អត្ថប្រយោជន៍នៃ “ការធ្វើការងារជាក្រុម” ក្នុងសាលារៀន
ថ្នាក់រៀនរបស់អ្នកមិនគួរណាប្រើវិធីសិក្សាតែម្នាក់ឯងឡើយ ហើយគួរតែមានការសិក្សាបែបសហការណ៍គ្នាដែរទើបជាការប្រសើរ។ អ្នកអាចបញ្ចូលការធ្វើលំហាត់ជាក្រុមរៀងរាល់សប្តាហ៍ ដើម្បីអាចដឹងអំពីមេរៀនបែបចម្រុះ។ សកម្មភាពទាំងនេះអាចនឹងមានប្រយោជន៍ណាស់ចំពោះបុគ្គលម្នាក់ៗ មនុស្សជាក្រុម និងកម្រិតយល់ដឹងរបស់ថ្នាក់រៀនតែម្តង។
ធ្វើការជាជំនាញក្នុងសង្គម
នៅពេលសិស្សបង្កើតបានជាក្រុមការងារមួយ ជំនាញសម្រាប់ការងារក្នុងសង្គមនឹងត្រូវកើតមានតែម្តង។ សិស្សមួយក្រុមត្រូវតែមានភាពសកម្មក្នុងការស្តាប់គ្នាទៅវិញទៅមក ផ្តល់ជាគំនិតយោបល់ និងប្រើប្រាស់ភាពឆ្លាតរបស់ខ្លួន ដើម្បីវាយតម្លៃប្រកបដោយប្រសិទ្ធភាព។ ក្មេងៗត្រូវតែរៀនធ្វើការជាមួយគ្នា និងសហការណ៍គ្នា។ រឿងនេះអាចជាឱកាសដើម្បីអោយក្មេងអាចពង្រឹងដល់ការប្រើពាក្យសម្តី ធ្វើការដោយអត់ធ្មត់ និងសិក្សាអំពីរបៀបរស់នៅជាមួយគ្នា។ ចំពោះដំណោះស្រាយជម្លោះវិញក៏អាចក្លាយទៅជាការសិក្សាថ្មីមួយដែរ។
កម្រិតនៃការយល់ដឹងផ្ទាល់ខ្លួន
សិក្សាម្នាក់អាចទទួលបានប្រយោជន៍លើការយល់ដឹងផ្ទាល់ខ្លួនពីការងារជាក្រុមបាន។ គេអាចមានអារម្មណ៍យល់ថា តម្លៃនៃការងារជាក្រុមអាចជួយពួកគេអោយចែករំលែកគំនិតយោបល់ទៅក្នុងគម្រោងមួយ ដើម្បីបង្កើតជាការទុកចិត្តលើខ្លួនឯង និងស្រឡាញ់នូវអ្វីដែលខ្លួនមាន។ សិស្សនឹងត្រូវបង្ហាញអំពីគំនិតថ្មីៗ និងរបៀបនៃការគិត ដើម្បីពង្រឹងដល់ទស្សនៈផ្ទាល់ខ្លួនលើរបស់អ្វីមួយ។ សកម្មភាពជាក្រុមអាចជាពេលវេលាដែលសិស្សម្នាក់បង្ហាញអំពីជំនាញ និងភាពឆ្លាតវៃរៀងៗខ្លួន។
រៀនទាំងអស់គ្នា
នៅពេលអ្នកសម្លឹងមើលគោលដៅរបស់ការងារជាក្រុមមួយ អត្ថប្រយោជន៍នៃការអប់រំរបស់វានឹងមានលក្ខណៈកាន់តែច្បាស់តែម្តង។ នៅពេលក្រុមមួយធ្វើការបានល្អ ពួកគេអាចនឹងផ្តល់ជាគំនិតយោបល់ទាំងអស់តែម្តង ព្រមទាំងធ្វើការសន្និដ្ឋានជាមួយគ្នាទៀត។ សិស្សមិនត្រឹមតែរៀនតាមរយៈការធ្វើការជាគម្រោងមួយទេ តែពួកគេនឹងរៀនតាមរយៈការពន្យល់អំពីគំនិតរបស់ខ្លួន និងហេតុផលរបស់មនុស្សម្នាក់ៗទៀត។ ការងារជាក្រុមក៏ជួយបង្កើនជំនាញនៃការដោះស្រាយបញ្ហា ជំនាញនៃការផ្តល់ហេតុផល និងការត្រិះរិះពិចារណាជាច្រើនទៀតដែរ។ សិស្សនឹងសិក្សាពីរបៀបប្រើប្រាស់ការគិតបែបវាយតម្លៃ និងជំនាញវាយតម្លៃជាក្រុម។ ក្រុមការងារដ៏មានប្រសិទ្ធភាព គឺជាក្រុមដែលចេះទទួលខុសត្រូវខ្ពស់៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ចង់ញ៉ាំស្ពៃហ្គីទី (Spaghetti) តើត្រូវទៅញ៉ាំនៅ កន្លែងណា ដែលឆ្ងាញ់ ?
- នារី មិនចូលចិត្ត បុរសប្រភេទណា?
- ហេតុអ្វី ស្ត្រីគិតពីរឿងរួមរ័ក្ស ញឹកញាប់ជាងបុរស ខ្លាំងម្ល៉េះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!