​មនុស្ស​ស្រី លង់​ស្រឡាញ់​មនុស្ស​ប្រុស លើ​ចំណុច​ណាខ្លះ​?

 
 

​មនុស្ស​ប្រុស​ភាគច្រើន​នឹង​លែង​សាំ​ចិត្ត​ទៀត នៅពេលដែល​ពួកគេ​អាច​យកឈ្នះ​ចិត្ត​មនុស្ស​ស្រី​ម្នាក់​បាន​។ ប៉ុន្តែ ការ​ដែល​ធ្វើអោយ​មនុស្ស​ស្រី​លង់​ស្រឡាញ់​អ្នកនោះ គឺ​ងាយ​ជាង​អ្វី​ដែល​អ្នក​គិត​ទៅ​ទៀត​។​

​ភាព​ទាក់ទាញ់​
​រឿង​ដំបូង​គេ​បំផុត​ដែល​ធ្វើអោយ​មនុស្ស​ស្រី​ម្នាក់​លង់​ស្រឡាញ់​នោះ គឺ​អារម្មណ៍​នៃ​ភាព​ទាក់ទាញ​តែម្តង​។ ការទាក់ទាញ​មិនមែន​តែងតែ​ធ្វើ​តាម​លក្ខណៈ​ផ្លូវកាយ​មួយ​មុខ​ទេ តែ​ត្រូវ​អោយមាន​ទស្សនៈ​ផ្សេងៗ​ទៀត​ដូចជា​បុគ្គលិកលក្ខណៈ អារម្មណ៍​នៃ​ការគោរព និង​ភាព​ឆ្លាត​វៃ​របស់​មនុស្ស​ដែរ​។​

​ការសរសើរ​
​ការសរសើរ​មិន​គ្រាន់តែ​ផ្តល់​តម្លៃ​អោយ​គេ​ទេ តែ​ក៏​មាន​អត្ថន័យ​ច្រើន​ជាមួយ​គ្នា​ដែរ​។ ក្នុងពេល​និយាយ​សរសើរ អ្នក​កំពុងតែ​ផ្តល់​នូវ​សារ​ដ៏​ស្ងៀមស្ងាត់​មួយ ដើម្បី​អោយ​នាង​កត់សម្គាល់ ព្រមទាំង​ជា​សញ្ញា​បញ្ជាក់ថា អ្នក​ក៏​ចាប់អារម្មណ៍​ចំពោះ​នាង​ដែរ​។ ចូរ​ចាំ​ថា ការសរសើរ​មាន​ប្រសិទ្ធភាព​បាន​នៅ​ពេល​អ្នក​ធ្វើ​តាម​ពេលវេលា​ដែល​ស៊ីគ្នា​នឹង​អ្វី​ដែល​នាង​មាន​។ ទោះ​បី​ជា​មនុស្ស​ស្រី​ចូលចិត្ត​អោយគេ​សរសើរ​ក៏ដោយ តែ​ចូរ​ប្រាកដថា អ្នក​មិន​បាន​ធ្វើ​រឿង​នោះ​ជ្រុល​ពេក​ឡើយ​។

​ជឿជាក់​
​ស្ត្រី​ភាគច្រើន​យល់ថា ការជឿជាក់ គឺជា​សមាសធាតុ​ដ៏​សំខាន់​នៃ​សេចក្តីស្រឡាញ់​។​

​បុរស​ចាស់ទុំ​
​បុរស​ចាស់ទុំ​ងាយ​នឹង​អាច​ធ្វើអោយ​មនុស្ស​ស្រី​លង់​ស្រឡាញ់​ខ្លាំងណាស់​។ មនុស្ស​ស្រី​ភាគច្រើន​ចាប់អារម្មណ៍​មនុស្ស​ប្រុស​ដែល​ចេះ​ទទួល​ទទួលខុសត្រូវ និង​ដោះស្រាយ​នឹង​ស្ថានភាព​គ្រប់​យ៉ាង​បាន​។ ចូរ​ចាំ​ថា ជាមួយនឹង​ភាពចាស់ទុំ​របស់​អ្នក​អាច​ជួយ​អោយ​ស្នេហា​កាន់តែ​ទទួលបាន​ភាពស្និទ្ធស្នាល​ជាង​មុន​ទៅ​ទៀត​។

​ចំណង​ផ្លូវចិត្ត​
​ចំណង​ផ្លូវចិត្ត គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ធ្វើ​អោយ​មនុស្ស​ស្រី​លង់​ស្រឡាញ់​។ ចូរ​ព្យាយាម​ធ្វើអោយ​នាង​ទទួល​បាន​ផ្លូវ​អារម្មណ៍​ជ្រាលជ្រៅ​។ ចូរ​ធ្វើអោយ​នាង​ដឹងថា អ្នក​ជា​មនុស្ស​ដែល​មាន​ចំណង​ផ្លូវចិត្ត​ជាមួយ​នាង និង​ចេះ​ស្វែងរក​អ្វីដែល​ដូចគ្នា​៕

ប្រភព៖ Heatth.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម