គួរផ្តល់ឱកាសលើកទី ២ អោយគូស្នេហ៍របស់អ្នកដែរឬទេ?
ស្ថិតក្នុងទំនាក់ទំនងស្នេហា មនុស្សគ្រប់គ្នាតែងតែចង់បន្តវាអោយភាពស្អិតរមួតបន្ថែមទៀត ប៉ុន្តែ ពេលខ្លះ ទំនាក់ទំនងនោះនឹងត្រូវបានបញ្ចប់ ដោយសារតែហេតុផលមិនសមរម្យ ឬត្រឹមត្រូវមួយចំនួន។ វាប្រហែលជាមានតម្លៃវិញ ក្នុងការដែលផ្តល់ឱកាសជាលើកទីពីរដល់ទំនាក់ទំនងបែបនេះ។
ខណៈពេលដែលស្នេហានីមួយៗមានដែនកំណត់របស់វា ហើយមានរឿងជាច្រើនដែលមិនគួរនឹងអាចទទួលយកវិញបាន វាក៏មានហេតុផលមួយចំនួនទៀត ដែលអ្នកត្រូវពិចារណាដែរថាតើ អ្នកនៅតែមានស្រលាញ់ ឬមានរូបគេក្នុងបេះដូងអ្នកទៀតឬក៏អត់។ ខាងក្រោមនេះ គឺជាហេតុផលខ្លះដែលអ្នកគួរតែផ្តល់ឱកាសដល់គូស្នេហ៍ចាស់របស់អ្នក ដើម្បីសាងស្នេហាជាលើកទីពីរ។
- ហេតុផលដែលអ្នកបែកគ្នាមិនអាចកើតមានយូរតទៅទៀតទេ។ ចូរគិតអំពីហេតុផលដែលធ្វើអោយស្នេហារបស់អ្នកបរាជ័យ និងសួរខ្លួនឯងថាតើ ហេតុផលទាំងអស់នោះរលត់បាត់ហើយឬនៅ។ បើសិនជាហេតុផលនោះមិនទាន់កើតមានទេ យកល្អ អ្នកគួរតែផ្តល់ឱកាសដល់គេម្តងទៀត។ បើសិនជាហេតុផលនោះនៅតែកើតមាន អ្នកប្រហែលជាត្រូវបញ្ចប់រឿងនេះហើយ ព្រោះវានឹងមានលទ្ធផលដូចគ្នាអញ្ចឹងដែរពេលអ្នកសាងស្នេហ៍នេះម្តងទៀត។
- អ្នកទាំងពីរមានការប្តេជ្ញាដូចគ្នា ៖ អ្នកអាចពិចារណា និងផ្តល់ឱកាសដល់មនុស្សអតីតអ្នកម្តងទៀតបាន បើសិនជាអ្នកយល់ឃើញថា គេមានភាពប្តេជ្ញាចិត្តអោយអ្វីៗកើតមានប្រសើរជាងនេះ។ បើសិនជាការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តគ្រាន់តែមានចំពោះអ្នកតែម្ខាងទេ នោះវាពិតជាគ្មានតម្លៃទៀតឡើយ។ ចូរសួរខ្លួនឯងថាតើ ម្នាក់នោះអាចនឹងធ្វើអ្វីៗ ដើម្បីអោយស្នេហារបស់អ្នកមានភាពជោគជ័យដែរទេ? ហើយបើសិនជាចម្លើយថាមែន នោះវាពិតជាមានតម្លៃក្នុងការសាកល្បងស្នេហ៍នេះម្តងទៀត។ អ្នកទាំងពីរត្រូវតែខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរអាកប្បកិរិយាកាលពីមុន ដែលជាបញ្ហានៅក្នុងរង្វង់ស្នេហាចេញអោយអស់។
- តើអ្នកអាចភ្លេចគេបានទេ? ចុងបញ្ចប់នៃសេចក្តីស្នេហា ច្រើនតែនាំអោយកើតជាការខឹង និងភាពល្វីងជូរចត់ប៉ុណ្ណោះ។ អ្នកអាចផ្តល់ឱកាសដល់មនុស្សអតីតម្តងទៀតបាន លុះត្រាតែអ្នកអាចយកឈ្នះកំហឹង ឬភាពល្វីងជូរចត់នេះបាន។ ហើយបើសិនជាអ្នកនៅតែមានអាការៈបែបនេះទៀត អ្នកត្រូវតែប្រើពេលវេលាបន្ថែមដើម្បីគិតឡើងវិញ។
- តើអ្នកនៅតែជឿជាក់លើគេដែរទេ? ការជឿជាក់ គឺជាឆ្អឹងខ្នងនៃទំនាក់ទំនងគ្រប់ប្រភេទ។ បើគ្មានវាទេ ទំនាក់ទំនងមួយមិនអាចនៅយូរអង្វែងបានឡើយ។
- តើអ្នកកំពុងតែមានអារម្មណ៍បែបនោះដែរទេ? បើសិនជាអ្នកនៅតែមានអារម្មណ៍ចង់រស់នៅជាមួយគេដូចមុន តើពេលណាទៅដែលអ្នកអាចនៅជាមួយគ្នាបានទៅ? បើសិនជាអ្នកពិតជាអញ្ចឹងមែន ចូរបង្កើតវាម្តងទៀតទៅ។ ទំនាក់ទំនងអ្នកនឹងដូចជារាងកាយមួយដែលគ្មានវិញ្ញាណ បើសិនជាអ្នកគ្មានអារម្មណ៍ក្នុងខ្លួននោះទេ។
- យល់ព្រមផ្លាស់ប្តូរ ៖ អ្នកអាចផ្តល់ឱកាសដល់គេម្តងទៀតបាន បើសិនជាអ្នកត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូររួចហើយ។ មិនត្រូវរំពឹងថា រឿងគ្រប់យ៉ាងប្រាកដជាដូចកាលពីមុនឡើយ ហើយរឿងខ្លះប្រហែលជាមានការផ្លាស់ប្តូរកាន់តែល្អជាងមុន ខណៈពេលដែលវាមិនអាចដូចនឹងអ្វីដែលអ្នកចង់បាន។ បើសិនជាអ្នកត្រៀមខ្លួនក្នុងការទទួលយកនូវការផ្លាស់ប្តូរហើយ អ្នកអាចផ្តល់ឱកាសដល់គេម្តងទៀតបាន។
- តើជីវិតអ្នកផ្លាស់ប្តូរអ្វីខ្លះទៅ? ចូរគិតអំពីរបៀបដែលជីវិតអ្នករងឥទ្ធិពលដោយសារតែចុងបញ្ចប់នៃស្នេហាចាស់របស់អ្នក។ បើសិនជាអ្នកគិតថា ជីវិតមានលក្ខណៈល្អជាងមុនពេលនៅជាមួយគ្នាវិញ អ្នកគួរតែផ្តល់ឱកាសដល់គេហើយ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ប្រភេទរុក្ខជាតិ ដាំលម្អក្នុងគេហដ្ឋាន ដែលអាចកាត់បន្ថយភាពតានតឹង និងផ្តល់ខ្យល់បរិសុទ្ធ
- តើធ្វើដូចម្តេចដើម្បីដោះស្រាយជាមួយដៃគូដែលពូកែអន់ចិត្ត ?
- ការថែទាំ ចំពោះការជាប់ក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!