ទំនាក់ទំនង​មិនល្អ រវាង​ឪពុកម្តាយ និង​កូន​

 
 

​កំហឹង អាចធ្វើ​ទំនាក់ទំនង​រវាង​ឪពុកម្តាយ និង​កូន​ធ្លាក់ចុះ និង​កាន់តែ​លែង​មាន​ប្រសិទ្ធិភាព​។ ការយល់ដឹង​អំពី​មូលហេតុ​ដែល​ធ្វើអោយ​កូន​មិន​ព្រមស្តាប់​អ្នក ឬ​មូលហេតុ​ដែល​អ្នក​ហាក់បីដូច​ជា​មិន​ចាប់អារម្មណ៍​លើ​អ្វី​ដែល​គេ​និយាយ អាច​ជួយ​អោយ​អ្នក​ពង្រឹង​ដល់​ភាព​ខ្លាំងក្លា​នៃ​ការរស់នៅ​ក្នុង​គ្រួសារ និង​ចៀសផុត​ពី​ទំនាស់​មិនបានការ​ទៀតផង​។

​ការពិតជាទូទៅ
​បើសិន​ជា​អ្នក​យល់ថា ខ្លួនឯង​កំពុងតែ​និយាយ​អ្វី​សរុប ឬ​បែប​ទូទៅ​អោយ​កូន​អ្នក​ស្តាប់​ដូចជា “​កូន​ឯង​ដូចជា​មិន​ដែល​ធ្វើ​តាម​អ្វី​ដែល​ប៉ា​ប្រាប់​សោះ​” ... ពេលនោះ​គេ​ទំនងជា​មិន​មាន​ប្រតិកម្ម​វិជ្ជមាន​ចំពោះ​សម្តី​របស់​អ្នក​ឡើយ​។ នៅ​ពេល​អ្នក​ព្យាយាម​ធ្វើ​អ្វីមួយ​ដែល​ទូទៅ​ជ្រុល​ពេក​នោះ កូន​ក៏​អាច​ទទួល​បាន​ភាព​ទូទៅ​នោះ​បែប​អាក្រក់ ឬ​ខុសពី​ការពិត​ដែរ​។ រឿង​នេះ​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ការស្រឡាញ់​ពេញចិត្ត​របស់គេ និង​បំបែកបំបាក់​ដល់​ទំនាក់ទំនង​របស់​អ្នក និង​គេ​ទៀតផង​។

​ជំនះ​រក​ភាព​ឯករាជ្យ​
​មិន​ខ្វល់​ថា​អ្នក​មាន​កូន​ទើបតែ​រៀន​ចេះ​ដើរ​ដែល​ប៉ិន​ឆ្ងល់ ឬ​យុវវ័យ​ដែល​ធ្វើខ្លួន​ជា​មនុស្ស​ធំ​ក្នុងបន្ទុក​ទេ តម្រូវការ​ដើម្បី​ទទួល​បាន​ភាព​ឯករាជ្យ​អាច​នឹង​បំបែកបំបាក់​ទំនាក់ទំនង​វិជ្ជមាន​របស់​អ្នក​ទាំង​ពីរ​បាន​។ ទោះបីជា​ភាព​ឯករាជ្យ គឺជា​រឿង​ល្អ​យ៉ាងណាក៏ដោយ អោយ​តែ​កូន​អ្នក​យល់ថា គេ​មិន​ចង់​ស្តាប់​អ្នកនោះ វា​នឹង​ក្លាយទៅជា​បញ្ហា​សម្រាប់​គេ​ជាមិនខាន​។ ឧទាហរណ៍ បើសិន​ជា​អ្នក​យល់ថា កូន​អ្នក​គួរតែ​នៅផ្ទះ ដើម្បី​ញ៉ាំ​អាហារ​ពេល​យប់​ជាមួយ​គ្រួសារ​នោះ គេ​ប្រហែលជា​មិន​ខ្វល់​អំពី​សំណើរ​របស់​អ្នក និង​លែង​ស្តាប់​អ្នក​តែម្តង​ក៏មានដែរ​។

​ការ​ជម្នះ និង​ជម្លោះ​របស់​គ្រួសារ​
​ស្ថិត​ក្នុង​ពេលវេលា​ដ៏​លំបាក​មួយ​ដូចជា ការ​លែងលះគ្នា សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ជំហ​របស់​គ្រួសារ និង​ដាក់​សម្ពាធ​ដល់​ទំនាក់ទំនង​រវាង​ឪពុកម្តាយ និង​កូន​ជាមិនខាន​។ នៅពេល​គ្រួសារ​កំពុង​តែ​មាន​ការ​លំបាក​រយៈពេល​យូរ​បែបនេះ ទំនាក់ទំនង​របស់​អ្នក​ប្រហែល​ជា​ថយចុះ ឬ​ចប់​តែម្តង​។ ឧទាហរណ៍ បើសិន​ជា​អ្នក​កំពុងតែ​រស់នៅ​ចែកផ្លូវ​គ្នា​នោះ កូន​ប្រហែលជា​ខឹង​នឹង​អ្នក ឬ​អ្នក​ប្រហែល​ជា​ទទួលរង​នូវ​ការឈឺចាប់​ខាង​ផ្លូវចិត្ត​ទៀត​ក៏មាន​ដែរ​៕ 

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម