សង្សារបែកចិត្ត មានសញ្ញាដូចម្តេចខ្លះ?
តើអ្នកមានគិតថា ដៃគូរបស់អ្នកមិនសប្បាយចិត្តដែរទេ? អ្នកប្រហែលជាមើលមិនដឹងនូវសញ្ញាមួយចំនួនដែលបញ្ជាក់ថា ដៃគូអ្នកកំពុងតែមិនសប្បាយចិត្ត ព្រមទាំងមិនចង់ប្រាប់អោយគេឯងដឹងឡើយ។ ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួនដែលអាចជួយអោយអ្នកសម្គាល់ដឹងថាដៃគូអ្នកកំពុងតែមិនសប្បាយចិត្តឬក៏អត់។
ចេះតែបែកអារម្មណ៍
មនុស្សមួយចំនួនចូលចិត្តភាពស្ងាត់ស្ងៀម និងរវល់ជាប់ពេលពួកគេមិនសប្បាយចិត្ត។ រឿងដែលមនុស្សយើងប្រើប្រាស់ដើម្បីអោយរវល់នោះមានដូចជា ការមើលទូរទស្សន៍ លេងវីដេអូហ្គេម និងការបញ្ចប់នូវទម្លាប់ដែលមិនសំខាន់។ អ្នកខ្លះពិបាកនឹងជ្រើសរើសពេលវេលានិយាយអំពីបញ្ហាណាស់ ឬព្យាយាមអោយអ្នកយល់ជាប្រយោលទៅវិញ។
និយាយកាន់ច្រើនអំពីអ្នកធ្វើការជាមួយគ្នា ឬមិត្តភក្តិ
រឿងនេះអាចជាសញ្ញាមួយដែលដៃគូអ្នកមិនសប្បាយចិត្តជាមួយអ្នកតែម្តង។ ពេលខ្លះ នៅពេលអ្នកមិនសប្បាយចិត្តជាមួយដៃគូ អ្នកច្រើនតែបង្កើតមិត្តថ្មី និងធ្វើអោយនរណាម្នាក់ទៀតចាប់ផ្តើមចាប់អារម្មណ៍មកលើអ្នកកាន់តែច្រើន។ អ្នកប្រហែលជាមិនបានដឹងអំពីរឿងនេះទេ ហើយអ្នកក៏បានចូលរួមនឹងមិត្តភាពនោះទៀតផង។ ស្ថានភាពបែបនេះគួរតែជារឿងមួយធ្ងន់ធ្ងរផងមើលទៅ។
ចេះតែឆ្លើយ Yes ឬ No
បើសិនជាអ្នកសួរសំណួរដៃគូ ឬព្យាយាមចាប់ផ្តើមបង្កើតការសន្ទនា ហើយការឆ្លើយតបទាំងនោះគ្រាន់តែជាពាក្យថាបាទ ឬចាស ឬទេ គ្រប់ពេលរយៈពេលច្រើនថ្ងៃ ឬសប្តាហ៍នោះ វាពិតជាសញ្ញាមួយដែលដៃគូមិនសប្បាយចិត្ត និងកំពុងតែគេចពីការនិយាយគ្នាហើយ។ ចូរចាំថា ការអង្គុយជាមួយគ្នា និងនិយាយអំពីរឿងពិនេះពីនោះអាចនឹងនាំអោយអ្វីៗត្រឡប់មកធម្មតាវិញ។
ដៃគូអ្នកនៅជាមួយមិត្តភក្តិគេច្រើនជាងអ្នក
ការដែលនៅជាមួយមិត្តភក្តិច្រើន គឺជារឿងល្អមួយដែរ ប៉ុន្តែ បើសិនជាវាកើតឡើងច្រើន ព្រមទាំងញឹកញាប់ ហើយអ្នកបែរជានៅតែម្នាក់ឯង រឿងនេះប្រហែលជាបង្ហាញអោយដឹងថា ដៃគូអ្នកមិនសប្បាយចិត្តនោះទេ ហើយគេក៏មិនចង់ចំនាយពេលវេលារបស់គេជាមួយអ្នកទៀតដែរ។
ចេះតែគេចពីការធ្វើទំនាក់ទំនងខាងផ្លូវភេទ
បើសិនជាភ្លាមៗដៃគូចេះតែគេចមិនចង់រួមភេទ ឬមិនចង់ធ្វើការងារនេះទៀត មានន័យថា វាគឺជាបញ្ហាមួយសម្រាប់ការសម្រេចចិត្តហើយ។ រឿងនេះបង្ហាញអោយដឹងថា ដៃគូអ្នកមិនសប្បាយចិត្តទេ។ រឿងនេះទាមទារអោយមានការពិភាក្សាគ្នាអោយម៉ត់ចត់ និងឈានទៅរកការប្រឹក្សាទៀតផង។
ការប្រៀបធៀប
តើអ្នកកំពុងតែយល់ថា ដៃគូអ្នកចេះតែប្រៀបធៀបទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃដែរទេ? បើសិនជាមែននោះ គេពិតជាមិនសប្បាយចិត្តនឹងរឿងអ្វីមួយ ហើយក៏មានការរំពឹងនូវរឿងច្រើនចេញពីអ្នកដែរ។ ពេលខ្លះ នៅពេលការរំពឹងរបស់អ្នកមិនត្រូវធ្វើបានយ៉ាងពេញលេញទេ វានឹងបង្កើតបានជាកូនចិត្តមិនសប្បាយរីករាយមួយហើយ។ មិនត្រូវប្រៀបធៀបទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃឡើយ។ ទម្លាក់ចោលការរំពឹងទុករបស់អ្នកចំពោះដៃគូទគ ហើយចូរធ្វើវាដោយខ្លួនឯងវិញ។ ចូរពិភាក្សានូវរឿងគ្រប់យ៉ាងដោយបើកចំហ និងរស់នៅក្នុងជីវិតដែលសប្បាយរីករាយមួយវិញ។
ចេះតែចាប់កំហុស
សញ្ញាមួយផ្សេងទៀតដែលដៃគូមិនសប្បាយចិត្តនោះគឺថា ពួកគេចេះតែចាប់កំហុសអ្នក ព្រមទាំងចាប់ផ្តើមបង្កជម្លោះ។ នេះគឺជាសញ្ញាដែលកើតមានជាញឹកញាប់មួយលើគូស្នេហា។ ការទំនាក់ទំនងអាចជួយដោះស្រាយរឿងនេះបាន។
លែងគោរពគ្នា
នៅពេលដៃគូចាប់ផ្តើមប្រព្រឹតនូវរឿងមិនគោរពអ្នក នោះហើយគឺជាសញ្ញាមួយដែលថាមានអ្វីមួយខុសប្រក្រតីក្នុងសុភមង្គលអ្នកទាំងពីរហើយ។ ការដែលមិនចេះគោរពភ្លាមៗចំពោះទំនាក់ទំនងស្នេហាបែបនេះ មិនមែនជារឿងល្អទេ ហើយអ្នកគួរតែដោះស្រាយវាអោយបាន។ ចូរព្យាយាមស្វែងរកនូវអ្វីដែលខុសប្រក្រតី និងដោះស្រាយវាអោយបាន។ រឿងនេះនឹងមិនគ្រាន់តែដោះស្រាយបញ្ហារបស់អ្នកទេ ប៉ុន្តែ អ្នកក៏នឹងមានអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមកដែរ។ ឱកាសនោះគឺថា ទំនាក់ទំនងអ្នកនឹងលូតលាស់កាន់តែរឹងមាំជាងមុនទៅទៀត៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ធ្វើដូចម្តេចទើបក្លាយជាមនុស្សចេះអត់ធ្មត់បាន?
- ការគេងអាចបញ្ជាក់ពីទំនាក់ទំនងដ៏ស្និតស្នាលរបស់គូស្នេហ៍
- ស្ត្រីមិនមករដូវ បណ្តាល មកពីអ្វី?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!