ការងារដែលប៉ះពាល់ដល់ សុខភាពបេះដូង
ការស្រាវជ្រាវមួយបានបង្ហាញថា “ស្ត្រេស” នៅកន្លែងធ្វើការងារអាចបង្កើនហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេស ប្រសិនបើអ្នកធ្វើការនៅក្នុងផ្នែកឧស្សាហកម្មជាដើម។
ពួកគេបានបន្ថែមទៀតថា “ប៉ុន្តែ ភាពគ្មានការងារធ្វើ ក៏អាចធ្វើអោយអ្នកមិនមានសុខភាពល្អផងដែរ”។
វេជ្ជបណ្ឌិត សារ៉ា ឡាកហ៊ូត (Sara Luckhaupt) បានពន្យល់ថា កត្តានៃកន្លែងធ្វើការដែលបង្កើនហានិភ័យរួមមាន ស្ត្រេសនឹងការងារ ការប៉ះទៅនឹងខ្យល់ពុល (រួមមានធូលីដី និងផ្សែងបារី) និងសម្លេង។
អ្នកធ្វើការទាំងនេះនឹងទទួលបានសុខភាពល្អប្រសើរជាងមុន ប្រសិនបើពួកគេអាចកាត់បន្ថយកត្តាហានិភ័យមួយចំនួន ដូចជាស្ត្រេសនៃការងារ និងការផ្តាច់បារីជាដើម។
វេជ្ជបណ្ឌិត Luckhaupt បានពន្យល់ថា អ្នកធ្វើការមួយចំនួនអាចមានកត្តាហានិភ័យដទៃទៀតសម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាល និងការគាំងបេះដូង ដូចជាជំងឺលើសឈាម និងកូឡេស្តេរ៉ុលខ្ពស់ ដែលអាចធ្វើអោយកាន់តែធ្ងន់ធ្ងរឡើងៗនៅកន្លែងធ្វើការ។ ជាការពិត អ្នកស្រាវជ្រាវបានរកឃើញថា ១,៩ ភាគរយ នៃអ្នកធ្វើការក្រោមអាយុ ៥៥ ឆ្នាំមានប្រវត្តិនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។គាត់បាននិយាយថា វាប្រហែលជាការគួបផ្សំគ្នានៃកត្តាការងារ និងកត្តាផ្ទាល់ខ្លួន។
Luckhaupt បាននិយាយថា កុំភ្លេចកត្តាការងារ។ សម្លេង ខ្យល់ពុល និងស្ត្រេសអាចជម្រុញដល់កត្តាហានិភ័យផ្ទាល់ខ្លួន ដូចជាការពិបាកផ្តាច់បារីជាដើម។
វាអាចថា ស្ត្រេសនៃភាពគ្មានការងារធ្វើ និងកង្វះការថែទាំសុខភាពអាចជម្រុញដល់បញ្ហាសុខភាពរបស់ពួកគេ។
Luckhaupt បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការងារទាំងនេះមានបញ្ហាសុខភាពដោយសារតែពួកគេមិនមានការងារធ្វើ ឬប្រសិនបើពួកគេអត់ការងារធ្វើដោយសារបញ្ហាសុខភាពនោះ គឺមិនត្រូវបានគេដឹងនោះទេ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Morbidity and Mortality Weekly Report។
វេជ្ជបណ្ឌិត ហ្គ្រេក ហ្វូណារ៉ូវ (Gregg Fonarow) ជាសាស្ត្រាចារ្យផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យ California បាននិយាយថា គេកំពុងចាប់អារម្មណ៍ទៅលើបញ្ហាការងារ បញ្ហាសុខភាព និងកម្មវិធីនានាដែលផ្តល់ប្រយោជន៍ដល់សុខភាព។
នៅពេលដែលជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលនៅតែជាមូលហេតុដែលនាំអោយស្លាប់ចំពោះបុរស និងស្ត្រីក្នុងសហរដ្ឋអាមេរិកក៏ដោយចុះ ប៉ុន្តែ យុទ្ធសាស្ត្រនៃការការពារ និងកម្មវិធីសុខភាពគឺជារឿងសំខាន់៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
បញ្ហានៃការប៉ះទង្គិចផ្លូវចិត្ត អាចប៉ះពាល់ ដល់បេះដូងរបស់ស្ត្រី
-
មកកុហកថាស្រលាញ់អូនម្តងទៀតបានទេ ?
-
៥ ជំហានក្លាយជាជាងថតរូបដ៏ជំនាញសម្រាប់អាពាហ៍ពិពាហ៍
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!