ធ្វើ​ម៉េច​ទើប​បាត់ រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក​?

 
 

​ស្បែក​ដែល​នៅ​ជុំវិញ​ភ្នែក​នេះ គឺ​ស្អាត​ខ្លាំងណាស់ និង​ស្តើង​ជាង​តំបន់​ផ្សេងទៀត​នៅ​លើ​ផ្ទៃមុខ​។ ស្បែក​នៅ​ម្តុំ​នោះ​មិន​មាន​ក្រពេញ​ប្រេង និង​មាន​សោភ័ណ្ឌភាព​ល្អ​។

ស្បែក​តំបន់​នេះ​ទាមទារ​ការថែទាំ​ជាពិសេស ព្រោះ​វា​អាច​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់ ការប្រើ​ផលិតផល​ហួសហេតុ វ័យ​ចំណាស់ ស្ត្រេ​ស សុខភាព​ក្នុង​ខ្លួន​អ្នក និង​របៀប​រស់នៅ​បាន​យ៉ាងច្បាស់​។

ជាក់ស្តែង រង្វង់​ខ្មៅ​នៅ​ជុំវិញ​ភ្នែក​ក៏​អាចវិ​វត្ត​ដោយសារ​តែ​កត្តា​តំណពូជ ការ​គេង​មិន​គ្រប់គ្រាន់ ជំងឺ​ផ្សេងៗ ស្ត្រេ​ស និង​កង្វះ​អាហារូបត្ថម្ភ​ផងដែរ​។ ដូច្នេះ រួមជាមួយ​នឹង​ការព្យាបាល​ពី​ខាងក្រៅ ការផ្តល់​ប្រឹក្សា​ដើម្បីរ​កមូ​លហ​តុ និង​ការផ្លាស់ប្តូរ​ជា​ចាំបាច់​ក៏​សំខាន់​ផងដែរ​។ រង្វង់​ភ្នែក​ខ្មៅ​អាច​កើតមាន​នៅ​វ័យ​ជំទង់​អាយុ ២០ ឆ្នាំ និង​មុន​អាយុ ២០ ឆ្នាំ ហើយ​វា​ច្រើន​កើត​លើ​មនុស្ស​វ័យ​ចំណាស់​។

​វិធី​ដ៏​ល្អ​ដើម្បី​ការពារ​រង្វង់​ភ្នែក​ខ្មៅ គឺ​អ្នក​ត្រូវ​ទទួល​ទាន​របប​អាហារ​ដែល​មាន​ជីវជាតិ និង​មាន​តុល្យភាព​ដែល​រួមបញ្ចូល​ទាំង​ផ្លែឈើ​ស្រស់ សាឡា​ដ និង​ទឹកដោះគោ​ជូរ​នៅក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក រួម​ជាមួយ​គ្រា​ប់ធញ្ញជា​តិ​មិន​កែ​ច្នៃ ទឹកដោះគោ និង​សណ្តែកសៀង​ផងដែរ​

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម