លេងហ្គេម មានប្រយោជន៍ចំពោះភ្នែក
ឪពុកម្តាយរបស់អ្នកមិនចង់អោយអ្នកលេងហ្គេម ដោយសារពួកគាត់មានការព្រួយបារម្ភ អំពីផលប៉ះពាល់ដល់សុខភាពរបស់អ្នក។ ការសិក្សាជាច្រើនបានបង្ហាញថា ហ្គេមដែលមិនតម្រូវអោយមានចលនារាងកាយច្រើនអាចមានឥទ្ធិពលមិនល្អលើកុមារ នៅពេលដែលពួកគេធំឡើង។ ប៉ុន្ដែ វាប្រហែលជាផ្ទុយពីនេះដែលមានការសិក្សាជាច្រើនបាននិយាយពីអត្ថប្រយោជន៍នៃការលេងហ្គេមចំពោះសុខភាព។
ឪពុកម្តាយរបស់អ្នកប្រហែលជាបាន ព្រមានអ្នកមិនអោយអង្គុយនៅមុខទូរទស្សន៍ ព្រោះវាមិនល្អទេសម្រាប់សុខភាពភ្នែក។ ប៉ុន្តែ ចិត្តវិទូបានរកឃើញថា វាពិតជាមានប្រយោជន៍ដល់ភ្នែករបស់អ្នក។ លោកស្រីវេជ្ជបណ្ឌិត Daphen Maurer បានបង្ហាញការស្រាវជ្រាវគួរអោយភ្ញាក់ផ្អើលមួយ ដែលអ្នកមានជំងឺភ្នែកឡើងបាយ អាចមានការមើលឃើញបានប្រសើរឡើង ដោយការលេងហ្គេមបាញ់គ្នាដូចជា Medal of Honor និង Call of Duty។
អ្នកស្រីបានជឿជាក់ថា ហ្គេមទាំងនេះមានល្បឿនយ៉ាងលឿន ដែលតម្រូវអោយមានការយកចិត្តទុកដាក់បំផុត ហើយអាចហ្វឹកហាត់ភ្នែកដែលមានបញ្ហាអោយមើលឃើញកាន់តែល្អជាងមុន។ វាក៏អាចធ្វើអោយមានការផលិតអ័រម៉ូន Dopamine និង Adrenaline បានច្រើនផងដែរ ដែលជាហេតុធ្វើអោយខួរក្បាលធ្វើការបានយ៉ាងល្អ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- អត្ថប្រយោជន៍ ពីការញ៉ាំអាហារត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណ
- បញ្ហាដែលអ្នកត្រូវតែពិភាក្សា មុនពេលរៀបការ
- ចៀសវាងការឡើងទម្ងន់ ក្រោយអស់រដូវ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!