អត្ថប្រយោជន៍ដ៏អស្ចារ្យនៃ ការទទួលទានទឹក
ជួយអោយរាងកាយស្អាត
តើអ្នកកំពុងតែព្យាយាមសម្រកទម្ងន់ដែរទេ? ទឹកជួយបង្កើនការរំលាយអាហារ និងធ្វើអោយអ្នកឆាប់ឆ្អែតបាន។ ជំនួសអោយភេសជ្ជៈមានកាឡូរីខ្ពស់ ហើយប្តូរមកទទួលទានទឹកធម្មតាមួយកែវមុនញ៉ាំអាហារវិញនឹងជួយអោយអ្នកឆ្អែតកាន់តែយូរ។
ទឹកជួយបង្កើនថាមពល
បើសិនជាអ្នកកំពុងតែមានអារម្មណ៍ថាអស់កម្លាំងនោះ ចូរទទួលទានទឹកអោយបានច្រើន ព្រោះការខ្សោះជាតិទឹកក៏ធ្វើអោយមនុស្សយើងនឿយហត់ដែរ។ ការទទួលទានទឹកក្នុងចំនួនដ៏ត្រឹមត្រូវនឹងជួយអោយបេះដូងច្របាច់ឈាមបានកាន់តែមានប្រសិទ្ធភាព។ ទឹកអាចជួយអោយឈាមដឹកនាំអុកស៊ីសែន និងជីវជាតិសំខាន់ៗផ្សេងទៀតទៅចិញ្ចឹមកោសិកាផងដែរ។
បន្ថយស្ត្រេស
ជាលិការខួរក្បាលមានជាតិទឹកប្រហែល ៧០ ទៅ ៨០ ភាគរយ។ បើសិនជាអ្នកខ្សោះជាតិទឹក រាងកាយ នោះចិត្តរបស់អ្នកនឹងអាចបង្កជាបញ្ហាស្ត្រេសតែម្តង។ បើសិនជាអ្នកមានអារម្មណ៍ថាស្រេកទឹក នោះមានន័យថា អ្នកមានអាការៈខ្សោះជាតិទឹកបន្តិចបន្តួចហើយ។ ដើម្បីកុំអោយមានស្ត្រេសកាន់តែច្រើននោះ ចូរទទួលទានទឹកមួយកែវ ឬកាន់ដបទឹកមួយតាមខ្លួនជាទៀងទាត់។
ធ្វើអោយសាច់ដុំរឹងមាំ
ការទទួលទានទឹកជួយបង្ការកុំអោយរមួលសាច់ដុំ និងផ្តល់ជាជាតិរំអិលក្នុងសន្លាក់ផងដែរ។ នៅពេលអ្នកមានជាតិទឹកក្នុងខ្លួនល្អហើយ អ្នកពិតជាអាចហាត់ប្រាណបានកាន់តែយូរ និងមានភាពរឹងមាំកាន់តែខ្លាំងថែមទៀត។
ផ្តល់ជីវជាតិដល់ស្បែក
ស្បែកដែលមានភាពជ្រីវជ្រួញនឹងកាន់តែធ្ងន់ធ្ងរថែមទៀតនៅពេលអ្នកខ្សោះជាតិទឹក។ ទឹក គឺជាក្រែមរក្សាសម្រស់បែបធម្មជាតិតែម្តង។ ការទទួលទានទឹក មានន័យថាជាការផ្តល់ជាតិទឹកដល់កោសិកាស្បែកដើម្បីទទួលបានភាពក្មេងជាងវ័យ។ ក្រៅពីនេះវាក៏ជួយពង្រឹងដល់របត់ឈាមរត់ក្នុងស្បែក និងបង្កើតបានជាស្បែកឡើងពណ៌ក្រហមព្រឿងៗតែម្តង៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- កូនយល់សប្តិអាក្រក់ គួរកែទម្លាប់គេង
- អត្ថប្រយោជន៍ សម្រាប់ស្ត្រីជាម្តាយ ពេលបំបៅដោះកូន
- តើអ្វីទៅជាជំងឺHirschsprung?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!