បេះដូង​ដើរ​ល្អ បន្ទាប់​ពី​រៀបការ​រួច​

 
 

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​អ្នក​ស្រាវជ្រាវ​ជឿថា​បុរស​ដែល​រៀបការ​រួច​ទទួល​អត្ថប្រយោជន៍​សុខភាព​ច្រើន​បំផុត បើ​ធៀប​ទៅ​នឹង​បុរស​ស្ត្រី​ដែល​ពុំ​បាន​រៀបការ​។ ការ​សិក្សា​ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ NYU Langone ក្នុង​ទីក្រុង​ញូវយ៉ក​បាន​រកឃើញថា អាពាហ៍ពិពាហ៍​អាច​ធ្វើអោយ​មាន​ការថយចុះ​នូវ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ចំពោះ​មនុស្ស​ដែល​រៀបការ​ទាំងអស់​។ ក្រុម​អ្នកស្រាវជ្រាវ​មិន​ត្រឹមតែ​បាន​រកឃើញថា មនុស្ស​ដែល​រៀបការ​ហើយ​មិន​ងាយ​នឹង​មាន​ជំងឺ​បេះដូង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ក៏​មិនសូវ​ជួប​ជំងឺ​សរសៃឈាម​ផងដែរ​។ មនុស្ស​ដែល​រៀបការ​រួច​អាច​បន្ថយ​ប្រាំ​ភាគរយ​នៃ​ហានិភ័យ​ជំងឺ​សរសៃឈាម​បេះដូង បើ​ប្រៀបធៀប​ទៅ​មនុស្ស​ដែល​នៅ​លីវ​។ ការសិក្សា​មាន​អ្នកចូលរួម​ប្រមាណ​ជា ៣.៥ លាន​នាក់​។ ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​កត្តា​ជាច្រើន​ដែល​រួមមាន សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ទឹកនោម​ផ្អែម ការជក់បារី និង​ភាពធាត់​។ ពេល​ដែល​វិនិច្ឆ័យ​សម្រាប់​កត្តា​ហានិភ័យ​ទាំងនេះ មនុស្ស​ដែល​រៀបការ​នៅ​តែ​រីករាយ​នឹង​ហានិភ័យ​ដ៏​ទាប​របស់​ពួកគេ​ដដែល​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម