ទំនាក់ទំនង​បាន​ល្អ ទាល់តែ​ពូកែ​និយាយ​

 
 

​ភាសា​អង់គ្លេស​ត្រូវបាន​គេ​ចាត់ទុកថា ជា​ភាសា​អន្តរជាតិ​មួយ ដែល​គេ​តែងតែ​យកមក​ប្រើប្រាស់ ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ ជាពិសេស​ជាមួយ​ជន​បរទេស​តែ​ម្តង​ក្នុង​គោលបំណង​បំពេញការងារ ឬ​ធ្វើ​អ្វីមួយ​។ ដូច្នេះ ការនិយាយ​ពិតជា​រឿង​សំខាន់​ដើម្បីអោយ​ការទំនាក់ទំនង​នោះ​ទទួលបាន​លទ្ធផល​ល្អ​។ តើ​អ្នក​គួរ​ពង្រឹង​ការនិយាយ​ភាសា​អង់គ្លេស​ដូច​ម្តេចទៅ​?

​រក​អ្នក​និយាយ​ភាសា​អង់គ្លេស​ពី​កំណើត​
​រឿង​នេះ​ហាក់បីដូចជា​ស្ថានភាព​មួយ​ដែល​ពិបាក​នឹង​ធ្វើ​បំផុត ប៉ុន្តែ វា​នឹង​ជួយ​អោយ​អ្នក​ប្រើប្រាស់​ពេលវេលា​បាន​យ៉ាង​ល្អ​។ ការនិយាយ​ជា​មួយ​មនុស្ស​មាន​ដើមកំណើត​និយាយ​ភាសា​អង់គ្លេស គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ពង្រឹង​ដល់​ជំនាញ​ភាសា​អង់គ្លេស ជាពិសេស ការនិយាយ​តែម្តង​។ ដូច្នេះ មិន​ខ្វល់​ថា​អ្នក​ប្រើប្រាស់​កម្ម​វី​ធី Skype ទូរស័ព្ទ ឬ​សុំ​អោយ​គេ​និយាយ​ជាមួយ​អ្នក​ទេ វា​ពិតជា​អាចធ្វើ​បាន​ទាំងអស់​។

​ទោះបី​អ្នក​គ្រាន់តែ​ជា​ភ្ញៀវទេសចរ​ក៏ដោយ ចូរ​អញ្ជើញ​គេ​ទៅ​ញ៉ាំ​អាហារ​ពេលយប់​ផង​ទៅ​! ព្រោះ​កាលណា​ពួកគេ​បាន​ញ៉ាំ​អាហារ​នៅ​កន្លែង​អ្នក អ្នក​នឹង​ទទួលបាន​មេរៀន​ជា​ភាសា​អង់គ្លេស​ជាមិនខាន​។ 

​ថត​សម្លេង​ខ្លួនឯង​
​ទោះបីជា​យើង​ស្តាប់​ខ្លួនឯង​និយាយ​គ្រប់ពេល​ក៏ដោយ ក៏​យើង​ពិតជា​មិនដឹង​ថា សម្លេង​យើង​ពេល​ស្តាប់ទៅ​លឺ​ដូចម្តេច​ដែរ​។ ដូច្នេះ ការប្រើ​វិធី​ថត​សម្លេង​ខ្លួនឯង​ទុក វា​នឹង​អាច​ដឹង​ថា អ្វី​ទៅជា​ចំណុចខ្លាំង និង​ចំណុចខ្សោយ​ពេល​អ្នក​និយាយ​ជាមិនខាន​។ ក្រោយមកទៀត អ្នក​អាច​ផ្ចង់អារម្មណ៍​ទៅលើ​អ្វី​ដែល​អ្នក​ចង់​អោយ​វា​រីក​ចម្រើន​បាន​។ 

​បន្ថយល្បឿន​
​រាល់​ការនិយាយ​ខាងលើនេះ បើសិនជា​អ្នក​ចង់​អោយ​មាន​ការយល់​ច្បាស់ ចូរ​បន្ថយល្បឿន​នៃ​ការនិយាយ​។ កាលណា​អ្នក​និយាយ​កាន់តែច្បាស់ ឱកាស​នៃ​ការ​អោយ​អ្នក​ស្តាប់​យល់​អ្វី​ដែល​អ្នក​និយាយ​ក៏​កាន់តែ​ច្រើន​ដែរ​។ វា​អាច​ក្លាយទៅជា​រឿង​ធ្វើ​អោយ​ភ័យ និង​ចង់​បង្កើន​ល្បឿន​នៃ​ការនិយាយ ប៉ុន្តែ អ្នក​មិន​គួរ​ធ្វើបែបនេះ​ទេ​។

​អ្នក​ស្តាប់​នឹង​មាន​ភាព​អត់ធ្មត់​ជាមួយ​អ្នក ដូច្នេះ មិនបាច់​បារម្ភ​ទេ​? អ្នក​ក៏​ត្រូវតែ​អត់ធ្មត់​ចំពោះ​ខ្លួនឯង​ដែរ​។ ការនិយាយ​លឿន​ពេក គឺ​គ្មាន​អ្វី​គួរអោយ​ចាប់អារម្មណ៍​នោះទេ​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម