​គន្លឹះ គ្រប់គ្រង និង​ដោះស្រាយ​ជម្លោះ​

 
 

​ការគ្រប់គ្រង និង​ដោះស្រាយ​ជម្លោះ ទាមទារ​អោយមាន​សមត្ថភាព​ដើម្បី​បន្ថយ​បញ្ហា​បាន​យ៉ាង​លឿន និង​ផ្តល់​នូវ​ផ្លូវ​អារម្មណ៍ល្អ​ឡើងវិញ​។ ដើម្បី​អោយមាន​ដំណើរកា​រ​ល្អ​បាន អ្នក​គួរ​អនុវត្ត​តាម​គោលការណ៍​នាំ​ដូចខាងក្រោម ៖
 

​ស្តាប់​នូវ​អ្វី​ដែល​យើង​នឹង​អាច​និយាយ​វិញ​ម្តង​
នៅពេល​យើង​ស្តាប់ យើង​មាន​ទំនាក់ទំនង​យ៉ាង​ជ្រៅ​ចំពោះ​តម្រូវការ និង​ផ្លូវចិត្ត​របស់​ខ្លួនឯង និង​អ្នក​ដទៃ​ផងដែរ​។ ការ​ស្តាប់​ក៏​ជួយ​ពង្រឹង​ដល់​សមត្ថភាព​ខ្លួនឯង ប្រាប់​ខ្លួនឯង និង​ធ្វើអោយ​អ្នក​កាន់តែ​ងាយស្រួល ដើម្បី​ស្តាប់លឺ​នូវ​អ្វី​ដែល​យើង​នឹង​អាច​និយាយ​វិញ​ម្តង​។​

បង្កើត​នូវ​ដំណោះស្រាយ​ជម្លោះ​អោយ​ច្រើនជាង​ការចង់​ឈ្នះ​
ការថែរក្សា និង​ពង្រឹង​ដល់​ទំនាក់ទំនង​គួរតែ​ធ្វើ​អោយបាន​ច្រើន​ជាង​ការឈ្លោះគ្នា​យកឈ្នះ​រៀងៗ​ខ្លួន​។ ចូរ​ធ្វើខ្លួន​អោយមាន​ការគោរព​ចំពោះ​អ្នក​ដទៃ និង​ទស្សនៈ​របស់​គេ​។ 

ផ្តោត​សំខាន់​ទៅលើ​ពេលបច្ចុប្បន្ន​
បើសិន​ជា​អ្នក​កំពុងតែ​មាន​ភាព​ទើសទាល់​ចំពោះ​បញ្ហា​កាលពី​មុន​នោះ សមត្ថភាព​ដោះស្រាយ​របស់​អ្នកនឹង​ចុះខ្សោយ​ជាមិនខាន​។ ដូច្នេះ ចូរ​ផ្តោត​សំខាន់​ទៅលើ​អ្វី​ដែល​អ្នក​អាចធ្វើ​បាន​នៅពេល​បច្ចុប្បន្ន​នេះ ដើម្បី​អាច​ដោះស្រាយ​បញ្ហា​។ 

មាន​គំនិត​ចង់​អនុគ្រោះ​
ការដោះស្រាយ​ជម្លោះ​អាច​បរាជ័យ បើសិន​ជា​អ្នក​មិន​ចង់ ឬ​មិន​អាច​អនុគ្រោះ​អោយ​អ្នក​ដទៃ​បាន​។ ដំណោះស្រាយ​ដែល​គ្រាន់តែ​ផ្តល់នូវ​ការដាក់ទោស មិន​អាច​ប៉ះប៉ូវ​នូវ​អ្វី​ដែល​បាត់បង់​បានទេ តែ​បែរជា​បន្ថែម​បញ្ហា​កាន់តែច្រើន​ទៅវិញ​ទេ៕

ប្រភព៖ Heatlth.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម