ទំនាក់ទំនង ដើម្បីសហការណ៍គ្នាបានល្អ
ទំនាក់ទំនងដ៏មានប្រសិទ្ធភាព គឺជានិន្នាការដ៏សំខាន់ដើម្បីទទួលបានជោគជ័យ។ វាអាចជួយបង្កើតការជឿជាក់ និងមជ្ឈដ្ឋានដែលអាចដោះស្រាយបញ្ហា និងការលើកទឹកចិត្តអោយចេះបញ្ចេញយោបល់។ នៅពេលដែលគ្មានទំនាក់ទំនង ការយល់ច្រឡំគ្នាច្រើនតែធ្វើអោយមានជម្លោះ និងភាពសាំចិត្តកើតមានក្នុងសមាជិកក្រុមការងារ។
ប្រធានស្ថាប័ននីមួយៗត្រូវតែយល់ថា ទំនាក់ទំនងល្អ និងភាពជាអ្នកដឹកនាំល្អត្រូវតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ស្ថិតក្នុងមូលដ្ឋានមួយនេះ យើងនឹងបង្ហាញនូវព័ត៌មានច្រើនសម្រាប់តម្រូវការប្រចាំថ្ងៃ។
ការផ្ញើសារអាចធ្វើឡើងតាមរបៀបជាច្រើនដូចជា សារជាអក្សរតាមទូរស័ព្ទ អ៊ីម៉ែល និងតាមបណ្តាញទំនាក់ទំនងក្នុងសង្គមផ្សេងៗ។ បើសិនជាអ្នកអ្នកពិតជាចង់ធ្វើអោយក្រុមហ៊ុន ឬរចនាសម្ព័ន្ធក្រុមហ៊ុនដំណើរការបានល្អ ជាពិសេសការចូលរួមសការគ្នា ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយដល់អ្នកបាន។
គ្រប់គ្រងស្ត្រេសសម្រាប់ទំនាក់ទំនងដ៏មានប្រសិទ្ធភាព
ការដែលមានភាពតានតឹងខ្លាំងពេកអាចនាំអោយទំនាក់ទំនងមិនសូវល្អឡើយ ជាពិសេស នៅពេលដែលទំនាក់ទំនងរបស់អ្នកមានការផ្ញើសារតាមរយៈអ៊ីម៉ែលច្រើនពេក។ ការសរសេរអ៊ីម៉ែល ឬសារមិនបានល្អអាចងាយនឹងមានការយល់ច្រឡំ និងជាសញ្ញាមិនត្រឹមត្រូវ ដែឡអាចធ្វើអោយខូចខាតដល់សមត្ថភាពនៃការគិតច្បាស់លាស់ ព្រមទាំងទំនាក់ទំនងដែលគ្មានប្រសិទ្ធភាពទៀតផង។ ដូច្នេះ អ្វីដែលអ្នកគួរធ្វើ អ្នកគួរតែពន្យារពេលធ្វើការទាក់ទង ឬផ្ញើសារសិន នៅពេលអ្នកស្ត្រេស។ ចូរប្រើពេលវេលាខ្លះដើម្បីបន្ធូរអារម្មណ៍មុនពេលធ្វើទំនាក់ទំនងជាមួយអតិថិជន និងក្រុមការងារ។
លុបបំបាត់ឧបសគ្គក្នុងទំនាក់ទំនង
ទំនាក់ទំនងដ៏មានប្រសិទ្ធភាពអាចក្លាយទៅជាងាយស្រួលជាងមុនបាន នៅពេលដែលសមាជិកក្រុមទាំងអស់មានការយល់ដឹងអំពីគ្នាទៅវិញទៅមកច្បាស់លាស់ដែរ។ សូមអរគុណចំពោះបច្ចេកវិទ្យាទំនើបៗ ព្រោះមានឧបករណ៍ដែលអាចប្រើអ៊ីនធើណេតបានច្រើនណាស់ ដើម្បីផ្តល់នូវភាពកាន់តែងាយស្រួលដល់សមាជិកក្រុមបានប្រាប់គ្នាថា ពួកគេបាននៅជាមួយគ្នា ឬកំពុងតែមានវត្តមាន។ ចូរលើកទឹកចិត្តដល់សមាជិកក្រុមរបស់អ្នក ដើម្បីពិភាក្សាគ្នា និងសហការណ៍គ្នាទៅវិញទៅមកតាមរយៈការផ្ញើសារតាមអ៊ីនធើណែត។
ការធ្វើកិច្ចប្រជុំតាមរយៈវីដេអូ ឬសម្លេងទូរស័ព្ទតាមរយៈកម្មវិធី Skype ឬ Google Hangout ពី Google Plus ជារៀងរាល់ថ្ងៃ និងសប្តាហ៍ គឺជាអ្វីដែលត្រូវតែធ្វើទៅតាមតម្រូវការរបស់សមាជិកអ្នក។ ការប្រជុំមិនគួរណាមានរយៈពេលវែងនោះទេ។
ចូរលើកទឹកចិត្តដល់សមាជិកក្រុមរបស់អ្នក អោយទូរស័ព្ទមកអ្នកដោយផ្ទាល់នៅពេលមានតម្រូវការជាសំខាន់ និងពិភាក្សាគ្នា ដូច្នេះ លំហូរនៃការងារក៏នឹងមិនមានអ្វីរាំងស្ទះទៀតដែរ។
ការអនុវត្តបែបនេះ គឺជាអ្វីដែលអាចគិតថាមានប្រយោជន៍ និងអាចដោះស្រាយបញ្ហាបានកាន់តែលឿន ព្រមទាំងអាចច្នៃប្រឌិតនូវកិច្ចពិភាក្សាដែលថ្មីៗចំពោះពេលវេលាពិប្រាកដ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ដឹងទេថាមុខងាររបស់ពងស្វាសមានអ្វីខ្លះ?
- មានកំហឹងគួរតែគ្រប់គ្រងយ៉ាងដូចម្តេច?
- មកកុហកថាស្រលាញ់អូនម្តងទៀតបានទេ ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!