​កំហុស​ខាង​ការងារ​ធំ​បំផុត​ដែល​អ្នក​ធ្វើការ​វ័យក្មេង​សាង​ឡើង​

 
 

​សូម​ជួយ​អបអរសាទ​ផង​ក្នុងពេល​ដែល​អ្នក​បាន​ស្គាល់​រស់ជាតិ​ពិភពលោក​ពិតប្រាកដ ជាពិសេស​ការទទួលបាន​នូវ​ការងារ​ដំបូង​តែម្តង​។ មុន​ពេល​អ្នក​ឈាន​ជើង​ចូល​យ៉ាង​ជ្រៅ​ក្នុង​ពិភព​ការងារ មាន​រឿង​លំបាក​ដែល​កើតមាន​ជា​ញឹកញាប់​មួយចំនួន​តូច​ដែល​អ្នក​គួរតែ​ចៀសវាង ហើយ​រឿង​នេះ​ដែរ​ច្រើន​តែ​កើតមាន​ជាប្រចាំ​តែម្តង​ចំពោះ​អ្នកធ្វើការ​វ័យក្មេង​។​

ខ្លាច​មិន​ហ៊ាន​និយាយស្តី​
ខណៈពេល​ដែល​មាន​ការ​ស្នើសុំ​អោយ​ការនិយាយ ឬ​ផ្តល់​ជា​យោបល់​អ្វីមួយ យក​ល្អ​គួរតែ​ក្រោកឈរឡើង​និយាយ​ដោយ​ចិត្ត​ក្លាហាន​អំពី​មតិ​របស់​អ្នក​អោយ​គេ​ដឹង​ផង​។ កាលណា​អ្នកមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែខ្លាំង នឹង​មាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត​អ្នក ហើយ​កាលណា​អ្នក​ធ្វើ​វា​ដោយ​ក្តី​គោរព និង​តាម​ជំនាញ​វិជ្ជាជីវៈ​នោះ អ្នកធ្វើការ​ជាមួយ​គ្នា​នឹង​ចាប់​អារម្មណ៍​លើ​អ្នក​ក៏​កាន់តែ​ខ្លាំង​ដែរ​។ ចូរ​ប្រាកដថា អ្នក​បាន​ដឹង​អំពី​តម្លៃ​របស់​ខ្លួនឯង និង​កុំ​បណ្តោយ​អោយ​អាយុ ឬ​ភាព​គ្មាន​ការពិសោធន៍​អ្នក​យក​ឈ្នះ​ភាពក្លាហាន​អ្នក​អោយ​សោះ​។​

ផឹកស្រា​ច្រើន​ពេក​ពេល​ម៉ោង​ធ្វើការ​
មិន​ខ្វល់​ថា​ការិយាល័យ​អ្នកធ្វើការ​មាន​លក្ខណៈ​ធម្មតា​ប៉ុណ្ណា​ទេ ការ​ដែល​ធ្វើខ្លួន​បែប​ឡប់ៗ និង​គិត​ថា​ចង់​ទទួលបាន​ការសប្បាយ​ហួសហេតុ​សម្រាប់​ថ្ងៃ​ឈប់សម្រាក ឬ​ពិធីជប់លៀង​នៅ​ការិយាល័យ​ផ្សេងៗ​, ការ​ញ៉ាំ​អាហារ​ពេលយប់ និង​សកម្មភាព​អ្វី​នោះ​ពិតជា​រឿង​ដែល​មិន​គួរ​អោយ​កើត​មាន​ទាល់តែសោះ​។ វា​ពិតជា​មិន​អី​ទេ​នៅពេលដែល​អ្នកធ្វើការ​ជាមួយ​គ្នា​អាច​ស្គាល់​អ្នក​បាន​តាមរយៈ​ទំនាក់ទំនង​នៅក្រៅ​ការិយាល័យ​ធ្វើការ​នោះ​។  តាមពិត វា​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​បង្កើត​មិត្តភាព ប៉ុន្តែ​ចូរ​ប្រាកដថា អ្នក​ប៉ិនប្រសប់​បែប​កំប្លែង​ចំ​ពោះ​ខ្លួនឯង​ផង​។ គ្មាន​អ្វី​មួយ​អាក្រក់​ជាង​ការ​ភ្ញាក់​ពី​ដេក​នៅ​ពេល​ព្រឹក​ក្នុង​បន្ទប់​ការិយាល័យ​ដែល​កំពុងតែ​ធ្វើការ ឬ​មាន​ការសោកស្តាយ​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ ឬ​និយាយ​ឡើយ​។​

ចំណាយ​ពេលវេលា​ទទេ​ចោល​
អ្នក​ប្រហែលជា​យល់​ថា គ្មាន​នរណា​ម្នាក់​កំពុងតែ​តាមដាន ឬ​យកចិត្តទុកដាក់​នូវ​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​រាល់​ថ្ងៃ​ទេ ប៉ុន្តែ​បើសិនជា​អ្នក​ជា​មនុស្ស​មាន​ជំនាញ​ឯកទេស​វ័យក្មេង​វិញ អ្នក​នឹង​ត្រូវ​អង្គុយ​នៅ​មួយកន្លែង​មុខ​កញ្ចក់​កុំព្យូទ័រ​ដែល​អាច​មើល​ឃើញ​មនុស្ស​ដើរ​ចុះ​ឡើង​ទាំងអស់​ជាមិនខាន​។ ដូច្នេះ យក​ល្អ​គួរតែ​កាត់បន្ថយ​ពេលវេលា​ដែល​អ្នក​ប្រើ​ចោល​អត់​ប្រយោជន៍​លើ Facebook, អ៊ី​ម៉ែ​ល​ផ្ទាល់ខ្លួន និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​មិនមែន​ជា​ការងារ​អ្នក​ត្រូវធ្វើ​។ ទោះ​បី​ជា​ប្រធាន​អ្នក​ក៏ដោយ ក៏​គាត់​នឹង​មិន​សប្បាយចិត្ត​ចំពោះ​បុគ្គលិក​ខ្លួន​ចេះ​តែ​យកចិត្តទុកដាក់​តែ​លើ​មិត្តភក្តិ​ខ្លួន​ជាង​ការងារ​។​

ស្លៀកពាក់​មិន​សមរម្យ​
ពេលខ្លះ វា​អាច​ជា​រឿង​មួយ​ពិបាក​ក្នុង​ការ​ធ្វើ​ខ្លួន​អោយទៅ​ជា​អ្នកជំនាញ​ដ៏​វ័យក្មេង​ម្នាក់​។ រឿង​មួយ​ដែល​អាច​ជួយ ឬ​រំខាន​ដល់​អ្នក​បាន​នោះ​គឺជា​របៀប​ដែល​អ្នក​បង្ហាញ​ខ្លួន​តែម្តង​។ បើសិនជា​ការ​ស្លៀកពាក់​អ្នក​ធ្វើ​អោយ​បង្កបញ្ហា​ច្រើនពេក នោះ​អ្នក​អាច​នឹង​កំពុងតែ​បញ្ជូន​សារ​ដែល​មិន​ត្រឹមត្រូវ​អោយ​អ្នកធ្វើការ​ជាមួយ​គ្នា​ហើយ​។ រឿង​នេះ​មិនមែន​មានន័យថា ការិយាល័យ​ដែល​អ្នកធ្វើការ​គឺជា​កន្លែង​ដែល​អាច​ប្តូរ​សម្លៀក​បំពាក់​បានឡើយ​។​

គ្មាន​ការទំនាក់ទំនង​
មែន​ហើយ ការខិតខំ​ធ្វើការ និង​ធ្វើខ្លួន​អោយទៅ​ជា​បុគ្គលិក​មាន​ប្រយោជន៍​គឺជា​រឿង​សំខាន់​ណាស់​ដើម្បី​ទទួលបាន​ជោគជ័យ​ចំពោះ​ការងារ ប៉ុន្តែ​ទំនាក់ទំនង​នៅ​កន្លែងធ្វើការ​គ្រាន់តែ​ជា​រឿង​សំខាន់​នៅពេល​អ្នកត្រូវកា​រការ​ងារ​បន្ទាប់ ឬ​ឡើង​ឋានៈ​។ មនុស្ស​វ័យក្មេង​ជាច្រើន​តែងតែ​ខ្លាច​ការធ្វើទំនាក់ទំនង និង​មាន​ភាព​ឆេវឆាវ​កើតមាន ប៉ុន្តែ​វា​គ្រាន់​តែ​ផ្នែក​មួយ​នៃ​ពិភព​ការងារ​ប៉ុណ្ណោះ​។ មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​ចាប់ផ្តើម​មាន​ទំនាក់ទំនង​គឺ​តាមរយៈ​ការសុំ​អោយ​ថ្នាក់លើ​របស់​អ្នក​ណែនាំ​អំពី​ការងារ​ដែល​អ្នក​គួរតែ​ធ្វើ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម