សញ្ញាដែលអាចគិតថា “គាត់កំពុងតែស្រឡាញ់ស្រីផ្សេង”
ការរកឃើញនូវសញ្ញាសំខាន់ផ្សេងៗ ប្រហែលមិនមែនជាការពិតក្នុងការមួលបង្កាច់មនុស្សជាទីស្រឡាញ់របស់អ្នកថាកំពុងតែក្បត់ចិត្តអ្នកឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះប្រហែលជាមានការឈឺចាប់ខ្លាំងបំផុត បើសិនជាអ្នកអាចចាប់កំហុសថា គាត់កំពុងតែលង់ស្រឡាញ់ស្រីផ្សេងក្រៅពីអ្នកនោះ។ ដូច្នេះ ដើម្បីជាជំនួយដល់រឿងនេះ យើងមានសញ្ញាខ្លះៗដែលបង្ហាញថា បុរសម្នាក់នោះលែងស្រឡាញ់អ្នកទៀត ឬកំពុងតែមានស្រីថ្មី ៖
ចេះតែគេចពីអ្នក
បើសិនជាគាត់នៅសុខៗស្រាប់តែប្រាប់ថាគ្មានពេលសម្រាប់អ្នក និងគេចចេញពីបញ្ហាដែលអ្នកនឹងលើកមកនិយាយនោះ វាប្រហែលជាអាចបញ្ជាក់បានថា គាត់កំពុងតែចំណាយពេលវេលាជាមួយស្រីស្នេហ៍ថ្មីហើយ។ គាត់ប្រហែលជាអាចមានលេសច្រើនគួរសមដែរក្នុងការមិនអាចមកជួបអ្នកបានដូចជា រវល់ការងារនៅសាលា កន្លែងធ្វើការ ឬកិច្ចការក្នុងគ្រួសារ។ បើសិនជាគាត់គ្រាន់តែមិនបង្ហាញនូវការភ្ញាក់ផ្អើលនៅពេលអ្នកនៅក្បែខ្លួននោះ អ្នកប្រហែលជាត្រូវប្រឈមមុខនឹងការប្រែប្រួលរបស់គាត់ហើយ។
អោយកាដូអ្នក
ជំនួសអោយការគេចមុខពីអ្នក គាត់ប្រហែលជាចាប់ផ្តើមកើតមានចំណង់អ្វីមួយថ្មីដែលចម្លែកភ្លាមៗតែម្តង អាចជាការអោយកាដូអ្នក និងមានប្រតិកម្មអ្វីមួយជាមួយអ្នកបែបមិនធម្មតា។ ទោះបីជាអំណោយដែលគ្មានការរំពឹងទុកគ្រប់ប្រភេទមិនមានអ្វីជាការបារម្ភក៏ដោយ បើសិនជាគាត់កំពុងតែធ្វើរឿងនេះក្នុងបំណងមួយដែលមិនសមនឹងចរឹករបស់គាត់ទេនោះ វាប្រហែលជាមានន័យថា គាត់កំពុងតែព្យាយាមប៉ះប៉ូវស្ថានការណ៍ណាមួយដែលគាត់យល់ថាមានកំហុសហើយ។ ការធ្វើល្អដាក់អ្នក គឺជាភក្តីភាពដែលគាត់នឹងអាចលាងសម្អាតនូវអ្វីបានធ្វើខុស ហើយក៏គួរតែជារឿងធ្វើអោយអ្នកយល់ថា វាចម្លែកក្នុងការទទួលយកដែរ។
វាធ្លាប់កើតឡើងពីមុន
បើសិនជាមិត្តប្រុសអ្នកមានប្រវត្តិលង់ស្រឡាញ់នរណាម្នាក់ផ្សេង ខណៈពេលគេនៅតែមានស្នេហានោះ វាក៏គ្មានហេតុផលណាមួយដែលត្រូវលើកលែងថាគាត់ឈប់ធ្វើរឿងនេះក្នុងពេលនៅជាមួយអ្នកដែរ។ ចូរគិតឡើងវិញក្នុងគ្រាដែលអ្នកចាប់ផ្តើមសាងស្នេហាជាមួយគ្នា។ តើមានស្រីណាផ្សេងទេដែលចូលក្នុងជីវិតរបស់អ្នកទាំងពីរ? តើគាត់នៅតែមានស្នេហាមួយដែលលេងសើច និងគ្មានអត្ថន័យសោះដែរទេ? តើគាត់មានអាថ៌កំបាំងអ្វីចំពោះអតីតកាលរបស់គាត់អត់? បើសិនជាបទពិសោធន៍ផ្ទាល់ខ្លួនអ្នកប្រាប់ថា គាត់មានប្រវត្តិមិនស្មោះត្រង់ ឬមិត្តភក្តិ និងមិត្តស្រីចាស់របស់អស់គាត់ប្រាប់ថាអញ្ចឹងមែននោះ អ្នកគួរតែស្វែងយល់អំពីរឿងនេះហើយ។
មិត្តរបស់គាត់ហាក់បីដូចជាមានភាពចម្លែកពេលជួបអ្នក
បើសិនជាគាត់នៅស្រឡាញ់នរណាម្នាក់ផ្សេងនោះ គាត់ប្រហែលជាប្រាប់រឿងនេះដល់មិត្តស្និទ្ធស្នាលបំផុតរបស់គាត់ហើយ។ ជាលទ្ធផល ទោះបីជាពួកគេនឹងរក្សាការសំងាត់នេះចំពោះអ្នកក៏ដោយ ក៏អាកប្បកិរិយារបស់ពួកគេចំពោះអ្នកប្រហែលជាមានការផ្លាស់ប្តូរហើយ។ ពួកគេប្រហែលជាជ្រើសរើសពាក្យសម្តីនិយាយយ៉ាងប្រុងប្រយ័ត្ន ដើម្បីកុំអោយមានបញ្ហាជាមួយគ្នា និងធ្វើទំនាក់ទំនងគ្នាបន្តទៀតបាន។ រឿងនេះប្រហែលជាបញ្ជាក់អោយដឹងថា ពួកគេដឹងរឿងគ្រប់គ្រាន់ ថាអ្នកនឹងមិនមែនជាផ្នែកមួយនៃជីវិតរបស់គាត់តទៅទៀតទេ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ចង់ណាត់នាងទៅក្រៅ តើគួរធ្វើអ្វីខ្លះទៅ?
- តើមនុស្សប្រុស បញ្ជាក់ការស្រឡាញ់របស់គេ ចំពោះមនុស្សស្រី តាមរបៀបណា?
- ទឹកលុបមុខ ដែលធ្វើឲ្យអ្នកស្អាត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!