នារី​ម្នាក់​ចូលចិត្ត​អ្នក មាន​កាយវិការ​បែប​ណា​?

 
 

​ការ​ដៀង​ភ្នែក និង​ស្នាមញញឹម​ពី​មនុស្ស​ស្រី​ម្នាក់​ដែល​អ្នក​កំពុង​ចាប់អារម្មណ៍ ប្រហែលជា​អាច​បញ្ជាក់​ថា នាង​កំពុង​តែ​ចូលចិត្ត​អ្នក​ដែរ​ហើយ ប៉ុន្តែ វា​ប្រហែលជា​មិនអាច​កើត​ឡើង​គ្រប់​ករណី​នោះ​ទេ​។ វា​ច្រើនតែ​ជា​រឿង​ពិបាក​សម្រាប់​បុរស ដើម្បី​ដឹង​ថា តើ​មាន​អ្វី​កើតឡើង​ក្នុង​ចិត្ត​របស់​មនុស្ស​ស្រី​។ ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន​ដែល​អាច​ជួយ​ដល់​អ្នក​បាន​។ ចូរ​យកចិត្តទុកដាក់​ទៅលើ​សញ្ញា​ជាច្រើន​ដែល​អាច​បញ្ជាក់​ថា នាង​ពិតជា​ចូលចិត្ត​អ្នក​មែន​។

​ឧស្សាហ៍​និយាយ​ពី​នេះ​ពី​នោះ​
​ការនិយាយ​ពីនេះ​ពី​នោះ​ជាមួយ​អ្នក និង​ចេះ​តែ​ព្យាយាម​ចង់ដឹង​អំពី​អ្នក​កាន់តែច្រើន អាច​ជា​សញ្ញា​បញ្ជាក់ថា នាង​ចាប់អារម្មណ៍​លើ​រូបអ្នក​ហើយ​។ ខណៈពេល​កំពុង​តែ​និយាយ​គ្នា​បែប​នេះ នាង​ច្រើន​តែ​មាន​អា​ការៈអៀនខ្មាស់ និង​បញ្ចេញ​សម្លេង​ស្រួយ​ជាង​មុន​ទៀត​ផង​។ នាង​នឹង​សើច​ចំពោះ​ការនិយាយ​កំប្លែង​បែប​ឆ្គួតៗ​របស់​អ្នក ប៉ុន្តែ មិន​ត្រូវ​និយាយ​រឿង​កំប្លែង​តែមួយ​មុខ​ទេ ព្រោះ​នាង​អាច​នឹង​ចូល​ចិត្ត ឬ​មិន​ចូលចិត្ត​ដែរ​។

​ប្រាប់​អំពី​អាថ៌កំបាំង​របស់​នាង​
​ការគិត​ស្រមើស្រមៃ​របស់​ស្ត្រី​ម្នាក់​អាច​នឹង​ប្រាប់​អោយ​អ្នក​ដឹងបាន បើសិន​ជា​អ្នក​ជា​មនុស្ស​ដែល​នាង​ចាប់អារម្មណ៍ ហើយ​រឿង​នេះ នាង​ក៏​មិន​ដែល​ទៅ​ប្រាប់​នរណា​ម្នាក់​ផ្សេង​ទៀត​ដែរ​។ នាង​នឹង​ជឿជាក់​លើ​អ្នក​ជាង​មិត្តភក្តិ​របស់​នាង​ទៅទៀត​។ នាង​នឹង​សុំ​ដំបូន្មាន និង​គំនិត​ពី​អ្នក​ទៀតផង ចំពោះ​គ្រប់​បញ្ហា​ដែល​កើតមាន​ចំពោះ​នាង​។

​អញ្ជើញ​អ្នក​ទៅ​មើល​កុន ឬ​ធ្វើ​អ្វី​ជាមួយ​គ្នា​
​បើសិនជា​នាង​បង្កើត​គម្រោង​ដើម្បី​ចំណាយ​ពេលវេលា​នៅ​ជាមួយ​អ្នកនោះ នាង​ទំនងជា​ចូលចិត្ត ឬ​ចង់អោយ​អ្នក​នៅ​ជាមួយ​នាង​ណាស់​។ ដូច្នេះ នាង​ក៏​នាង​ចង់​អោយ​អ្នកចូលរួម​ក្នុង​គម្រោង​នោះ​ជាមួយ​មិត្ត​នាង​ដែរ​។

​របៀប​ដែល​នាង​មើល​មក​អ្នក​
​មនុស្ស​ស្រី​ដែល​ចាប់អារម្មណ៍​មកលើ​អ្នកនឹង​ប្រើ​ស្នាមញញឹម​ភ្លាមៗ​បាញ់​មក​រក​អ្នក​តែម្តង នៅ​ពេល​អ្នក​ចាប់ផ្តើម​និយាយ​សន្ទនា​គ្នា​។ នាង​ប្រហែលជា​មិន​បង្ហាញ​អំពី​អារម្មណ៍​ខ្លាំង ឬ​និយាយ​អំពី​រឿង​នេះ​នោះ​ទេ ប៉ុន្តែ នាង​នឹង​សម្លឹង​មើល​អ្នក​យ៉ាង​ងឿងឆ្ងល់ និង​ស្តាប់​អ្នក​និយាយ​ដោយ​យកចិត្តទុកដាក់ ១០០ ភាគរយ​តែ​ម្តង​។ ការបើក​ភ្នែក​ធំៗ​មើល​អ្នក​ក៏​ជា​សញ្ញា​មួយ​ផ្សេង​ទៀត​ដែល​បញ្ជាក់ថា នាង​ចាប់អារម្មណ៍​លើ​អ្នក​ដែរ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម