ផឹកទឹក​ប៉ុន្មាន​លីត្រ ក្នុង​មួយ​ថ្ងៃ​ទើប​គ្រប់​?

 
 

​អ្នកជំនាញ​ខាង​អាហារ​រូបត្ថ​ម្ភបា​ន​អោយដឹងថា វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​មនុស្ស​យើង​ត្រូវ​ទទួល​ទាន​ទឹក​ទៅ​តាម​របៀប​រស់នៅ ហើយ​ចៀសវាង​ក្បួន​ញ៉ាំ​ទឹក ៨ កែវ​ក្នុង​មួយថ្ងៃ​។ ទឹក គឺជា​សមាសធាតុ​គីមី​ដ៏​សំខាន់​របស់​រាងកាយ ហើយ​វា​ក៏​មាន​តួនាទី​ចម្រោះ​ជាតិពុល​បែប​ធម្មជាតិ​មួយ​ដែរ ប៉ុន្តែ មនុស្ស​ជាច្រើន​មិន​បានដឹង​ទេ​ថា​តើ ពួក​គេ​គួរ​ទទួល​ទាន​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយ​ថ្ងៃ​ទើប​គ្រប់គ្រាន់​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្បួន​ដ៏​ពេញនិយម​មួយ​និយាយថា “​ចូរ​ទទួលទាន​អោយបាន ៨ កែវ​ក្នុង​មួយថ្ងៃ​” ប្រហែលជា​មិន​មែន​សាក​សម​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ​។ ប៉ុន្តែ ពួក​គេ​គួរតែ​ញ៉ាំ​ទឹក​អោយបាន​យ៉ាងហោច​ណាស់ ២,៥ លីត្រ​ដែរ​ជា​រៀងរាល់ថ្ងៃ​។

​ទទួលទាន​ទឹក​តាម​របៀប​រស់នៅ​
​របៀប​រស់នៅ​របស់​ម​នុស្ស​ម្នាក់​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការសម្រេចចិត្ត​ជ្រើសរើស​បរិមាណ​ទឹក​ដែល​គេ​គួរ​ទទួល​ទាន​។ បើសិនជា​អ្នក​មាន​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ និង​ធ្វើការ​នៅក្រោម​ម៉ាស៊ីនត្រជាក់ ដែល​អាច​គេចផុត​ពី​ការ​បែកញើស​បាន អ្នក​មិនគួរណា​ទទួលទាន​ទឹក​ច្រើនជាង ២ ទៅ ២,៥ លីត្រ​ទេ ព្រោះ​កាលណា​អ្នក​ទទួល​ទាន​ទឹក​ច្រើន​ក្នុង​ស្ថានភាព​បែប​នេះ វា​នឹង​ចាល់​ទឹក​ទៅក្នុង​តម្រងនោម និង​បង្ក​ជាការ​ហើម​បាន​។ ចំពោះ​អ្នក​ធ្វើការ​ក្នុង​កម្រិត​មធ្យម​ដូចជា អ្នក​លក់​ទំនិញ ដែល​ត្រូវការ​សកម្មភាព​រាង​កា​យ​ច្រើន យក​ល្អ គួរតែ​ទទួល​ទាន​ទឹក​អោយបាន​យ៉ាងហោចណាស់ ៣ លី​ត្រដែរ​។

​ការ​ទទួលទាន​ទឹក​នៅ​រដូវក្តៅ​
​ជាមួយគ្នានេះដែរ យក​ល្អ​គួរតែ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​ទទួលទាន​ទឹក​ទៅ​តាម​ការប្រែប្រួល​នៃ​រដូវ​កាល​ផងដែរ​។ ឧទាហរណ៍ យក​ល្អ គួរតែ​ធ្វើ​អោយ​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​រដូវក្តៅ​។ បើសិន​ជា​អ្នក​មិន​មាន​បញ្ហា​ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម ឬ​លើស​សម្ពាធ​ឈាម​ទេ អ្នក​អាច​ទទួល​ទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​ផ្អែម ឬ​ជាតិ​អេឡិចត្រូ​លីត្រ​។ វា​មិន​ត្រឹមតែ​ជួយ​ធ្វើអោយ​អ្នក​ស្រស់ស្រាយ​ទេ តែ​ក៏​ជួយ​បង្កើន​ថាមពល​អ្នក​បាន​ដែរ​។ ក្រៅពីនេះ យក​ល្អ អ្នក​គួរតែ​ទទួលទាន​ទឹក​អោយបាន​ច្រើន​បំផុត​នៅ​ពេល​ព្រឹក​។ ក្រោយ​ភ្ញាក់​ពី​គេង វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ទទួល​ទាន​ទឹក​អោយបាន​ពី ២ ទៅ ៤ កែវ​។ អ្នក​ក៏​អាច​បន្ថែម​ទឹក​ក្រូចឆ្មារ ឬ​ទឹកឃ្មុំ​បាន​ផង​ដែរ​។ 

ប្រភពភ៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម