នារី​ម្នាក់​ប្រែក្លាយ​ពីមុខ “​ប៉ាច​ជេ​” ទៅជា​មុខ​ស្អាត​ដូច​រូបគំនូរ ក្រោយ​វះកាត់​១៤​ដង​ក្នុង​រយៈពេល​១០​ឆ្នាំ​

 
 

និយាយ​អំពី​រឿង​មិន​នឹកស្មាន​ដល់​នេះ​បន្តទៀត​នោះៗ ប្រិយមិត្ត​មួយចំនួន​នឹង​លាន់មាត់​ថាៈ “​ខ្ពើម​ជឿ​” តែម្តង ។ ប៉ុន្តែ ជឿ ឬ មិន​ជឿ វា​អាស្រ័យទៅលើ​យល់ឃើញ​របស់​អ្នក​ប៉ុណ្ណោះ ព្រោះ​កន្លងមកនេះ ឃើញថា​មាន​ប្រព័ន្ធ​ផ្សាយ​បរទេស​ជាច្រើន តែង​បាន​បញ្ចេញ​ឲ្យ​ឃើញ​រូបភាព “​មុន និង​ក្រោយ​វះកាត់​កែ​សម្ផស្ស​” របស់​នារី​មួយចំនួន ដែល​បាន​ផ្លាស់ប្តូរ​រូបរាង និង​មុខមាត់​ថ្មី​របស់​ពួកគេ​គួរ​ជាទី​គាប់ចិត្ត តាមរយៈ​ការបញ្ចុះ​ទម្ងន់ និង​វះកាត់​កែកុន​មុខមាត់ ដែល​ធ្វើឡើង​ជាពិសេស​នៅក្នុង​ប្រទេស​ថៃ និង​កូរ៉េ ដែលជា​ប្រទេស​មាន​ជំនាញ​ខ្លាំង​ក្នុងការ “​កែច្នៃ​” រូបរាង​មនុស្ស ។
​យ៉ាងណាមិញ សម្រាប់​នារី​ជនជាតិ​វៀ​ណា​ម​ម្នាក់ ដែលមាន​មុខមាត់​ស្រដៀង​នឹង​កូនសិស្ស​ថាំង​ចេង​រឿង​ចិន “​ប៉ា​ជេ​” ឈ្មោះ Tina Le បាន​និយាយថា បន្ទាប់ពី​នាង​បាន​ចំណាយពេល​វះកាត់​កែ​សម្ផស្ស​ចំនួន ១៤ លើក ក្នុង​រយៈពេល ១០ ឆ្នាំ​, ជា​លទ្ធផល គឺ​នាង​ទទួល​រូបរាង និង​ផ្ទៃមុខ​យ៉ាង​ស្រស់ស្អាត​ដូច​រូបគំនូរ​អីចឹង ដែល​ធ្វើ​ឲ្យ​នាង​សឹងតែ​ពុំគួរ​ឲ្យ​ជឿ​ខ្លួនឯង ។
នាង Tina Le បាន​បង្ហើប​ឲ្យ​ដឹងថាៈ ១៤ លើក​ក្នុង​រយៈពេល ១០ ឆ្នាំ គឺ​នាង​បាន​វះកាត់​កែកុន​មុខមាត់​ក្នុងនោះ​រួមមានៈ ភ្នែក​, ច្រមុះ​, ថ្ពាល់​, ចង្កា​, ថ្គាម​… ៕
​ចង់ដឹងថា មុខមាត់​របស់​នាង​មុន និង​ក្រោយ​វះកាត់​បែបណា​នោះ សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា !ប្រភពៈ ខ្មែរស្ថាបនា

asian-town-_ujn_2asian-town-_ujn_1asian-town-_ujn_4asian-town-_ujn_3asian-town-_ujn_5asian-town-_ujn_14asian-town-_ujn_13 asian-town-_ujn_12 asian-town-_ujn_11 asian-town-_ujn_10 asian-town-_ujn_9 asian-town-_ujn_8 asian-town-_ujn_7 asian-town-_ujn_6

     


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម