ហេតុអ្វីបានជាអ្នកគួរ “គេងស្រាត” នៅពេលយប់?
ការគេងមិនស្លៀកសម្លៀកបំពាក់ជាមួយដៃគូពិតជាមានប្រយោជន៍ណាស់ សម្រាប់ការផ្លាស់ប្តូរបរិយាកាស។ ចំពោះអ្នកដែលគេងមួយស្រឡេតដោយមិនស្លៀកសម្លៀកបំពាក់ក៏ទំនងជាទទួលបានការសប្បាយរីករាយជាមួយនឹងស្នេហារបស់ខ្លួនដែរ។
តាមការស្រាវជ្រាវទៅលើមនុស្សពេញវ័យជនជាតិអង់គ្លេស ១០០០ នាក់ដែលរៀបការរួចបានអោយដឹងថា អ្នកដែលគេងមិនស្លៀកសម្លៀកបំពាក់ជាមួយដៃគូខ្លួន ពួកគេពិតជាសប្បាយចិត្តចំពោះស្នេហារបស់ខ្លួនណាស់ ចំណែកឯអ្នកស្លៀកឈុតគេងវិញមានតែ ៤៨ ភាគរយដែលមានអារម្មណ៍បែបនេះ។
ខណៈពេលដែលរឿងនេះមិនមានការសិក្សាតាមបែបវិទ្យាសាស្ត្រពិតប្រាកដនោះ វាពិតជាធ្វើអោយយើងយល់ថា ការថ្នាក់ថ្នមគូស្នេហ៍ដោយដោះសម្លៀកបំពាក់អស់អាចបង្កើនអារម្មណ៍រីករាយក្នុងរង្វង់ស្នេហាបាន។
ការសិក្សាថ្មីមួយបានរកឃើញថា គូស្នេហ៍ដែលគេងមួយស្រឡេតក្រោយពីរួមភេទរួច គឺមានចំណងស្នេហាកាន់តែជ្រៅ និងរីករាយ ខណៈពេលដែលការសិក្សាមួយផ្សេងទៀតរកឃើញថា កាលណាអ្នកគេងកាន់តែជិតដៃគូ ស្នេហាអ្នកកាន់តែមានភាពប្រសើរឡើង។ គ្មានអ្វីល្អដូចជាសកម្មភាពស្បែកប៉ះស្បែកទេ ជាពិសេសក្នុងពេលឡើងគ្រែរួមភេទតែម្តង។
មិនខ្វល់ថាមានហេតុផលអ្វីឡើយ វាហាក់បីដូចជានិយាយថា របៀបដែលអ្នកគេងជាមួយដៃគូពិតជាមានទំនាក់ទំនងនឹងការសប្បាយចិត្តក្នុងរង្វង់ស្នេហា។ ដូច្នេះ នៅយប់នេះ អ្នកគួរតែអនុវត្តរឿងនេះហើយ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ក្មេងអាយុពី៨ខែ ទៅមួយឆ្នាំគេងយូរប៉ុណ្ណា?
- ការថែទាំស្បែក ដែលកាន់តែចាស់
- ចង់បានមុខស្អាត គ្មានមុនមួយគ្រាប់ គ្រាន់តែប្រើទឹកឃ្មុំ!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!