រឿង ៥ យ៉ាង​ដែល​មនុស្ស​ស្រី​កត់សម្គាល់​លើ​មនុស្ស​ប្រុស​

 
 

​ខណៈពេល​ដែល​មនុស្ស​ប្រុស​មើល​មនុស្ស​ស្រី​ដោយ​ក្តី​ស្នេហ៍ និង​ចាប់ផ្តើម​កើតចេញ​ពី​គំនិត​យោបល់​របស់​ពួកគេ​ផង​ដែរ​នោះ មនុស្ស​ស្រី​ក៏​កត់សម្គាល់​ទៅលើ​រឿង​ដំបូង​មួយ​ចំនួន​តូច​លើ​បុរស​ដែរ កាលណា​ពួកគេ​បាន​ជួបគ្នា​។ ហើយ​ចំណាប់អារម្មណ៍​ដំបូង​មួយ​នេះ​នឹង​អាច​ជួយ​បើកផ្លូវ​សម្រាប់​ការធ្វើ​ទំនាក់ទំនង​នៅពេល​អនាគត​បាន​។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ ៥​យ៉ាង​ដើម្បី​បង្កើត​ការចាប់អារម្មណ៍ ហើយក៏​ជា​អ្វី​ដែល​មនុស្ស​ស្រី​តែង​កត់សម្គាល់​លើ​មនុស្ស​ប្រុស​ដែរ​។

​រូបរាង​ខាងក្រៅ​
​រូបរាង​ខាង​ក្រៅ​របស់​អ្នក គឺជា​ចំណុច​ចាប់អារម្មណ៍​ដំបូង​គេ ដែល​ស្ត្រី​គ្រប់រូប​កត់សម្គាល់​ក្នុង​រយៈពេល​ពីរ​បី​នាទី​ដំបូង​។ រឿង​នេះ​មាន​ដូចជា កម្ពស់ ទម្ងន់ លក្ខណៈ​ខាងក្រៅ សក់ ភ្នែក និង​អ្វីៗ​ជាច្រើន​ទៀត​។ ដូច្នេះ មនុស្ស​ប្រុស​ត្រូវ​ចំណាយពេល​នៅ​កន្លែង​ហាត់ប្រាណ​ដើម្បី​ទទួល​សុខភាព​ល្អ​ពី​ខាងក្នុង​មកវិញ​។ ហើយ​មិន​ត្រូវ​ភ្លេច​ស្លៀកពាក់​អោយបាន​សមរម្យ ថែរក្សា​ក្រចក និង​ដៃ​អោយបាន​ស្អាត​ល្អ​ផង​។

​ស្តាយ​
​នៅ​រយៈពេល​ពីរ​បី​វិនាទី​បន្ទាប់ របៀប​ស្លៀកពាក់ និង​ស្តាយ​របស់​អ្នក​នឹង​ត្រូវ​បាន​ចាត់​ចូលទៅ​ក្នុង​ការសង្កេតរ​បស់​នាង​ដែរ​។ របៀប​នៃ​ការ​ស្លៀកពាក់​របស់​អ្នកនឹង​បង្ហាញ​អោយដឹង​នូវ​អត្ត​ច​រឹក​ជាច្រើន​របស់​អ្នក​។ រឿង​នេះ​មិនមែន​មានន័យថា អ្នក​គួរតែ​ស្លៀកពាក់​យ៉ាងណា​អោយ​ដូច​តារាភាពយន្ត​គ្រប់​ពេល​នោះ​ទេ ប៉ុន្តែ ចូរ​ចៀសវាង​ការ​ស្លៀកពាក់​ណា​ដែល​អាក្រក់​មើល​ដូចជា ការពាក់​ស្បែកជើង​កីឡា​ជាមួយ​ខោខ្លី​។ អ្នក​ប្រហែលជា​មិន​ដឹង​អំពី​រឿង​នេះ​ទេ​មើលទៅ ប៉ុន្តែ វា​គឺជា​របៀប​ដែល​មនុស្ស​ស្រី​ចូលចិត្ត​កត់សម្គាល់​ណាស់​។

​ទំនុកចិត្ត​
​មនុស្ស​ស្រី​ចូល​ចិត្ត​មនុស្ស​ប្រុស​ណា​ដែល​មាន​ភាព​អង់អាច​ក្លាហាន ស្មោះត្រង់ និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ចំពោះ​ទស្សនៈ និង​គំនិត​យោបល់​។ ក្នុង​ពេល​ចាប់ផ្តើម​និយាយ​សន្ទនា​គ្នា នាង​ច្បាស់​ជា​ព្យាយាម​ចង់ដឹងថា​តើ​អ្នក​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្លាំង​ប៉ុណ្ណា និង​មានបំណង​ចង់​ខិត​ទៅរក​អ្វី​មួយ​បែប​វិជ្ជមាន ឬ​អវិជ្ជមាន​ជាមិនខាន​។ ដូច្នេះ អ្នក​គួរតែ​ធ្វើ​អ្វីៗ​បែប​វិជ្ជមាន និង​ដាក់​ខ្លួន​បន្តិច​ខណៈពេល​និយាយ​ជាមួយ​មនុស្ស​ស្រី ប៉ុន្តែ ត្រូវតែ​មាន​គោល​គំនិត​ឆ្ពោះទៅរក​អ្វីៗ​ដែល​អ្នក​កំពុងតែ​និយាយ​ផង​។ ទោះបីជា​យ៉ាងនេះក្តី មិន​ត្រូវ​ព្យាយាម​ដឹកនាំ​ការសន្ទនា​មុន​ឡើយ និយាយ​រួម​ចូរ​កុំ​ធ្វើខ្លួន​ជា​មនុស្ស​ឆ្លាត​អោយសោះ​។

​ការទំនាក់ទំនង​
​មនុស្ស​ស្រី​នឹង​អាច​យល់​ថា អ្នក​ជា​មនុស្ស​ដែល​គួរ​អោយ​ធុញទ្រាន់​បាន បើសិន​ជា​អ្នក​មិន​អាច​រក្សា​ការនិយាយ​គ្នា​ជាមួយ​នាង​បានយូរ​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា​រក្សា​ការយកចិត្តទុកដាក់​ចំពោះ​នាង​អោយ​បាន និង​អោយ​អ្វីៗ​មាន​ភាពរស់រវើក​។ កាលណា​មាន​ទំនាក់ទំនង​កាន់តែច្រើន អ្នកនឹង​បានដឹង​អំពី​នាង​ក៏​កាន់តែ​ច្រើន​ដែរ​។ នាង​ប្រហែល​ជា​កត់សម្គាល់​ទៅ​លើ​ជំនាញ​ធ្វើ​ទំនាក់ទំនង​របស់​អ្នក​ហើយ ដូច្នេះ ចូរ​ធ្វើ​ខ្លួនឯង​ជា​មនុស្ស​ដែល​ប៉ិន​និយាយ និង​ចៀសវាង​ការ​ក្រអឺតក្រទម​។​

​កំប្លែង​
​មនុស្ស​ស្រី​ចូលចិត្ត​បុរស​ណា​ដែល​មាន​ភាព​កំប្លែង និង​អាច​ធ្វើអោយ​ពួកនាង​សើច​បាន​។ មនុស្ស​ប្រុស​ប្រភេទ​នេះ​ពិតជា​មាន​ការពេញនិយម​ខ្លាំង​ណាស់​ចំពោះ​ស្ត្រី ហើយ​ក៏​យល់ថា​មាន​ផាសុខភាព​ផងដែរ​។ ចូរ​ចាប់ផ្តើម​នូវ​ការនិយាយ​គ្នា​បន្តិចបន្តួច និង​កត់​សម្គាល់​នូវ​អ្វី​ដែល​កំប្លែង​ខ្លះ​ផង​។ ចូរ​ចៀសវាង​ការនិយាយ​កំប្លែង​បែប​អាសអាភាស​ក្នុងពេល​និយាយ​គ្នា​ដំបូង​៕ 

Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម