កូនស្រី​ភ្លើតភ្លើន​រហូត​មាន​ផ្ទៃពោះ ម្តាយ​មាន​អារម្មណ៍​បែប​ណា​?

 
 

​មាន​ផ្ទៃពោះ​ទាំង​វ័យក្មេង អាច​ក្លាយទៅជា​បទពិសោធន៍​ជីវិត​ដ៏​ជូរ​ចត់ និង​ពិបាក​បំភ្លេច​ជាង​គេ​បំផុត​។ ចុះ​ចំណែក​អ្នក​ម្តាយ​វិញ អ្នក​នឹង​មាន​អារម្មណ៍​បែបណា​? គួរ​ខឹង ឬ​កាត់កាល​កូន​ចោល​មែន​ទេ​? ជា​ការពិត​ណាស់ ម្តាយ​គួរតែ​ខឹង ប៉ុន្តែ សូម​អ្នក​ម្តាយ​គ្រប់រូប​គួរ​គិត​អោយបាន​ច្បាស់ ហើយ​គាំទ្រ​កូន​អ្នកផង ព្រោះ​កូន​របស់​អ្នក​ត្រូវ​ប្រឈមមុខ​នឹង​ផលវិបាក​នានា​ជាច្រើន​។ 

តល់​ការគាំទ្រ​
យុវតី​មាន​ផ្ទៃពោះ​ច្រើនតែ​ជា​វិបត្តិ​មួយ​សម្រាប់​ក្មេងស្រី និង​គ្រួសារ​របស់​នាង ព្រម​ទាំង​ឪពុក​របស់​កូន​ផង​ដែរ​។ ប្រតិកម្ម​របស់​ក្រុមគ្រួសារ​ដែល​គេ​ជួបប្រទះ​ជា​ញឹកញាប់​នោះ​មានដូចជា ការខឹង ឬ​កាត់កាល​កូន​ចោល​តែ​ម្តង​។ កូនស្រី​អ្នក​ក៏​ប្រហែលជា​ធ្លាប់មាន​បញ្ហា​ថប់​អារម្មណ៍ ភ័យខ្លាច តក់ស្លុត និង​បាក់​ទឹកចិត្ត​ហើយ​។ ចូរ​និយាយប្រាប់​កូនស្រី​អំពី​អ្វី​ដែល​អ្នក​កំពុង​តែ​យល់​ឃើញ និង​ជម្រើស​ដែល​នាង​ត្រូវ​ដើរ​។ នាង​ត្រូវការ​ក្តីស្រឡាញ់ ការណែនាំ និង​ការគាំទ្រ​ពី​អ្នក​ជាងគេ​បង្អស់​តែម្តង​។ 

ស្វែងរក​ដំណោះស្រាយ​ជាមួយគ្នា​
យុវតី​ដែលមាន​ផ្ទៃពោះ​អាចមាន​ជម្រើស​ច្រើន​ចំពោះ​កូន​របស់​នាង​ដូចជា ៖

  • ​ទុក​កូន និង​រង់ចាំ​ថ្ងៃ​កូន​កើត ៖ យុវតី​មាន​ផ្ទៃពោះ​ភាគច្រើន​តែងតែ​រក្សា​កូន​របស់​គេ​ទុក​។ អ្នកខ្លះ​ក៏​សម្រេច​រៀបការ​ជាមួយ​ឪពុក​របស់​ក្មេង​នោះ​តែម្តង​។ អ្នកខ្លះ​ទៀត​ក៏​ពឹងផ្អែក​ទៅលើ​ការគាំទ្រ​ពី​គ្រួសារ​របស់​គេ​ដើម្បី​ចិញ្ចឹម​កូន​នោះ​អោយ​ធំ​ដោយ​គ្មាន​ស្វាមី​។ ការបញ្ចប់​ការសិក្សា​នៅ​សាលា និង​ទទួលបាន​ការងារ​ល្អ​មួយ​អាចជា​រឿង​ពិបាក​សម្រាប់​ម្តាយ​ជា​យុវវ័យ​បែបនេះ​។ បើសិន​ជា​កូន​អ្នក​កំពុងតែ​គិត​អំពី​ការថែរក្សា​កូន​នោះ ចូរ​ប្រាកដថា នាង​បាន​យល់ដឹង​ពី​ការលំបាក និង​ទំនួល​ខុស​ត្រូវ​ទាំងអស់​រួចហើយ​។
  • ​បញ្ចប់​ការ​មាន​ផ្ទៃពោះ ៖ យុវតី​មាន​ផ្ទៃពោះ​មួយចំនួន​អាច​ជ្រើសរើស​ការបញ្ចប់​ការ​មាន​ផ្ទៃពោះ ដោយ​ការ​រំលូត​កូន​។ បើសិន​ជា​កូន​អ្នក​កំពុងតែ​គិត​ចង់​យក​កូន​ចេញ​នោះ ចូរ​ពិភាគ្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ដឹង​ពី​ការប្រឈមមុខ និង​ផលវិបាក​នានា​។

​ក្រៅពីនេះ ក្នុងនាម​ជា​ឪពុកម្តាយ អ្នក​គួរតែ​លើកទឹកចិត្ត​ដល់​កូនស្រី​របស់​អ្នក​អោយ​និយាយ​អំពី​ជម្រើស​នៃ​ការថែទាំ​សុខភាព ឬ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​បន្ថែមទៀត​៕

ប្រភព Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម