គន្លឹះ​ទំនាក់ទំនង​: ស្តាប់​ច្រើន​នឹង​បើក​ជើង​មេឃ​គំនិត​

 
 

    ក្រុមហ៊ុន​ល្អៗ មាន​ភាពល្បីល្បាញ​ខាង​ការចេះ​ស្តាប់​បុគ្គលិក​របស់​ខ្លួន​។ ភោជនីយដ្ឋាន Brinker International, ភោជនីយដ្ឋាន Chili’s ភោជនីយដ្ឋាន On the Border ភោជនីយដ្ឋាន Romano’s’Macaroni Grill និង​ភោជនីយដ្ឋាន​ផ្សេងៗ​ទៀត គឺជា​ភោជនីយដ្ឋាន ដែល​មាន​សេវាកម្ម​ល្អ​បំផុត​ក្នុងប្រទេស​។ នេះ​បើ​យោងតាម ទស្សនា​វត្តី Restaurants and Institutions​។ ស្ទើរតែ ៨០​ភាគរយ​នៃ​អាហារ​ក្នុង​បញ្ជី​ឈ្មោះ​អាហារ​ទាំងអស់​របស់​ភោជនីយដា្ឋន​ទាំងនោះ ត្រូវ​អ្នកគ្រប់គ្រង​តែ​មួយ​រូប​គត់​ធ្វើការ​ផ្តល់​យោបល់​ឲ្យ​ជ្រើសរើស​មក​។​


    អ្វី​ដែល​ល្អ​សម្រាប់​ក្រុមហ៊ុន​ដ៏​ជោគជ័យ​នានា ក៏​ល្អ​សម្រាប់​បុគ្គល​ម្នាក់ៗ​ដែរ​។ នៅពេល​ដែល​អ្នក​តែងតែ​ស្តាប់​អ្នកដទៃ អ្នក​មិន​ដែល​ខ្វះ​គំនិត​ឡើយ​។ មនុស្ស​យើង ចូលចិត្ត​ការចូលរួម​ចំណែក ជាពិសេស​នៅពេល​ដែល​មេដឹកនាំ​របស់​ពួកគេ​ចេះ​ចែករំលែក​គុណសម្បត្តិ​ជា​មួយ​ពួកគេ​។ ប្រសិនបើ អ្នក​ផ្តល់​ឱកាស​ឲ្យ​អ្នកដទៃ​ចែករំលែក​គំនិត​របស់​ពួកគេ ហើយ​អ្នក​ស្តាប់​ពួកគេ​ដោយ​បើកចំហ​ចិត្ត​នោះ ពួកគេ​នឹង​មាន​គំនិត​ដូច​ទឹក​ហូរ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ឡើយ​។ ទោះបីជា​គំនិត​នោះ មិន​ល្អ​ក៏​ដោយ អ្នក​គ្រាន់តែ​ស្តាប់ទៅ នោះ​ទាំង​អ្នក​និង​ពួកគេ​អាច​មាន​គំនិត​ថ្មីៗ​កើតឡើង​។ អ្នក​មិន​ដឹង​ទេ​ថា​តើ​គំនិត​ដែល​ល្អៗ​នៅ​ជិត​អ្នក​ប៉ុណ្ណា​នោះទេ ប្រសិនបើ​អ្នក​មិន​មាន​ឆន្ទៈ​ក្នុងការ​ស្តាប់​នោះ​។​

​ការ​ស្តាប់ សាង​ភាពស្មោះត្រង់​
    រឿង​ដ៏​គួរឲ្យ​អស់សំណើច​កើតឡើង នៅពេល​ដែល​អ្នក​មិន​ហាត់​ស្តាប់​អ្នក​ដទៃ​នោះ​។ ពួកគេ​នឹង​ស្វែងរក​អ្នកដទៃ​ដែល​នឹង​ស្តាប់​ពួកគេ​។ គ្រប់​ពេល​ដែល​បុគ្គលិក ប្តី​ប្រពន្ធ អ្នក​រួម​ការងារ កូនៗ ឬក៏​មិត្តភក្តិ​ជឿថា អ្នក​ដែល​ពួកគេ​និយាយ​ទៅរក ឈប់​ស្តាប់​ពួកគេ​ហើយ​នោះ ពួកគេ​នឹង​ស្វែង​អ្នកដទៃ​ដែល​នឹង​ស្តាប់​ពួកគេ​។ រឿងនេះ ជួនកាល​អាច​បណ្តាល​ឲ្យ​បាត់បង់​មិត្តភាព ខ្វះ​អំណាច​ក្នុង​ការគ្រប់គ្រង​ក្នុង​ការងារ ឥទ្ធិពល​ជា​ឪពុក​ម្តាយ​ថយចុះ ឬ​ការ​លែងលះគ្នា​កើតឡើង​បាន​។​


    ម្យ៉ាងវិញទៀត ការអនុវត្ត​ជំនាញ​នៃ​ការ​ស្តាប់​បានល្អ អាច​ទាក់ទាញ​មនុស្ស​មក​កាន់​អ្នក​បាន​។ អ្នក​គ្រប់គ្នា ស្រលាញ់​អ្នក​ដែល​ពូកែ​ស្តាប់ និង​ចាប់អារម្មណ៍​នឹង​ពួកគេ​។ ប្រសិនបើ អ្នក​តែងតែ​ស្តាប់​អ្នកដទៃ ឲ្យ​តម្លៃ​ដល់​ពួកគេ​និង​អ្វី​ដែល​ពួកគេ​និយាយ​នោះ ពួកគេ​ទំនង​ជា​បង្កើន​ភាពស្មោះត្រង់​ដ៏​មុតមាំ​ជាមួយ​អ្នក​។​

ការ​ស្តាប់ គឺជា​វិធី​ដ៏​អស្ចារ្យ​ក្នុង​ការជួយ​អ្នកដទៃ​និង​ខ្លួន​អ្នក​ផ្ទាល់​
    លោក Roger G. Imhoff បាន​មានប្រសាសន៍ថា “​ចូរ​អនុញ្ញាត​ឲ្យ​អ្នកដទៃ និយាយ​ដោយ​ភាពជឿជាក់​នឹង​អ្នកផង​។ វា​ប្រហែលជា​មិន​ជួយ​អ្វី​ដល់​អ្នក​ទេ ប៉ុន្តែ​វា​នឹង​ជួយ​អ្នកដទៃ​”​។ ប្រសិនបើ​យើង​គិតតែ​បន្តិច យើង​ឃើញថា ការ​ស្តាប់​អ្នកដទៃ  ផ្តល់​អត្ថប្រយោជន៍​ដល់​តែ​ពួកគេ​នោះទេ​។ ប៉ុន្តែ នៅពេល​ដែល​អ្នក​ក្លាយជា​អ្នក​ដែល​ពួកែ​ស្តាប់ អ្នក​កំពុងតែ​ជួយ​ខ្លួនឯង​ផងដែរ​។ អ្នក​មាន​សមត្ថភាព​ក្នុង​ការបង្កើន​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ ប្រមូល​ព័ត៌មាន​មានតម្លៃ និង​បង្កើន​ការយល់ដឹង​អំពី​ខ្លួនឯង​និង​អ្នកដទៃ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម