នរងគ្រោះ​ដែលមាន​ជំងឺ Ebola ត្រូវ​​ក្រុម​គ្រួ​សារ​​អូស​​ទម្លាក់​​ចោល​​តាម​​ផ្លូវ ព្រោះ​ខ្លាច​ឆ្លង​មេរោគ​កំណាច​នេះ​

 
 

បុរស​វ័យក្មេង​ម្នាក់​បាន​ដេកស្លាប់​យ៉ាង​អាណោច​អាធ​ម នៅលើ​ដងផ្លូវ​មួយ​នៃ​ប្រទេស លី​បេ​រី​យ៉ា ខណៈ​អ្នកដំណើរ​ឆ្លងកាត់ និង​កុមារ​តូចៗ បាន​ត្រឹម​សម្លឹង​ឱបដៃ​ឈរ​មើល ដោយ​ពួក​មិន​ហ៊ាន​ចូល​ក្បែរ ។​
​បុរស​នេះ គឺជា​មនុស្ស​ម្នាក់ ក្នុងចំណោម​ជនរងគ្រោះ​ជាច្រើន​នាក់ ដែល​ត្រូវបាន​អូស​ចេញពីផ្ទះ​របស់​ពួកគេអូសចេញ​ពី​ផ្ទះ និងយក​​មក​​ទម្លាក់ចោល​នៅលើ​ដងផ្លូវ​នៃ​ប្រទេស​នេះ ដោយសារ​សាច់ញាតិ​គ្រួសារ ខ្លាច​ឆ្លង​ជំងឺ​អេ​បូ​ឡា (Ebola) ។​
​សូមបញ្ជាក់ថា មេរោគ​ប្រល័យ​ជីវិត​មនុស្ស​ដ៏​កំណាច ដែល​អាចធ្វើ​ឲ្យ​ជនរងគ្រោះ​រង​ទទួល​ការ​ជាំ​ធ្ងន់ធ្ងរ និង​ចេញឈាម​តាម​ភ្នែក និង​មាត់ មួយ​នេះ ត្រូវបាន​គេ​អះអាងថា បាន​កំពុង “​រស់នៅ​” ក្នុង​ខ្លួន​មនុស្ស​ជិត ៩០០ នាក់ នៅ​ទូទាំង​ទ្វីបអាហ្វ្រិក​ខាងលិច រហូតមកទល់​ពេលនេះ ។​
​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​លី​បេ​រី​យ៉ា បានចេញ​ប្រកាស​យុទ្ធសាស្ត្រ​ចាត់វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​ជំងឺ​កំណាច​នេះ ក្នុងនោះ​រួមមានៈ ការបិទ​ប្រកាស​នៅតាម​ការបិទ​សាលារៀន​, ដាក់​ដោយឡែក​ពីគ្នា (​ការពារ​ឆ្លង​រោគ​) នៅលើផ្ទះ​របស់​ជនរងគ្រោះ និង​តាមដាន​មិត្ត​ភ័ក្តិ និង​សាច់ញាតិ​របស់​ពួកគេ ។​
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន Lewis Brown បាន​និយាយថា ពលរដ្ឋ​ក្នុង​តំបន់​បានចាប់ផ្តើម​អូស​សាកសព​មនុស្ស​ជាទី​ស្រឡាញ់​របស់គាត់ ទម្លាក់​​ចោល​​តាម​បណ្តា​ដងផ្លូវ ដោយ​ភ័យខ្លាច​ថា បទ​ចំណាត់ការ​ថ្មី​របស់​រដ្ឋាភិបាល នឹងមាន​ហានិភ័យ​ដល់​សុខភាព​ផ្ទាល់​របស់​ពួកគេ ៕​ប្រភពៈ ksn-news.com

article-2717762-204D76EF00000578-701_634x421article-2717762-2048F81100000578-534_634x421article-2717762-204CE7A200000578-361_634x469 article-2717762-204CE7B900000578-24_634x472    article-2717762-204900D200000578-411_634x476 article-2717762-2049352000000578-526_634x487

article-2717762-2049CDC600000578-696_634x422
ក្មេងៗលីបេរីយ៉ា ត្រូវបានលើកកម្ពស់ឲ្យចេះលេងសម្អាតដៃរបស់ពួកគេ

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម