វិធី “បន្ថយជម្លោះ” នៅកន្លែងធ្វើការ
តើអ្នកធ្លាប់គ្រប់គ្រងជម្លោះនៅកន្លែងធ្វើការដែរឬទេ? នៅពេលខ្ញុំមានអាយុ ១៨ ឆ្នាំ និងទើបតែចេញពីវិទ្យាល័យក្តៅៗ ខ្ញុំបានទទួលការងារដំបូងមួយ ដែលងាយនឹងមានប្រតិកម្មជាមួយអ្នកធ្វើការជាមួយគ្នានៅទីនោះ។ ខ្ញុំមិនមានអ្វីច្រើនដើម្បីប្រៀបធៀបបទពិសោធន៍ការងារជាមួយគេទេ ប៉ុន្តែ ខ្ញុំគ្រាន់តែដឹងមុនថា នឹងមានជម្លោះមួយចំនួនរវាងមនុស្សស្រីដែលខ្ញុំធ្វើការជាមួយជាមិនខានឡើយ។ វាអាចជាការនិយាយដើមគ្នា និងការវាយតម្លៃដោយប្រើពាក្យមិនគួរនិយាយជាដើម។ ដូច្នេះ ខ្ញុំនឹងបង្ហាញនូវវិធីសាស្ត្រមួយចំនួនតូចសម្រាប់បញ្ឈប់ការបង្ករឿង ឬជម្លោះនៅកន្លែងធ្វើការ។
បង្កើតបំណងអ្នកអោយលឿនបន្តិច
នៅពេលចាប់ផ្តើមការងារថ្មីមួយ វាមិនងាយនឹងសម្របខ្លួនទៅតាមគោលការណ៍នៅកន្លែងធ្វើការទេ ហើយអ្នកចាស់នៅទីនោះក៏ប្រហែលជាមិនសូវពេញចិត្តនឹងយើងដែរ។ កត្តានេះប្រហែលជាមូលហេតុដែលធ្វើអោយអ្នកមិនអាចស៊ូទ្រាំបានទៀតទេ ដូច្នេះ យកល្អគួរតែចៀសពីពួកគេអោយឆ្ងាយបន្តិចទៅ។
ចូរបង្កើតបំណងរបស់អ្នកដើម្បីកាច់ចង្កូមរាល់ការផ្លាស់ប្តូរអវិជ្ជមានទាំងអស់ ដើម្បីអោយចូលទៅក្នុងផ្លូវវិជ្ជមាន និងកាត់បន្ថយទំនាស់ជាមួយអ្នកធ្វើការជាមួយគ្នា។
មិនត្រូវលេងសើចពេលធ្វើការងារដែលសំខាន់ៗឡើយ
នេះមិនមែនជាការធ្វើចរិកឈ្លើយទេ តែអ្នកគួរតែធ្វើខ្លួនជាអ្នកជំនាញម្នាក់ក្នុងការងារ តែអ្នកអាចផ្លាស់ប្តូរប្រធានបទ ឬធ្វើអោយបរិយាកាសសប្បាយរីករាយបាន (នៅពេលដែលសមរម្យ)។
ជួយសហការ
ការចៀសវាងជម្លោះនៅកន្លែងធ្វើការមិនគួរណាជាការដកខ្លួនចេញពីការធ្វើទំនាក់ទំនងក្នុងសង្គមធ្វើការឡើយ។ ចូរគិតអំពីមធ្យោបាយដែលអាចធ្វើអោយអ្វីៗវិលមកភាពធម្មតាវិញ។
កាត់បន្ថយការរត្អូញត្អែរ
មនុស្សគ្រប់គ្នាចង់មានអារម្មណ៍ថា ពួកគេត្រូវបានគេមើលឃើញ ស្តាប់លឺ និងមានមោទនៈភាព។ ចូរសួរអ្នកធ្វើការជាមួយគ្នាអំពីរឿងខាងក្រៅការងារដែលអ្នកដឹងថាពួកគេចូលចិត្ត។ ធ្វើអោយពួកគដឹងថា អ្នកកំពុងតែយកចិត្តទុកដាក់ទៅលើមនុស្សដូចជាគេ និងអ្វីដែលជារឿងសំខាន់ចំពោះពួកគេ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ៥ ចំណុចដែលបុគ្គលជោគជ័យមានជារួម
- ១០វិធីធ្វើឲ្យនារីមានមន្តស្នេហ៍ សម្បូរប្រុសៗ តាមចែចង់
- បន្ថយអាការៈការក្រហាយទ្រូង អំឡុងពេលមានផ្ទៃពោះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!