ខោទ្រនាប់ជួយអ្នកបិទបាំងក្លិនផោម… “ផោម”
ជាមួយនឹងខោទ្រនាប់ពិសេសនេះ អ្នកអាច “ផោម” នៅទីសាធារណៈដោយមិនរំខានដល់អ្នកដទៃ ។ ប៉ុន្តែខោទ្រនាប់នេះពុំមានមុខងារ “បន្ថយសំឡេង” ។ដើម្បីបញ្ចៀសក្លិនមិនល្អពេល “ផោម” , ក្រុមហ៊ុន Shreddies បានបង្កើតខោទ្រនាប់ថ្មីមួយប្រភេទ ប្រើប្រាស់ក្រណាត់ Zorflex – វត្ថុធាតុកាបោនតែងត្រូវបានប្រើក្នុងការដេរសម្លៀកបំពាក់ប្រឆាំងអាវុធគីមី ។
នេះជាគម្រោងការវិទ្យាសាស្ត្រមួយត្រូវបានហៅថា Shreddies ប្រើប្រាស់បច្ចេកវិទ្យាគីមីពិសេសអាចច្រោះកម្ចាត់ចោលទាំងស្រុងក្លិនពិបាកទ្រាំពេលអ្នក “ផោម” ។
ខោទ្រនាប់បច្ចេកវិទ្យាខ្ពស់មានលទ្ធភាពច្រោះក្លិនពេលអ្នក “ផោម”
ខោទ្រនាប់បច្ចេកវិទ្យាខ្ពស់មានលទ្ធភាពច្រោះក្លិនពេលអ្នក “ផោម” Shreddies ប្រើក្រណាត់កាបោនដ៏ស្តើងមួយបន្ទះ ហៅថា Zorflex ។ Zorflex ច្រើនត្រូវបានប្រើក្នុងសង្គ្រាមគីមី , ផលិតអាវមានលទ្ធភាពប្រឆាំងទប់ទល់ជាតិពុលផ្សេងៗគ្នាជាច្រើន ។
ខោទ្រនាប់ Shreddies មានតម្លៃ ៣០ដុល្លារសម្រាប់ស្ត្រី និង ៤០ដុល្លារ សម្រាប់បុរស
គឺប្រភេទវត្ថុធាតុពិសេសនេះជួយ Shreddies មានលទ្ធភាពច្រោះទាំងក្លិនស្អុយបំផុត ។ ខោទ្រនាប់ Shreddies មានតម្លៃ៣០ ដុល្លារសម្រាប់ស្ត្រី និង ៤០ដុល្លារសម្រាប់បុរស , នឹងជួយអ្នកជឿជាក់លើខ្លួនឯងពេលជ្រុល “ដើរខ្យល់” នៅកន្លែងមានមនុស្សច្រើន ។ ប៉ុន្តែ Shreddies ពុំមានមុខងារ “បន្ថយសំឡេង” អាស្រ័យហេតុនោះអ្នកនៅតែប្រយ័ត្នប្រយែងពេល “ព្រលែងគ្រាប់បែក” អមជាមួយស្នូរខ្លាំង ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Shreddies ឲ្យដឹងថា “ខោទ្រនាប់ Shreddies ជាផលិតផលថែទាំសុខភាពមួយ និងជួយមនុស្សជាច្រើនទប់ទល់នឹងជំងឺដូចជាការរំលាយអាហារមិនប្រក្រតី , រលាកពោះវៀន ឬមិនបញ្ចូលអាហារបាន” ៕ប្រភព៖ ksn-news.com
មើលគួរយល់ដឹងផ្សេងៗទៀត
- អត្ថប្រយោជន៍ សំបូរបែប នៃមើមត្រាវ សំរាប់សុខភាព!
- សូមរក្សាផ្ទះបាយរបស់អ្នកអោយនៅស្អាត
- តើគួរឲ្យ ក្មេងៗចាប់ផ្តើម រៀនភាសា នៅអាយុប៉ុន្មាន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!