​ឯង​មាន​ដឹងថា ខ្លួនឯង​ធាត់​ដែរ​ទេ​?”​។ ទោះបីជា​សំណួរ​ដែល​អ្នក​សួរ​វា​គ្មាន​អ្វី​ជា​កំហុស​ក៏ដោយ ក៏​វា​ច្រើន​តែ​អាច​នាំអោយ​នាង​មាន​អារម្មណ៍​មិន​ល្អ​កើត​ឡើង​ដែរ ព្រោះ​នាង​អាច​នឹង​គិតថា អ្នក​កំពុងតែ​មើល​ឃើញ​នាង​ជា​មនុស្ស​ធាត់​ខ្លាំង​។

​បើសិន​ជា​អ្នក​ចង់​អោយ​នាង​មាន​ទម្លាប់​ហាត់ប្រាណ ចូរ​សាកល្បង​និយាយ​បែប​នេះ​វិញ “​បង​នឹង​ទៅ​ហាត់ប្រាណ​ក្នុង​ក្លិប​ហើយ តើ​អូន​ចង់​ទៅ​ជាមួយ​បង​ដែរ​ទេ​?”​។ ការ​ដែល​លើក​ជា​សំណួរ​ប្រយោល​បែបនេះ​នឹង​ល្អ​ជាង​ការនិយាយ​រិះគន់​នាង​ទាក់ទង​នឹង​ទម្ងន់​ខ្លួន​ត្រង់ៗ ហើយ​វា​ក៏​ជួយ​អោយ​អ្នក​ទាំង​ពីរ​អាច​ចំណាយ​ពេលវេលា​នៅ​ជាមួយ​គ្នា​កាន់តែ​ច្រើន​ផងដែរ​។

​តើ​របស់​មួយ​នោះ ថ្លៃ​ប៉ុន្មាន​?
​មុនពេល​នាង​និយាយ​តម្លៃ នាង​ប្រហែលជា​យល់​ថា នាង​កំពុង​តែ​ស្ថិត​ក្នុង​ការ​កាត់សេចក្តី​ណាមួយ​របស់​អ្នក​ហើយ​។ មនុស្ស​ស្រី​មិន​ចង់អោយ​មាន​សំណួរ​បង្ហាញ​អំពី​ការសម្រេចចិត្ត​របស់​នា​ង​ច្រើន​នោះ​ទេ ជាពិសេស​ការ​សួរ​បញ្ជាក់​អំពី​ភាព​គ្មាន​ការទទួលខុសត្រូវ​តែម្តង​។

​ចូរ​សាកល្បង​និយាយថា “​រឿង​នោះ​វា​មិន​មាន​អ្វី​ជា​បញ្ហា​ទេ គ្រាន់តែ ....”​។ បើសិន​ជា​អ្នក​បារម្ភ​ថា​នាង​ទិញ​ឥ​វ៉ាន​ដែល​មាន​តម្លៃ​ថ្លៃៗ​ពេក​នោះ ចូរ​ប្រាប់​នាង​ថា អ្នក​ចង់​ចាប់ផ្តើម​គិត​អំពី​របៀបរបប​នៃ​ការចំណាយ​ក៏​បាន​ដែរ​។​

​តើ​បង​គួរតែ​ទៅ​ជាមួយ​អូន​ទេ ពេល​ទៅ​លេង​ផ្ទះ​ឪពុក​ម្តាយ​អូន​?
​មិន​ខ្វល់​ថា​អ្នក​បាន​កំណត់​ថ្ងៃ​ទៅ​លេង​ផ្ទះ​ឪពុក​ម្តាយក្មេក​ច្រើនដង​ប៉ុណ្ណា​ឡើយ អ្នក​គួរតែ​បិទមាត់​អោយ​ជិត​ទៅ​ទើប​ជា​ការល្អ​។ នាង​នឹង​គិតថា អ្នក​ពិតជា​មិន​ចូលចិត្ត​ឪពុកម្តាយ​នាង​ទេ ព្រមទាំង​មាន​អារម្មណ៍​ស្ត្រេ​សភ្លា​មៗ​ក្នុងពេលដែល​ធ្វើដំណើរ​បាន​ពាក់កណ្តាល​ផ្លូវ​ហើយ​នោះ​។

​បើសិន​ជា​អ្នក​ពិតជា​ចង់​ផ្អាក​ការ​ញ៉ាំ​អាហារ​ពេលយប់​ជាមួយ​ពួកគាត់​មែន​នោះ អ្នក​អាច​សាកល្បង​និយាយថា “​បង​មាន​ការងារ​ត្រូវធ្វើ​ច្រើនណាស់ ដូច្នេះ បង​មិន​គិតថា បងអាច​ទៅលេង​ផ្ទះ​ពួកគាត់​បាន​ទេ​។ ប៉ុន្តែ​បង​សូម​ផ្ញើរ​ពាក្យ​មួយ​ឃ្លា​អោយ​គាត់​ផង​ថា ពួកគាត់​ជា​មនុស្ស​អស្ចារ្យ​ណាស់​សម្រាប់​បង​”​។

​តើ​អូន​មាន​អារម្មណ៍​ចង់​រួមភេទ​ដែរ​ទេ​?
​ការ​ដែល​សួរ​អំពី​ការ​រួមភេទ គឺជា​រឿង​ដែល​មាន​ភាព​សិច​ស៊ី​តិចតួច​បំផុត ដែល​អាច​អោយ​វា​កើតឡើង​លើ​មនុស្ស​ស្រី​ម្នាក់​បាន ព្រោះ​វា​គ្មាន​ចំណង់តណ្ហា​អ្វី​នៅ​ពីក្រោយ​សំណួរ​នេះ​នោះ​ទេ ហើយ​បើ​ស្តាប់​មើលទៅ​ដូចជា អ្នក​មិន​ចង់អោយ​មាន​ការ​រួមភេទ​ជាមួយ​នាង​នោះ​ទេ​។

​យក​ល្អ​អ្នក​គួរតែ​បង្ហាញ​តាមរយៈ​រាងកាយ​វិញ​ដូចជា ការ​ស្ទាបអង្អែល ឬ​ថើប​វិញ ហើយ​ចៀសវាង​ការ​សួរ​ច្រើនពេក​។ នាង​នឹង​អោយ​អ្នកដឹង បើសិនជា​នាង​មាន​ចំណង់​ផ្លូវភេទ ហើយ​បើសិនជា​អ្នកធ្វើ​សកម្មភាព​ថា​ចង់បាន​ហើយ នាង​ពិតជា​ចង់​តាម​អ្នក​ជាមិនខាន​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម