វិធីសាស្ត្រ ១០​យ៉ាង​ដើម្បី​អោយ​សប្បាយចិត្ត​

 
 

​ក្នុង​ឆ្នាំនេះ មនុស្ស​ភាគច្រើន​កំពុងតែ​ធ្វើយ៉ាងណា​អោយមាន​ការផ្លាស់ប្តូ​រយ៉ា​ង​សកម្ម​ចំពោះ​ជីវិត​របស់​ពួកគេ​។ ខណៈពេល​ដែល​អ្នក​ចង់​ចាប់ផ្តើម​បង្កើត​នូវ​ការផ្លាស់ប្តូរ​នាពេល​ឥឡូវនេះ ឬ​នៅ​តែ​កំពុង​គិត​អំពី​ដំណោះស្រាយ​សម្រាប់​ឆ្នាំ ២០១៤​នេះ មាន​មធ្យោបាយ​ច្រើន​ណាស់​សម្រាប់​ជួយ​អោយ​អ្នក​ក្លាយទៅជា​មនុស្ស​សប្បាយចិត្ត​, សុខភាព​ល្អ​និង​រកស៊ី​មាន​បាន​ក្នុង​ឆ្នាំ​ថ្មី​នេះ​។​

សិក្សា​អំពី​ខ្លួនឯង​អោយបាន​ច្រើន​
តើ​អ្នក​បាន​អង្គុយ​ចុះ​ហើយ​គិត​ថា​តើ​អ្នក​ជា​នរណា​អោយ​ប្រាកដ​ទេ​? មនុស្ស​ភាគច្រើន​ត្រូវ​ការសិក្សា​កាន់តែ​ច្រើន​អំពី​ខ្លួនឯង​ដោយសារតែ​មនុស្ស​យើង​ច្រើន​តែ​សួរ​អំពី​ចរិត​លក្ខណៈ​ដែល​ត្រូវ​ធ្វើ​នា​ពេលបច្ចុប្បន្ន​។ ចូរ​សិក្សា​អោយ​កាន់តែ​ច្រើន​ថា​តើ​អ្នក​ជា​នរណា​អោយ​ពិតប្រាកដ​។ ចូរ​សិក្សា​អោយ​កាន់តែ​ច្រើន​អំពី​ខ្លួន​អ្នក​តាមរយៈ​ការព្យាយាម​ធ្វើ​អ្វី​ដែល​ថ្មីៗ​ដូចជា ការធ្វើដំណើរ​ទៅ​កន្លែង​ណាមួយ​ម្នាក់ឯង ឬ​ចំណាយ​ពេលវេលា​មួយចំនួន​ជាមួយ​នឹង​ខ្លួនឯង​។​

ផ្តោត​សំខាន់​ទៅលើ​គោលដៅ​វិជ្ជមាន​ក្នុង​ជីវិត​
ការ​ផ្តោត​សំខាន់​ទៅលើ​គោលដៅ​អវិជ្ជមាន​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​ធ្វើអោយ​ខ្លួន​ឯង​សប្បាយចិត្ត​។ ចូរ​ជំនួស​នូវ​ការ​គិត​អំពី​រឿង​អវិជ្ជមាន​ចោល​អោយ​អស់ ហើយ​ប្តូរ​មក​គិត​រឿង​វិជ្ជមាន​វិញ​។ អ្នកនឹង​យល់ថា​រឿង​រាវ​ជាច្រើន​ក្នុង​ជីវិត​អ្នកត្រូវការ​ភាព​រីកចម្រើន​។ ចូរ​ផ្លាស់ប្តូរ​ខ្លួនឯង ហើយ​តែ​ម្នាក់ឯង​បាន​ហើយ​។​

សិក្សា​ពីរ​របៀប​គ្រប់គ្រង​បរិស្ថាន​របស់​អ្នក​
ការគ្រប់គ្រង​បរិស្ថាន​ន​របស់​អ្នក​គឺជា​រឿង​សំខាន់​បើ​សិន​ជា​អ្នក​ចង់​សប្បាយចិត្ត​,​សុខភាព​ល្អ និង​រកស៊ី​មានបាន​។ អ្នក​គួរតែ​សិក្សា​នូវ​ការផ្លាស់ប្តូរ​រឿងរ៉ាវ​ជាច្រើន​នៅ​ជុំវិញ​ខ្លួន​អោយមាន​ប្រសិទ្ធភាព និង​ក្នុង​បរិស្ថាន​រស់នៅ​របស់​អ្នក​។ អ្នក​អាច​គ្រប់គ្រង​វា​បាន​។ បើសិន​ជា​អ្នក​យល់ថា អ្នក​មិន​អាច​គ្រប់គ្រង​បានទេ នោះ​អ្នក​ប្រហែល​គួរ​ផ្លាស់ប្តូរ​វា​ហើយ​។ ចូរ​គិត​អំពី​ការផ្លាស់ប្តូរ​ផង ពេល​នោះ​អ្នក​ពិតជា​អាច​សាកល្បង​ពង្រឹង​ដល់​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​បាន​។​

ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​សប្បាយចិត្ត​ផ្សេងទៀត​
បើសិន​ជា​អ្នក​ចង់​សប្បាយចិត្ត នោះ​អ្នក​ទំនងជា​ត្រូវ​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​សប្បាយចិត្ត​ផ្សេងៗ​ទៀត​។ នៅ​ជុំវិញ​ខ្លួន​ដែល​មាន​មនុស្ស​សប្បាយចិត្ត​, សុខភាព​ល្អ និង​រកស៊ី​មានបាន​គឺជា​រឿង​សំខាន់​។ ពេល​នៅ​ជាមួយគ្នា អ្នក​អាច​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​ដើម្បី​មាន​ការផ្លាស់ប្តូរ​ជីវិត​របស់​អ្នក​ក្នុងន័យ​វិជ្ជមាន​បាន​។ នៅពេល​ក្រោយ អ្នក​នឹង​មាន​រឿង​សប្បាយៗ​កើតមាន និង​អាច​ទំនាក់ទំនង​គ្នា​បាន​យ៉ាង​ល្អ​ផង​។​

ត្រូវ​សកម្ម​
បើសិន​ជា​អ្នក​ចង់​បង្កើត​នូវ​ការផ្លាស់ប្តូរ​ដ៏​សកម្ម​ក្នុង​ជីវិត​បាន អ្នក​ត្រូវ​តែ​ស្វែង​យល់​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​អោយមាន​ការផ្លាស់ប្តូ​រ​បែប​នោះ​បាន​។ បើសិន​ជា​អ្នក​ចង់​មាន​សុខភាព​ល្អ ចូរ​ស្វែងរក​វា​អោយ​សកម្ម​។ ចូរ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ហាត់ប្រាណ​។ បើសិន​ជា​អ្នក​ចង់​រកស៊ី​មានបាន នោះ អ្នក​ត្រូវ​តែ​ធ្វើការ​ផ្លាស់ប្តូរ​ស្ថានភាព​ដ៏​សោះកក្រោះ​របស់​អ្នក​ចេញ​ទៅ​។​

ចិត្តល្អ​ចំពោះ​ខ្លួនឯង និង​ជឿ​លើ​ខ្លួនឯង​
ការជឿជាក់​លើ​ខ្លួនឯង​គឺជា​រឿង​សំខាន់ បើសិន​ជា​អ្នក​ចង់​សប្បាយចិត្ត​។ នៅពេល​ក្រោយ ពេល​អ្នក​សង្ស័យ​ខ្លួនឯង ចូរ​គិត​អំពី​របៀប​ដែល​អ្នក​បាន​ធ្វើ​ដូច្នេះ​វា​នឹងមិាន​ការផ្លាស់ប្តូរ​បែបន័យ​វិជ្ជមាន​ផ្សេងៗ​ទៀត​ជាច្រើន​ហើយ​។​

ទៅ​ជួប​មនុស្ស​ដែល​អ្នក​ស្រឡាញ់​
បើសិន​ជា​អ្នក​ពេញចិត្ត​នឹង​ការរស់នៅ​ជុំវិញ​មនុស្ស​ផ្សេងៗ​ទៀត អ្នក​គួរតែ​ទៅ​មើល ឬ​ជួប​គេ​ជា​ញឹកញាប់​។ ខ្ញុំ​ចូល​ចិត្ត​នៅ​ជាមួយ​មិត្តភក្តិ និង​គ្រួសារ​ខ្ញុំ​ព្រោះ​ពួកគេ​ធ្វើ​អោយ​ពេលវេលា​របស់​ខ្ញុំ​កាន់តែ​ល្អ​ជាង​មុន​រហូត​មិន​ខ្វល់​ថា​មាន​រឿង​អ្វី​កើតឡើង​នោះទេ​។ ចូរ​ប្រាកដថា អ្នក​បាន​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​ថ្ងៃ​សម្រាក​, បុណ្យ​ខួបកំណើត និង​រីករាយ​ជាមួយគ្នា​។​

រៀន​និយាយថា​ទេ​ចំពោះ​រឿង​ជាច្រើន​ដែល​អ្នក​មិន​ចង់​ធ្វើ​
បើសិន​ជា​អ្នក​មិន​ពេញចិត្ត​នឹង​ធ្វើ​អ្វី​មួយ​ហើយ អ្នក​ត្រូវ​តែ​រៀន​ពីរ​របៀប​និយាយ​ថា​ទេ​ទៅ​។ ចូរ​ធ្វើ​រឿង​ទាំងឡាយណា​ដែល​ចម្រើន​ដល់​ខ្លួនឯង មិនមែន​រឿង​ដែល​ធ្វើអោយ​ខ្លួន​អ្នក​កាន់តែ​គួរអោយ​អាណិត​នោះទេ​។ ចូរ​សិក្សា​ពេលវេលា​ដែល​ត្រូវ​និយាយ​ថា​ទេ និង​ពេលវេលា​ដែល​ត្រូវ​និយាយ​ថា​បាន​។ បើសិន​ជា​មនុស្ស​ម្នាក់​តែងតែ​ព្យាយាម​ដាក់​គំនាប​ការងារ​ច្រើន​ទាំងអស់​របស់​ពួកគេ​មក​អោយ​អ្នកធ្វើ ចូរ​និយាយថា​ទេ​ដោយ​ក្តី​គោរព​វិញ​ទៅ​។​

រៀន​ធ្វើខ្លួន​អោយ​សប្បាយ​
មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដើម្បី​អោយ​សប្បាយចិត្ត ហើយ​មធ្យោបាយ​ដ៏​សំខាន់​មួយ​នោះ​គឺ​រៀន​ធ្វើខ្លួន​អោយ​សប្បាយ​តែម្តង​។ បើសិន​ជា​អ្នក​មិន​មាន​ភាពសប្បាយ​ក្នុង​ជីវិត​ទេ មានន័យ​ថា​អ្នក​មិន​កំពុង​រស់នៅ​ក្នុង​ជីវិត​ដែល​ត្រឹមត្រូវ​នោះ​ទេ​។ ចូរ​យល់​ដឹង​នូវ​អ្វីដែល​ធ្វើអោយ​អ្នក​សប្បាយចិត្ត និង​តម្រង់​ទិស​ទៅ​រក​អ្វី​ដែល​ធ្វើអោយ​សប្បាយ​ច្រើនជាង​កើតទុក្ខ​។ ចូរ​សិក្សា​ពី​របៀប​ធ្វើ​អោយ​រឿង​ដែល​គួរ​អោយ​ធុញ​ក្នុង​ជីវិត​មាន​ភាពសប្បាយ​រីករាយ​ផង​។ មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដើម្បី​សប្បាយ​ដូចជា​៖ ចូលរួម​ពី​ធី​ជប់លៀង​, មើល​កីឡា​ថ្មីៗ​, ចូល​ក្នុង​កម្មវិធី​ក្នុង​សាលា​, រៀន​ថតរូប​ជាដើម​។​

មាន​មោទនៈភាព​លើ​រាង​គ្រប់យ៉ាង​ក្នុង​ជីវិត​
ការ​ដែល​ធ្វើខ្លួន​អោយ​រីករាយ​ចំពោះ​អ្វីៗ​ដែល​អ្នក​មាន​ក្នុង​ជីវិត​គឺជា​រឿង​សំខាន់​។ ភាព​រីករាយ​បានធ្វើ​អៅ​យ​អ្វីៗ​ក្លាយទៅជា​ភាព​ច្នៃប្រឌិត​បាន​។ មិន​ខ្វល់​ថា​អ្នក​មាន​ផ្ទះ​ផ្ទាល់ខ្លួន​, គ្រួសារ​ដ៏​អស្ចារ្យ​, ការងារ​ល្អៗ​, សត្វ​ចិញ្ចឹម​, ទម្លាប់​ដ៏​សប្បាយ​, មិត្តភក្តិ​ល្អៗ ឬ​អ្វី​ទេ វា​តែងតែ​មាន​រឿង​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក​ដែល​ត្រូវ​ធ្វើអោយ​មាន​ភាព​រីករាយ​ជា​ដរាប​ដែរ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម